២០២០
អ័ប៊ីស​បាន​ចែក​ចាយ​ដំណឹង​ល្អ
ខែ មិថុនា ឆ្នាំ ២០២០


រឿង​ក្នុង​ព្រះគម្ពីរ

អ័ប៊ីស​បាន​ចែក​ចាយ​ដំណឹង​ល្អ

រូបភាព
Abish listening to Ammon

ស្ត្រី​ម្នាក់​ឈ្មោះ​អ័ប៊ីស​បាន​ធ្វើការ​ឲ្យ​ស្ដេច ។ នាង​ជឿ​លើ​ព្រះ ។ មនុស្ស​ភាគច្រើន​នៅ​ជុំ​វិញ​នាង​ពុំ​ជឿ​លើ​ព្រះ​ទេ ។ ថ្ងៃ​មួយ​នាង​បាន​ឃើញ​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់​ឈ្មោះ​អាំម៉ូន​កំពុង​បង្រៀន​ស្ដេច និង​ម្ចាស់ក្សត្រី​អំពី​ព្រះ និង​ព្រះយេស៊ូវគ្រីស្ទ ។

រូបភាព
Abish with fallen king and queen

ពេល​ស្ដេច និង​ម្ចាស់ក្សត្រី​រៀន​អំពី​ដំណឹងល្អ ពួកទ្រង់​មាន​ព្រះទ័យ​រីករាយ​ណាស់ ! ពួកទ្រង់​បាន​ដួល​ចុះ ហើយ​មិន​កម្រើក​ឡើយ ។ អ័ប៊ីស​បាន​ដឹង​ថា ពួកទ្រង់​កំពុង​ទទួល​អារម្មណ៍​ពី​ព្រះចេស្ដា​នៃ​ព្រះ ។

រូបភាព
Abish running

អ័ប៊ីស​ចង់​ឲ្យ​គ្រប់​គ្នា​រៀន​អំពី​ព្រះ ។ ដូច្នេះ​នាង​បានរត់​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ ហើយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​មក​មើល​អ្វី​ដែល​បាន​កើតឡើង​នោះ ។

រូបភាព
queen helping king up

បន្ទាប់​ពី​មនុស្ស​ម្នា​មក​ជុំ​គ្នា​ហើយ អ័ប៊ីស​បាន​ជួយ​ម្ចាស់ក្សត្រី​ឲ្យ​ឈរ​ឡើង ។ បន្ទាប់​មក​ម្ចាស់ក្សត្រី​បាន​ជួយ​ឲ្យ​ស្ដេច​ឈរ​ឡើង ។ ពួកទ្រង់​បាន​ចាប់ផ្ដើម​បង្រៀន​មនុស្ស​អំពី​ដំណឹងល្អ ។

រូបភាព
kids in the rain with umbrellas

ខ្ញុំ​អាច​ក្លាយ​ដូច​ជា​អ័ប៊ីស ។ ខ្ញុំ​អាច​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​រៀន​អំពី​ព្រះវរបិតាសួគ៌ និង​ព្រះយេស៊ូវគ្រីស្ទ ។

រចនា​រូបភាព​ដោយ អាបរីល ស្តុត