២០២០
តើ​ខ្ញុំ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ភ្លាមៗ​ដោយ​របៀបណា ?
ខែ មិថុនា ឆ្នាំ ២០២០


ចូរ​មក​តាម​ខ្ញុំ ៖ ព្រះគម្ពីរ​មរមន

តើ​ខ្ញុំ​អាច​អនុវត្ត​សេចក្ដី​ជំនឿ​ភ្លាមៗ​ដោយ​របៀបណា ?

អាលម៉ា ១៧–២២ ថ្ងៃទី ២២–២៨ ខែ មិថុនា

រូបភាព
How can I act immediately with faith

សកម្មភាព​ដ៏​ស្មោះត្រង់ និង​ភ្លាមៗ​របស់​អ័ប៊ីស​នៅក្នុង​ព្រះគម្ពីរ​មរមន បង្ហាញ​ពី​របៀប​ដែល​សេចក្ដី​ជំនឿ​ជួយ​នាំ​អ្នក​ដទៃ​ទៀត​ឲ្យ​មក​កាន់​ព្រះគ្រីស្ទ ។ សូម​ពិចារណា​ពី​របៀប​ដែល​នាង « បាន​ប្រែចិត្ត​ជឿ​ដល់​ព្រះ​អម្ចាស់ » ទាំងស្រុង ( អាលម៉ា ១៩:១៦ ) ។

នាង​បាន​ដឹង​ពី​វា

សេចក្ដី​ជំនឿ​របស់​អ័ប៊ីស​គឺ​ខ្លាំង​ណាស់ រហូត​ដល់​ពេល​ដែល​នាង​បានឃើញ​អ្នក​ផ្ទះ​របស់​ឡាម៉ូណៃ​បាន​ដួលចុះ​ទៅលើ​ដី នាង « ដឹង​ថា នេះ​ហើយ​ជា​ព្រះ​ចេស្ដា​នៃ​ព្រះ » ( អាលម៉ា ១៩:១៧ ) ។ តើ​អ្នកអាច​ស្ថាបនា​សេចក្ដី​ជំនឿ​របស់​អ្នក​ដើម្បី​ដឹង​ពី​ព្រះចេស្ដា​នៃ​ព្រះ ដូច​ជា​អ័ប៊ីស​បាន​ដឹង​ដោយ​របៀប​ណា ?

នាង​បាន​រត់​ទៅ

ពេល​ដែល​អ័ប៊ីស​បាន​ដឹង​ពី​ព្រះចេស្ដា​នៃ​ព្រះ នាង « បាន​រត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ » ហើយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​មក​មើល​អព្ភូតហេតុ​នោះ ( អាលម៉ា ១៩:១៧ ) ។ សេចក្ដី​ជំនឿ​របស់​នាង​បាន​ផ្ដល់​អំណាច​ដល់​នាង​ដើម្បី​អនុវត្ត​ភ្លាមៗ ។ តើ​មាន​ចំណុច​ណា​មួយ​នៃ​ដំណឹងល្អ​ដែល​អ្នក​បាន​ដើរ ជំនួស​ឲ្យ​រត់​វិញ ក្នុង​ការអនុវត្ត​តាម​ព្រះឆន្ទៈ​របស់​ព្រះ​ដោយ​សេចក្ដី​ជំនឿ​នោះ ?

នាង​បានកាន់​ដៃ​នាំអ្នក​ដទៃ​ទៀត​ឲ្យ​មក

អ័ប៊ីស « ចាប់​ព្រះ​ហស្ត​នៃ​ព្រះ​អគ្គមហេសី » ដោយសេចក្ដី​ជំនឿ​ថា​វា​នឹង​ធ្វើ​ឲ្យ​ព្រះអគ្គ​មហេសី​ឈរ​ឡើង ( អាលម៉ា ១៩:២៩ ) ។ នាង​បានធ្វើ​នូវ​អ្វី​ដែល​ហាក់​ដូចជា​ពុំ​អាច​ទៅរួច ដោយសារ​សេចក្ដី​ជំនឿ​របស់​នាង​លើ​ព្រះ ។ តើ​អ្នក​អាច​ពង្រឹង​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះ ហើយ​សម្រេច​នូវ​អ្វី​ដែល​មិន​អាច​ទៅរួច​នៅក្នុង​ជីវិត​អ្នក​ដោយ​របៀប​ណា ?

រចនា​រូបភាព​ដោយ អែនឌ្រូ ប៊ូសលី រូបភាព​ផ្ទៃ​ខាង​ក្រោយ​មក​ពី Getty Images