២០១៥
ការ​យល់​ដឹង​ជ្រៅជ្រះ
April 2015


ការ​យល់​ដឹង​ជ្រៅជ្រះ

តើ​ខ្ញុំ​អាច​ធ្វើ​ឲ្យ​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​ជា​អាទិភាព បាន​យ៉ាងដូចម្ដេច ?

« ខណៈ​ពេល​អ្នក​កំពុង​ធ្វើ​ការ ដើម្បី​ពង្រឹង​ក្រុម​គ្រួសារ​អ្នក ហើយ​សាប​ព្រោះ​ភាព​សុខសាន្ត សូម​ចង​ចាំ​ពី … រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ​ប្រចាំ​សប្ដាហ៍ ។ សូម​ប្រយ័ត្ន​កុំ​ធ្វើ​ឲ្យ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ​របស់​អ្នក គ្រាន់​តែ​ជា​រឿង​បន្ទាប់​បន្សំ​ពី​ថ្ងៃ​មួយ​ដ៏​រវល់​ឲ្យ​សោះ ។ សូម​សម្រេច​ថា រាត្រី​ថ្ងៃ​ច័ន្ទ ក្រុម​គ្រួសារ​របស់​អ្នក​នឹង​នៅ​ជាមួយ​គ្នា​នៅផ្ទះ សម្រាប់​រាត្រី​ជួប​ជុំ​ក្រុម​គ្រួសារ ។ សូម​កុំ​អនុញ្ញាត​ឲ្យ តម្រូវ​ការ​ខាង​ការងារ កីឡា សកម្មភាព​បន្ថែម កិច្ច​ការ​ផ្ទះ ឬ​ក៏​អ្វី​ផ្សេង​ទៀត​ក្លាយ​ជា​មាន​សារៈ​សំខាន់​ជាង ពេល​វេលា​ដែល​អ្នក​ចំណាយ​ជាមួយ​គ្នា​នៅ​ផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​អ្នក​ឡើយ ។

​រចនា​សម្ព័ន្ធ​នៃ​រាត្រី​ជួបជុំ​ក្រុម​គ្រួសារ គឺ​មិន​សំខាន់​ដូច​ពេល​វេលា​ដែល​អ្នក​បាន​បណ្ដាក់​នោះទេ ។ ដំណឹង​ល្អ គួរតែ​ត្រូវ​បាន​បង្រៀន​ទាំង​ខាងផ្លូវ​ការ និងខាងក្រៅ​ផ្លូវការ ។ សូម​ធ្វើ​វា​ឲ្យ​ជា​បទពិសោធន៍​ដ៏​មាន​ន័យ សម្រាប់​សមាជិក​គ្រួសារ​ម្នាក់ៗ » ។

អែលឌើរ រីឆាត ជី​ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់, « ចូរ​ធ្វើ​ឲ្យ​ការ​អនុវត្ត​សេចក្ដី​ជំនឿបង​ប្អូន​ក្លាយ​ជា​អាទិភាព​ទី​មួយ » លីអាហូណា, ខែ វិច្ឆិកា ឆ្នាំ 2014,ទំព័រ 94 ។