២០១៥
តើ​សាតាំង​មាន​ឥទ្ធិពល​លើ​គំនិត​របស់​ខ្ញុំ​ដល់​កម្រិត​ណា ?
April 2015


តើ សាតាំង មាន ឥទ្ធិពល លើ​គំនិត​របស់​ខ្ញុំ​ដល់ កម្រិតណា?

ព្រះវរបិតា​សួគ៌​របស់​យើង​ធានា​ថា យើង​មាន​សិទ្ធិ​សេរីភាព​ខាង​សីលធម៌ ជា​សមត្ថភាព​ដើម្បី​ជ្រើស​រើស​ទង្វើល្អ ឬ​អាក្រក់ ។ ទ្រង់​មិន​បង្ខំ​យើង​ឲ្យ​ធ្វើ​ល្អ​ទេ ហើយ​អារក្ស​ក៏​មិន​អាច​បង្ខំ​យើង​ឲ្យ​ធ្វើ​អាក្រក់​ដែរ ( សូមមើល ការបង្រៀន​របស់​ប្រធាន​សាសនាចក្រ ៖ យ៉ូសែប ស៊្មីធ ឆ្នាំ [ 2007 ], ទំព័រ 214 ) ។

ដូច្នេះ ពេល​វា​កើត​ឡើង​ចំពោះ​គំនិត​របស់​អ្នក អារក្ស​មាន​ឥទ្ធិពល​ត្រឹម​តែ​ពេល​ដែល​អ្នក​ពេញ​ចិត​ឲ្យ​ថា​ប៉ុណ្ណោះ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​មាន​ប្រសាសន៍​ថា « សាតាំង​មិន​អាច​ល្បួង​យើង​ដោយ​ការ​បញ្ឆោត​ចិត្ត​របស់​វា​ឡើយ លុះត្រា​តែ​យើង​យល់​ព្រម​នឹង​វា​នៅ​ក្នុង​ដួង​ចិត្ត​យើង » ។ ( ការបង្រៀន​របស់ ៖ យ៉ូសែប ស្ម៊ីធ ទំព័រ 213 ) ។ លោក​ក៏​បាន​មាន​ប្រសាសន៍​ផង​ដែរ​ថា « អារក្សគ្មាន​អំណាច​លើ​យើង​ទេ លើក​លែង​តែ​យើង​អនុញ្ញាត​ឲ្យ​វា​ប៉ុណ្ណោះ » ទំព័រ ( 214 ) ។

បន្ថែម​ពី​លើ​នោះ ព្រះ​គម្ពីរ​ប្រាប់​យើង​ថា « គ្មាន​នរណាឡើយ​ក្រៅ​ពី​ព្រះ ដែល​ជ្រាប​ដឹង​នូវ​គំនិត​របស់​អ្នក និង​បំណង​ដែលនៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក » ។ ( គ. និង ស. 6:16 ) ដូច្នេះ​សាតាំង​ពិត​ជា​មិន​ដឹង​ថា​អ្នក​កំពុង​គិត​ពី​អ្វី​ទេ ។ វា​អាច​ត្រឹម​តែ​ផ្ដល់​នូវ​ការ​ល្បួង និង​ការ​បញ្ឆោត​ចិត្ត​ប៉ុណ្ណោះ ។ ប៉ុន្តែ បើ​អ្នក​ជ្រើសរើស​អនុញ្ញាត​ឲ្យ​វា វា​នឹង​ទទួល​បាន​អំណាច​លើ​អ្នក​ខ្លាំង​ជាង​មុន ហើយ​ការ​ល្បួង​ក៏​ខ្លាំង​ជាង​មុន​ដែរ ។ ដោយ​សញ្ញាដូច​គ្នា​នេះ បើ​អ្នក​តតាំងនឹង​ទង្វើ​អាក្រក់ ហើយ​ជ្រើស​រើស​ទង្វើ​ល្អវិញ អ្នក​នឹង​រឹងមាំ និង​បាន​ពរ ។