មាគ៌ាដែល ត្រឹម ត្រូវ
ដកស្រងចេញពី « ចូរកុំដើរផ្លូវខុស » លីអាហូណា ខែ ឧសភា ឆ្នាំ 2014, ទំព័រ 39–41 ។
« ឮព្រះបន្ទូលទាំងឡាយនៃព្រះ ដែលបានបង្កើតអ្នកចុះ » ( គ និង ស 43:23 ) ។
ជាច្រើនឆ្នាំមកហើយ ខ្ញុំ និងគ្រួសារខ្ញុំ បានទៅទស្សនាឧទ្យានជាតិ អាក ( Arches National Park ) នៅក្នុងរដ្ឋ យូថាហ៍ ស.រ.អា ។ ថ្មដុះរាងខ្លោងទ្វារដ៏ស្រស់ស្អាត និងល្បីល្បាញមួយក្នុងចំណោមថ្មដុះទាំងអស់គឺ ដេលីខេត អាក ( Delicate Arch ) ហើយយើងបានសម្រចចិត្តឡើងភ្នំដើម្បីទៅដល់វា ។
យើងបានចាប់ផ្ដើមដោយចិត្តរីករាយណាស់ ប៉ុន្តែមិនយូរប៉ុន្មាន អ្នកដទៃទៀតបានចង់ឈប់សម្រាក ។ ខ្ញុំចង់ទៅដល់ទីនោះឲ្យកាន់តែឆាប់រហ័ស ដូច្នេះខ្ញុំបានទៅម្នាក់ឯង ។ ដោយគ្មានការប្រុងប្រយ័ត្ននៅលើជម្រាលដែលខ្ញុំគួរតែដើរ ខ្ញុំបានចាប់ផ្ដើមដើរតាមបុរសម្នាក់ដែលហាក់ដូចជាដឹងថាគាត់ទៅណា ។
ជម្រាលនោះមានការលំបាកឡើងៗក្នុងការឡើង ។ ខ្ញុំបានប្រាកដថា គ្រួសាររបស់ខ្ញុំមិនអាចឡើងតាមនេះឡើយ ។ ភ្លាមនោះខ្ញុំបានមើលឃើញថ្មដុះ ដេលីខេត អាក តែគួរឲ្យភ្ញាក់ផ្អើល ខ្ញុំមិនអាចទៅដល់វាទេ ។ ផ្លូវដែលខ្ញុំបានជ្រើសយក មិនបាននាំខ្ញុំទៅថ្មដុះនោះទេ ។
ខ្ញុំមានអារម្មណ៍តានតឹង ហើយបានត្រឡប់មកក្រោយវិញ ។ ខ្ញុំបានរង់ចាំរហូតដល់ខ្ញុំបានជួបក្រុមរបស់ខ្ញុំវិញដោយអន្ទះសា ។ ពួកគេបានប្រាប់ខ្ញុំថា ពួកគេបានដើរតាមផ្លាកសញ្ញា បង្ហាញផ្លូវដោយប្រុងប្រយ័ត្ន ហើយដោយព្យាយាមទើបបានទៅដល់ ដេលីខេត អាក ។ ជាអកុសលខ្ញុំបានដើរខុសផ្លូវ ។ វាជាមេរៀនដ៏ល្អដែលខ្ញុំបានរៀន ។
សូមកុំភ្លេចខ្លួនចេញពីផ្លូវរបស់អ្នកទៅកាន់ ជីវិតដ៏អស់កល្ប ជាមួយជីវិតដ៏អស់កល្បរបស់អ្នក ។ សូមធ្វើតាមគោលការណ៍ដំណឹងល្អ និងព្រះបញ្ញត្តិទាំងឡាយដែលអ្នកបានរៀន នោះអ្នកនឹងស្ថិតនៅលើផ្លូវត្រឹមត្រូវ ដើម្បីរស់នៅជាមួយទ្រង់ជារៀងរហូត ។