២០១៥
គំរូ​របស់​ព្រះអង្គសង្គ្រោះ​នៃ​ការ​គោរពប្រតិបត្តិ
April 2015


គំរូ​របស់​ព្រះអង្គសង្គ្រោះ​នៃ ការ​គោរពប្រតិបត្តិ

គំរូ​របស់​ទ្រង់​បាន​កំណត់​ដាន​សម្រាប់​យើង​ទាំង​អស់​ដើម្បី​ធ្វើ​តាម ។

រូបភាព
Photograph of actor portraying Jesus Christ in the Bible Videos.

នៅ​ក្នុង​សន្និសីទ​ទូទៅ ខែ មេសា ឆ្នាំ 2014 ​អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​បង្រៀន​ថា « មេរៀន​ទាំង​អម្បាលម៉ាន ដែល​យើង​រៀន​ពី​ឆាក​ជីវិត​របស់​ព្រះសង្គ្រោះ គ្មាន​មេរៀន​ណា​មួយដែល​ច្បាស់ និង​មាន​អំណាច​ជាង​មេរៀន​នៃ​ការគោរព​ប្រតិបត្តិ​ឡើយ » ។ គំរូ​របស់​ព្រះ​អង្គ​សង្គ្រោះ​មិន​ត្រឹមតែបង្រៀន​យើង​ពី មូលហេតុ ដែលការ​គោរព​ប្រតិបត្តិ​ចំពោះ​ព្រះ​វរបិតា​សួគ៌​មាន​សារៈសំខាន់​ប៉ុណ្ណោះ​ទេ តែ​ក៏ ពី​របៀប ដែល​យើង​អាច​គោរព​ប្រតិបត្តិ​តាម​ផង​ដែរ ។ នៅ​ពេល​ដែល​អ្នក​ពិនិត្យ​នូវ​គំរូ​ខាងក្រោម​នេះ​ពី​ការ​បង្រៀន​របស់​ទ្រង់​ឡើង​វិញ សូម​គិត​ពី​របៀប​ដែល​វា​អាច​កំណត់​ផ្លូវ​សម្រាប់​អ្នក​ដើម្បី​ដើរ​តាម​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

រូបភាព
112 x 60" painting of Christ being baptized in the River Jordan by John the Baptist.

1. ទោះ​បី​ជា​ព្រះ​យេស៊ូវ​គ្មាន​អំពើរ​បាប​សោះ ក៏​ទ្រង់​ទទួល​យក​ការ​ជ្រមុជ​ទឹក​ដើម្បី « ធ្វើ​សំរេច​តាម​គ្រប់​ទាំង​សេចក្តី​សុចរិត » ( ម៉ាថាយ 3:13–17; សូមមើល​ផងដែរ នីហ្វៃទី​2 31:4–7; យ៉ូហាន 3:5 ) ។

រូបភាព
Jesus Christ (depicted at age twelve) in the Temple in Jerusalem. Numerous doctors of Jewish law are gathered around Christ. The doctors are listening in astonishment at the wisdom of the young Christ. (Luke 2:41-50)

2. នៅ​អាយុ 12 ​ឆ្នាំ យ៉ូសែប និង​ម៉ារា បាន​ឃើញ​ព្រះយេស៊ូវ​កំពុង​បង្រៀន​នៅ​ក្នុង​ព្រះ​វិហារទ្រង់ « បាន​នៅ​ក្នុង​ឱវាទ​របស់​គាត់ » ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយ​ពួក​គេ​ដោយ​ស្ដាប់​បង្គាប់ ( សូមមើល លូកា 2:42–51 ) ។

រូបភាព

3. ទោះបី​ជា​ទ្រង់​បាន​សូម​ឲ្យ​ពែង​នេះ​កន្លង​ហួស​ពី​ទ្រង់ ទ្រង់​បាន​ទទួល​យក​ការ​រងទុក្ខ នៅ​ក្នុង​សួនច្បារគែតសេម៉ានី​ដែរ ( សូមមើល ម៉ាថាយ 26:36–44; លូកា 22:39–54 ) ។

រូបភាព

4. ទ្រង់​បាន​រក្សា​ថ្ងៃ​ឈប់​សម្រាក ហើយ​បាន​ចូលរួម​ក្នុង​សាលា​ប្រជុំ ( សូមមើល លូកា 4:16–44 ) ។

រូបភាព

5. ព្រះយេស៊ូវទទួល​យក​ការ​កាត់​ទោស​របស់​មនុស្ស ដូច្នេះកិច្ចការ និង​សិរី​ល្អ​របស់​ព្រះ​វរបិតា​អាច​សម្រេច​បាន ( សូមមើល អេសាយ 53:7; ម៉ាថាយ 26:53; ម៉ូសេ 1:39 ) ។

រូបភាព

6. ទ្រង់​បាន​បញ្ចប់​កិច្ច​ការ​របស់​ទ្រង់ ដោយ​អនុញ្ញាត​ឲ្យ​មនុស្ស​ទុច្ចរិត​ឆ្កាង​ទ្រង់ ( សូមមើល ម៉ាថាយ 27:35; យ៉ូហាន 10:17–18; កាឡាទី 1:3–5 ) ។

រូបភាព
Jesus Christ depicted in the midst of people of varying races or nationalities. Christ is portrayed in white robes. He has His arms extended toward the people gathered around Him. Light emanates from the figure of Christ. The background behind the other figures is dark. The artist used the dark background to symbolize the power of Satan in the world. The light around Christ is symbolic of the protection and safety found in following Christ. (Doctrine and Covenants 1:36)

7. ទ្រង់​គោរព​ប្រតិបត្តិ​តាម​ព្រះ​វរបិតា​ទ្រង់​ជានិច្ច ព្រះយេស៊ូវ បាន​យាង​ទៅ​ពិភព​វិញ្ញាណ ហើយ​បាន​រៀបចំ​ឲ្យ​មាន​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​នៅ​ទី​នោះ ( សូមមើល ពេត្រុស​ទី 1 3:18–20; 4:6 ) ។

រូបភាព
Christ standing on a rocky ledge as He rebukes Satan who appears below Him. The painting depicts the event wherein Satan tried to tempt Christ after Christ's forty day fast in the wilderness. Christ is commanding Satan to depart from His presence.

8. ព្រះយេស៊ូវ ត្រូវ​បានល្បួង​ដោយ សាតាំង ប៉ុន្តែ​ទ្រង់​មិន​ចាញ់​ការ​ល្បួង​ទេ ( សូមមើល ម៉ាថាយ 4:1–11; គ. និង ស. 20:22 ) ។

រូបភាព
Joseph Smith, Jr. depicted kneeling in the Sacred Grove during the First Vision. A ray of light can be seen coming from the sky down through the trees toward Joseph.

9. ទ្រង់​បន្ត​ធ្វើ​តាម​ព្រះហឫទ័យ​ព្រះវរបិតា ហើយ​ដឹក​នាំ​សាសនាចក្រ ( សូមមើល យ៉ូសែប ស្ម៊ីធ — ប្រវត្តិ 1:16–17; គ. និង ស. 19:2, 24 ) ។