២០១៥
ប្រធាន ម៉នសុន អំពាវ​នាវ​ឲ្យ​មាន​ភាពក្លាហាន
April 2015


សារលិខិត​គណៈ​ប្រធាន​ទី​មួយ

ប្រធាន ម៉នសុន អំពាវ​នាវ​ឲ្យ​មាន ភាព​ក្លាហាន

រូបភាព
diamond shape made up of fish with one orange fish in the center of black fish.

រូបភាព​ដោយ iStock/Thinkstock

មួយ​ម៉ោង​បាន​កន្លង​ទៅ​យ៉ាង​សន្សឹមៗ ប្រធាន ថូម៉ាស អេស ម៉នសុន បាន​សង្កេតថា តើ​អ្វី​ទៅ​ដែល​យើង​បាន​ហៅ​ឲ្យ​ធ្វើ​ការ​ជ្រើសរើស​ពី​ប្រភេទ​មួយ ឬ​មួយផ្សេង​ទៀត ។

ដើម្បី​ធ្វើ​ការ​ជ្រើស​ដ៏​ឆ្លាត​វៃ លោក​បាន​ទូន្មាន​ថា យើង​ត្រូវ​ការ​ភាព​ក្លាហាន — « ភាព​ក្លាហាន​ដើម្បីនិយាយ​ថា​ទេ ភាព​ក្លាហាន​ដើម្បី​និយាយ​ថា​បាន ។ ការ​សម្រេច​ចិត្ត កំណត់ ដល់​ជោគវាសនា »1

នៅ​ក្នុង​ការ​ដក​ស្រង់​ខាង​ក្រោម​នេះ ប្រធាន​ម៉នសុន បាន​រំឭក​ដល់​ពួក​បរិសុទ្ធ​ថា ពួកគេ​ត្រូវ​ការ​ភាព​ក្លាហាន​ដើម្បី​ឈរ​គាំទ្រ​ចំពោះ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត ដើម្បី​ការពារ​អ្វី​ដែល​យើង​ជឿ និង​ដើម្បី​ប្រឈម​នឹង​លោកីយ ដែល​បដិសេធ​តម្លៃ និង​គោលការណ៍​ដ៏​អស់​កល្បជានិច្ច ។

លោក​បាន​មាន​ប្រសាសន៍ថា « យើង ទាំងអស់គ្នាចាំបាច់ត្រូវមានភាព ក្លាហានជានិច្ច » ។ « វា​តម្រូវ​ឲ្យមាន​ភាពក្លាហាន​ក្នុង​អតីត​កាល ហើយ​និង​អនា​គត​កាល​ជារៀង​រហូត »2

ភាពក្លាហាន​នាំ​មកនូវការគាំទ្រ​ពី​ព្រះអម្ចាស់

« យើង​ទាំង​អស់​គ្នា​នឹងប្រឈម​ការភ័យខ្លាច ជួប​ការ​ចំអក និង​ការ​ប្រឆាំង ។ ចូរយើង — ទាំង​អស់​គ្នា — មាន​ភាព​ក្លាហានឡើង​ដើម្បី​តតាំង​នឹង​មតិ​ទូទៅ និង​គោលការណ៍​ដើម្បី​ឈរឡើង​ចំពោះ​គោលការណ៍​របស់​យើង ។ ចូរ​ក្លាហាន​កុំ​ចុះញ៉ម ដើម្បី​នាំ​ភាពញញឹម​ដល់​ការ​គាំទ្រ​របស់​ព្រះ ។ ភាព​ក្លាហាន​ក្លាយ​ជា​គុណធម៌​រស់រវើក ហើយ​ទាក់ទាញ​វា​មិន​គ្រាន់តែ​ជា​ការ​ស្ម័គ្រចិត្ត​ស្លាប់​ដោយ ថ្លៃថ្នូ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ការ​ប្ដេជ្ញា​ចិត្ត​រស់នៅ ដោយ​ត្រឹមត្រូវ​ផងដែរ ។ នៅពេល​យើង​បោះជំហាន​ទៅមុខ ព្យាយាម​រស់នៅ​ដូច​ដែល​យើង​គួរ​តែរស់នៅ នោះ​យើង​នឹង​ទទួលបាន​ជំនួយ​ពីព្រះ​ពិតប្រាកដ ហើយ​អាច​រក​បាន​ការ​លួងលោមចិត្ត​ក្នុងព្រះ​បន្ទូល​របស់ទ្រង់ »3

