២០២០
កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់
ខែ មិថុនា ឆ្នាំ ២០២០


កម្មវិធី​បង្ហាញ ហើយ​និទាន​ប្រាប់

រូបភាព
Show and Tell

កាលពី​ខ្ញុំ​នៅ​ក្មេង​ជាង​នេះ ខ្ញុំ​បាន​មាន​ជំងឺ​ស្បែក ។ ខ្ញុំ​បាន​អធិស្ឋាន​សូម​ព្រះវរបិតាសួគ៌​ជា​រៀងរាល់​ថ្ងៃ​ដើម្បី​ព្យាបាល​ខ្ញុំ ។ ខ្ញុំ​បាន​រៀន​អត់ធ្មត់ ហើយ​ប្រាំ​ឆ្នាំ​ក្រោយ​មក​ខ្ញុំ​បាន​ជា​សះស្បើយ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​ឮ​ការអធិស្ឋាន​របស់​យើង ។

ជូយុង ឃេ អាយុ ១២ ឆ្នាំ ខេត្ត​ហ្គីយ៉ុងហ្គី ប្រទេស​កូរ៉េ​ខាង​ត្បូង

ប្អូន​ស្រី​មិត្ត​របស់​ខ្ញុំ​ខ្លាច​ឆ្កែ ។ ពេល​មាន​ឆ្កែ​ខ្លះ​បាន​មក​ជិត​យើង ខ្ញុំ​បាន​ធ្វើ​សំឡេង​ស៊ូៗ​ឲ្យ​ឆ្កែ​ទៅ​ឲ្យ​ឆ្ងាយ ដើម្បី​កុំ​ឲ្យ​នាង​ខ្លាច ។

ហៃរុម ហ្វេស អាយុ ៧ ឆ្នាំ ទីក្រុង​ម៉ាពុតូ ប្រទេស​ម៉ូហ្សាមប៊ីគ

ខ្ញុំ​ចូលចិត្ត​យក​សត្វល្អិត​ធ្វើ​ជា​សត្វ​ចញ្ចឹម ។ សត្វល្អិត​មួយ​បាន​ឈឺ​ខ្លាំង​ណាស់ ។ ខ្ញុំ​បាន​អធិស្ឋាន​ថា វា​នឹង​បាន​ជា ។ នៅព្រឹក​បន្ទាប់​ ខ្ញុំ​បាន​មើល​ទៅក្នុង​ទ្រុង​របស់​វា ហើយ​វា​បាន​ជា​សះស្បើយ ។ ខ្ញុំ​ដឹង​ថា ព្រះវរបិតាសួគ៌​បាន​ឮការអធិស្ឋាន​របស់​ខ្ញុំ ។

ថានី ស៊ី អាយុ ៨ ឆ្នាំ ទីក្រុង​វីលលីងថុន ប្រទេស​នូវហ្សើលែន

ប៉ា​របស់​ខ្ញុំ​បាន​ដាច់​សរសៃ​ឈាម​ខួរក្បាល ហើយ​បាន​ទៅ​មន្ទីរពេទ្យ​ពេល​ខ្ញុំ​អាយុ​ប្រាំពីរ​ឆ្នាំ ។ គាត់​នៅតែ​ស្នាក់​នៅ​មន្ទីរពេទ្យ ពេល​ខ្ញុំ​បាន​ឈាន​ចូល​អាយុ​ប្រាំបី​ឆ្នាំ ។ ខ្ញុំ​បាន​សម្រេច​ចិត្ត​រង់ចាំ​រហូត​ដល់​ប៉ា​ខ្ញុំ​ចេញ​ពី​មន្ទីរពេទ្យ​ដើម្បី​ធ្វើ​បុណ្យ​ជ្រមុជ​ទឹក និង​បញ្ជាក់ ។ វា​គឺ​ជា​ថ្ងៃ​ដ៏​សប្បាយ​បំផុតសម្រាប់​ខ្ញុំ ។

វីល្លៀម អិម អាយុ ៩ ឆ្នាំ ទីក្រុង​ឃ្វីនស្លេនដ៍ ប្រទេស​អូស្ត្រាលី

ពេល​ខ្ញុំ​ទៅ​សាលា​រៀន សិស្ស​ខ្លះ​ចូលចិត្ត​កម្រង​រឿង​គួរ​ឲ្យ​ខ្លាច ។ ពួកគេ​បាន​ប្រាប់​រឿង​មួយ​ដល់​ខ្ញុំ ដែល​ពិត​ជា​បាន​ចាប់ផ្ដើម​រំខាន ដល់​ខ្ញុំ​នៅ​ពេល​យប់ ។ យប់​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​ដើម្បី​កុំ​ឲ្យ​ខ្ញុំ​គិត​ពី​វា ហើយ​ទ្រង់​បាន​ជួយ​ខ្ញុំ​គេងលក់​ជា​រៀងរាល់​យប់ ។ ពេល​នោះ​ហើយ​ដែល​ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​អាច​អធិស្ឋាន​ទៅកាន់​ទ្រង់​នៅ​កន្លែង​ណា​ក៏​បាន និង​ពេល​ណា​ក៏​បាន ។

អេនើរែល ធី អាយុ ១១ ឆ្នាំ ទីក្រុង​អូឡានបាតា ប្រទេស​ម៉ុងហ្គោលី

« កុមារ​នៅ​ជុំវិញ​ពិភពលោក » អាលេកហ្សា ដាប់បលយូ អាយុ ១០ ឆ្នាំ ទីក្រុង​អេរីយ៉ា ប្រទេស​កូស្តា​រីកា

មីហ្គែល ធី អាយុ ៧ ឆ្នាំ ទីក្រុង​នូវូ​លេអន ប្រទេស​ម៉ិកស៊ីកូ

រូបភាព​ផ្ទៃ​ខាង​ក្រោយ​មក​ពី Getty Images