២០១៥
ព្រះយេស៊ូវ បាន​ប្រោស​មនុស្ស​ឃ្លង់
April 2015


ពេលវេលា​សម្រាប់​ខគម្ពីរ

ព្រះយេស៊ូវ បាន​ប្រោស​មនុស្ស​ឃ្លង់​ម្នាក់ឲ្យ​ជា

អ្នក​និពន្ធ​រស់​នៅ​ក្នុង​រដ្ឋ យូថាហ៍ ស.រ.អា ។

រៀន​អំពី​ព្រះ​គម្ពីរ​សញ្ញា​ថ្មី​រួម​គ្នា​នៅ​ឆ្នាំ​នេះ​!

សូម​គិត​ពី​ពេល​វេលា​មួយ​ពេល​ដែល​អ្នក​ឈឺ ។ តើ​មាន​នរណា​ម្នាក់ ធ្វើ​អ្វី​មួយ​ល្អ​ដើម្បី​ជួយ​អ្នក​មាន​អារម្មណ៍​ប្រសើរ​ឡើង​ទេ ?

នៅ​ក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី យើង​អាន​ពី​របៀប​ព្រះ​យេស៊ូវ​គ្រីស្ទ​បាន​បង្ហាញ​ព្រះហឬទ័យសប្បុរស​ទៅ​កាន់​មនុស្ស​ដែល​ឈឺ ។ នៅ​ថ្ងៃ​មួយ មាន​បុរស​ម្នាក់​មាន​ជម្ងឺ​ស្បែក​ដ៏​ឈឺចាប់ ដែល​ហៅ​ថា ជម្ងឺ​ឃ្លង់ បាន​ចូល​ទៅ​ព្រះ​យេស៊ូវ ។ គាត់​បាន​ដឹង​ថា ព្រះយេស៊ូវមាន​ព្រះ​ចេស្ដា​ដើម្បី​ប្រោស​អ្នក​គ្រប់គ្នា​ដែល​ឈឺ​ឲ្យ​ជា គាត់​បាន​ជឿថា​ព្រះ​យេស៊ូវ អាច​ប្រោស​គាត់​ឲ្យ​ជា ។ ព្រះយេស៊ូវ បាន​ពាល់​មនុស្ស​ឃ្លង់នោះ ហើយ​មាន​បន្ទូល​ថា « ឲ្យ​ជា​ស្អាត​ទៅ » ( ម៉ាកុស 1:41 ) ។ ភា្លមៗ​បន្ទាប់​ពី​ព្រះ​យេស៊ូវ បាន​មាន​ព្រះបន្ទូល​ដូច្នេះ បុរស​នោះ​ត្រូវ​បាន​ជា​ស្អាត ។

យើង​អាច​ដើរ​តាម​ស្នាម​ព្រះបាទារបស់​ព្រះ​យេស៊ូវ ដើយ​មាន​ចិត្ត​សប្បុរស និង​ស្រឡាញ់​អ្នក​ដទៃ ដែល​មាន​ជម្ងឺ និង​សោកសៅ ។