ស៊ូទ្រាំ​ដោយ​ភាព​ក្លាហាន

« តើ​ការ​ស៊ូទ្រាំ​មានន័យ​ដូចម្តេច ? ខ្ញុំស្រឡាញ់និយមន័យ ៖ ដើម្បី​ស៊ូទ្រាំ​ដោយ​ភាពក្លាហាន ។ ភាព​ក្លាហាន អាច​ជា​ការ​ចាំបាច់​សម្រាប់​អ្នក​ដើម្បី​ជឿ វានឹង​មាន​ពេល​ខ្លះ​ដែល​ចាំបាច់​ឲ្យ​អ្នក​គោរពប្រតិបត្តិ​ផងដែរ ។ វាច្បាស់​ណាស់​ថាវា​នឹង​តម្រូវ​ឲ្យ​អ្នក​ស៊ូទ្រាំ​រហូត​ដល់​ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​អ្នក​នឹង​ចាកចេញ​ពី​ជីវិត​រមែង​ស្លាប់​នេះ »4

មាន​ភាពក្លាហាន​ដើម្បី​ឈរ​គាំទ្រ​ដល់​សេចក្ដី​ពិត

« [ សូម ] អ្នក​មាន​ភាពក្លាហានឡើង ដើម្បី​ឈរ​ឲ្យ​រឹងមាំ​ចំពោះ​សេចក្ដីពិត និង​សេចក្ដី​សុចរិត ។ ដោយសារ និន្នាការ​ក្នុង​សង្គម​សព្វ​ថ្ងៃ​ងាក​ចេញ​ពី​គោល​តម្លៃ និង គោលការណ៍​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​យើង នោះ​អ្នក​នឹង​ច្បាស់​ជា​ត្រូវ​ហៅ​ឲ្យ​ការពា​នូវ​អ្វី ដែល​អ្នក​ជឿ​នោះ ។ លុះត្រា​តែ​ឫសនៃទីបន្ទាល់​របស់​អ្នក​បាន​ចាក់​យ៉ាង​រឹងមាំ វា​នឹង​មាន​ការ​ពិបាក​សម្រាប់​អ្នក​ដើម្បី​ទប់ទល់​នឹង​អស់​អ្នកណា​ដែល​ផ្ចាញ់ផ្ចាល​សេចក្ដី​ជំនឿ​របស់​អ្នក ។ ពេល​អ្នក​បាន​ចាក់​ឫស​យ៉ាង​រឹងមាំ​ហើយ ទីបន្ទាល់​របស់​អ្នក​នៃ​ដំណឹង​ល្អ នៃ​ព្រះ​សង្គ្រោះ និងនៃ​ព្រះ​វរបិតា​សួគ៌​របស់​យើង នឹង​មាន​ឥទ្ធិពល​លើ​គ្រប់​អ្វី​ដែល​អ្នក​ធ្វើ​ពេញ​មួយ​ជីវិត​របស់​អ្នក »5

