សម្រាប់កុមារតូចៗ ខ្ញុំដឹងថាព្រះសង្គ្រោះខ្ញុំស្រឡាញ់ខ្ញុំ ដោយ ជេន ម៉ាកប្រាយដ៍ ឆូត ស្រង់ចេញពីរឿងពិតមួយ អ្នកនិពន្ធរស់នៅក្នុងរដ្ឋ ខួឡូរ៉ាដូ ស.រ.អា ។ ឡានី កំពុងព្យាយាមយ៉ាងខ្លាំងដើម្បីមានគារវភាពនៅក្នុងព្រះវិហារ ។ ប៉ុន្តែ នាងនឿយហត់ ហើយជើងរបស់នាងញ័រ ។ បន្ទាប់ពីការចែកសាក្រាម៉ង់ត្រូវបានបញ្ចប់ ឡានីបានបើកមើលសៀវភៅអំពីព្រះយេស៊ូររបស់នាង ។ នាងបានរកឃើញរូបភាពព្រះយេស៊ូវ ជាមួយនឹងកូនក្មេងតូចៗ ។ វាបានធ្វើឲ្យនាងមានអារម្មណ៍សុខសាន្ត ហើយរីករាយក្នុងចិត្ត ។ បន្ទាប់ពីការប្រជុំសាក្រាម៉ង់ត្រូវបានបញ្ចប់ ឡានីបានសួរម្ដាយរបស់នាងថា « ហេតុអ្វីបានជាវាមានការងាយស្រួលជាងដើម្បីមានគាវរភាព នៅពេលខ្ញុំមើលសៀវភៅអំពីព្រះយេស៊ូវ ? » ម្ដាយរបស់នាងបាននិយាយថា « ម៉ាក់គិតថា ដោយសារវារំឭកកូនថាព្រះយេស៊ូវស្រឡាញ់កូនដល់កម្រិតណានោះអី » ។ ឡានី បានងក់ក្បាល ។ នាងបានសួរថា « តើម៉ាក់គិតថា ព្រះយេស៊ូវជ្រាបទេថា ខ្ញុំក៏ស្រឡាញ់ទ្រង់ដែរ ? » ម្ដាយបានឱបឡានី ។ « ចា៎ស ម៉ាក់ប្រាកដថា ទ្រង់ពិតជាជ្រាប » ។ ខ្ញុំដឹងថាព្រះអង្គសង្គ្រោះខ្ញុំស្រឡាញ់ខ្ញុំ Tami Jeppson Creamer and Derena Bell