យើង​ត្រូវ​ការ​ភាព​ក្លាហាន​ទាំង​ផ្នែកសីលធម៌ និង​ខាង​វិញ្ញាណ

« សារលិខិត​នេះ​បាន​បង្ហាញ​លើ​ទូរទស្សន៍ ក្នុង​ភាពយន្ត និង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដទៃ​ទៀត [ សព្វថ្ងៃ​នេះ ] គឺ​ជាញឹកញាប់​នៅក្នុងការប្រឆាំង​ដោយ​ផ្ទាល់​ទៅនឹង​អ្វី ​ដែល​យើង​ចង់​ឲ្យ​កូនចៅ​របស់​យើង​ទទួល​យក និង​អោបក្រសោប ។ វា​គឺ​ជា​ទំនួល​ខុសត្រូវ​របស់​យើង មិន​ត្រឹម​បង្រៀន​ពួក​គេ​ឲ្យ​រឹងមាំ​នៅ​ក្នុងវិញ្ញាណ និងគោលលទ្ធិ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ពួកគេ​ឲ្យ​ដាក់​លំនឹង​យ៉ាងមាំ​មួន​ផងដែរ ដោយ​មិន​គិត​ពី​កម្លាំង​ខាង​ក្រៅ​ដែល​ពួក​គេ​អាច​នឹង​ប្រឈម​មុខ​ឡើយ ។ « វា​នឹង​ទាមទារ​នូវពេល​វេលា និង​ការ​ខិតខំប្រឹង​ប្រែង​ជាច្រើន​នៅ​លើ​ផ្នែក​របស់​យើង — ហើយ​ដើម្បី​ជួយ​ដល់អ្នក​ដទៃ នោះ​យើង​ខ្លួន​ឯង​ត្រូវ​ការ​ភាព​ក្លាហាន​ខាង​វិញ្ញាណ និង​ខាង​សាច់ឈាម ដើម្បី​តស៊ូនឹង​សេចក្តី​អាក្រក់​ដែល​យើង​ឃើញ​គ្រប់​ពេល​វេលា​នោះ » ។6

សូម​យើង​មាន​ភាព​ក្លាហាន​ជានិច្ច

« ពេល​ដែល​យើង​​ព្យាយាម​រស់​នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​មួយ​ថ្ងៃ វាស្ទើរ​តែ​ជៀស​មិនរួច​ថា​សេចក្ដី​ជំនឿ នឹង​ត្រូវ​បាន​ផ្ចាញ់ផ្ចាល់ ។ ពេល​ខ្លះ​យើង​អាច​រក​ឃើញ​ថា​ខ្លួនឯង​ត្រូវ​បាន​រុំព័ទ្ធ​ដោយ​អ្នក​ដទៃ​ជាច្រើន ហើយ​ប៉ុន្តែ​នៅ​តែ​ឈរ​នៅ​ក្នុង​ចំណោមមនុស្ស​មួយ​ចំនួន​តូច ឬ​ឈរ​ម្នាក់​ឯង​ដោយ​បារម្ភ​ពី​អ្វី​ដែល​អាច​ទទួល​យក​បាន និង​អ្វី​ដែល​មិន​អាច​ទទួល​បាន ។ …

« សូម​យើង​មាន​ភាព​ក្លាហាន​ជានិច្ច ហើយ​រៀបចំ​ខ្លួន​ដើម្បី​ឈរ​គាំទ្រ​ចំពោះ​អ្វី​ដែល​យើង​ជឿ ហើយ​បើ​យើង​ត្រូវ​ឈរ​ម្នាក់​ឯង​នៅ​ក្នុង​ដំណើរ​ការ​នោះ ចូរ​យើង​ធ្វើ​ដូច្នោះ​ដោយ​ភាព​ក្លាហាន បាន​ពង្រឹង​ដោយ​ចំណេះ​ដឹង​ដែល​តាមពិត​នោះ យើង​មិន​ដែល​នៅ​ម្នាក់ឯង​ទេ ពេល​យើង​ឈរ​ជាមួយ​នឹង​ព្រះ​វរបិតាសួគ៌​នោះ »7

កំណត់​ចំណាំ

  1. ថូម៉ាស អេស ម៉នសុន « Three Goals to Guide You, » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2010, ទំព័រ 67, 68 ។

  2. ថូម៉ាស អេស ម៉នសុន « The Race of Life » លីអាហូណា, ខែ ឧសភា ឆ្នាំ 2004 ទំព័រ 55 ។

  3. ថូម៉ាស អេស ម៉នសុន « Be Strong and of a Good Courage » លីអាហូណា, ខែ ឧសភា ឆ្នាំ 2014 ទំព័រ 66, 67, 69 ។

  4. ថូម៉ាស អេស ម៉នសុន, « Be Thou an Example » លីអាហូណា, ខែ ឧសភា ឆ្នាំ 2012, ទំព័រ 129 ។

  5. ថូម៉ាស អេស ម៉នសុន « May You Have Courage » លីអាហូណា, ខែ ឧសភា ឆ្នាំ 2009, ទំព័រ 126 ។

  6. ថូម៉ាស អេស ម៉នសុន « Three Goals to Guide You » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2007, ទំព័រ 118–19 ។

  7. ប្រធាន ថូម៉ាស អេស ម៉នសុន « Dare to Stand Alone » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2011, ទំព័រ 60, 67 ។