២០១៥
ទីកន្លែង​របស់​យើង
April 2015


ទីកន្លែង​របស់​យើង

អ្នក​ពន្លត់​អគ្គី​ភ័យ និង គ្រឿងសឹក​របស់​ព្រះ

រូបភាព
illustration of firefighters

រចនា​រូបភាព​ដោយ ជូលី យែលឡូ

វា​ជា​ថ្ងៃ​មួយ​ដ៏​ស្ងាត់​ស្ងៀម​នៅ​កន្លែង​ធ្វើការ​របស់​ខ្ញុំ​ជា​អ្នក​ស្ម័គ្រចិត្តពន្លត់​អគ្គីភ័យ ដូច្នេះ ខ្ញុំបាន​សម្រេច​ចិត្ត​អាន​ព្រះ​គម្ពីរ​មរមន ។ ពេល​ដែល​មិត្ត​រួម​ការងារ​ម្នាក់​របស់​ខ្ញុំ​ឃើញ​ខ្ញុំ​អាន គាត់​បាន​សួរ​ថា​បើ​ខ្ញុំ​បាន​ដឹង​ពី​របៀប​ដែល​យើង​អាច​ពាក់​គ្រឿង​សឹក​របស់​ព្រះ​នៅ​ក្នុង​សម័យ​ទំនើប​នេះ ។ នៅ​ពេល​ដែល​យើង​កំពុង​និយាយ​គ្នា កណ្ដឹង​ប្រកាស​អាសន្ន​បាន​រោទ៍​ឡើង ។ មាន​ភ្លើង​ឆេះ​នៅ​ហាង​ជិត​នេះ ។

យើង​ប្រញាប់​ប្រញាល់ស្លៀកពាក់​ឯកសណ្ឋាន​ពន្លត់​អគ្គឺភ័យ ហើយ​ឆ្ពោះ​ទៅទីនោះ ។ ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​យើង​បាន​ទៅ​ដល់​ហាង​នោះ មាន​អ្វី​មួយ​បាន​ផ្ទុះ​ឡើង​នៅ​ទិសដៅ​របស់​យើង ។ ភ្លើង​បាន​ឆាបឆេះ​ពួក​យើង ។ ការ​ផ្ទុះ​នោះ​បាន​ធ្វើឲ្យខ្ញុំ និង​មិត្តរួម​ការងារ​ខ្ញុំ​បាត់​ស្មារតីអស់ពីរបីវិនាទី ។ ប៉ុន្តែមាន​អំណរ​គុណ​ចំពោះសម្ភារ និង​សម្លៀក​បំពាក់​ការពារ​របស់​យើង យើង​មិន​រង​របួស​អ្វី​ទេ ។

ពេល​យើង​ត្រឡប់​មក​ស្ថានីយ៍​វិញ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​នឹង​អគ្គីភ័យ​នោះ ខ្ញុំ​បាន​សួរ​ទៅ​មិត្ត​រួម​ការងារ​របស់​ខ្ញុំ​ថា​បើ​គាត់​បាន​ចងចាំ​សំណួរ​របស់​គាត់​អំពី​គ្រឿង​សឹក​របស់​ព្រះ ។ គាត់​បាន​និយាយ​ថា គាត់​ចាំ ហើយ​ខ្ញុំ​ពន្យល់​ថា គ្រឿង​សឹក​របស់​ព្រះ​គឺ​ដូច​ជា​សម្លៀក​បំពាក់​ការពារ​អគ្គីភ័យ​របស់​យើង​ដែរ ។ យើង​ត្រូវ​តែ​ពាក់​វាជាប់​ជានិច្ច ដូច្នេះ​យើង​អាច​ស៊ូទ្រាំ​នឹង​ការ​វាយប្រហារ​ដ៏​មាន​ឥទ្ធិពល​នៃ​មារសត្រូវ​បាន ។ បើ​យើង​រក្សា​ព្រះ​បញ្ញត្តិ​ទាំង​ឡាយ យើង​នឹង​ត្រូវ​បាន​ប្រទាន​ពរ​ដោយ​អំណាច​ការពារ​នៃ​គ្រឿង​សឹក​របស់​ព្រះ ហើយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹងធ្វើជាអ្នកដឹក​នាំ​យើង ។

ហ្វើណាន់ដូ ឌឺ ឡា រ៉ូសា មកពី​ទីក្រុង​ម៉ារ៉ុន ប្រទេស​ម៉ិកស៊ិក ។

ខ​គម្ពីរ​ដែល​ជាទី​ពេញចិត្ត​របស់​ខ្ញុំ

សាំយ៉ូអែល​ទី 1 16:7 ។ « ព្រះ​ទ្រង់​មិន​ទត​ចំពោះ​សេចក្តី ដែល​មនុស្ស​លោក​ពិចារណា​មើល​ទេ ឯ​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ តែ​ព្រះយេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ » ។

មុន​ពេល​ដែល​ខ្ញុំ​បាន​ចូល​រួម​ក្នុង​សាសនា​ចក្រ ខ្ញុំ​តែង​តែ​មើល​ខ្លួនឯង​ជា​មនុស្ស​ធម្មតា ដែលមាន​សមត្ថភាព​ធម្មតា ។ ខ្ញុំ​មាន​អារម្មណ៍​ថា ខ្ញុំ​គ្មាន​អ្វី​ដែល​មាន​តម្លៃ​ដែល​ផ្ដល់ជូន​ទេ ។ ខ្ញុំ​មាន​ការ​ភ័យខ្លាច ក្នុង​ការ​បង្ហាញ​គេឯង​នូវ​អត្ត​សញ្ញាណ​ពិត​ប្រាកដ​របស់​ខ្ញុំ ពីព្រោះ​តែ​ការ​ខ្លាច​ក្រែង​ការ​បដិសេធ ហើយ​ឈឺចាប់ ។ ខ្ញុំ​បាន​គិត​ថា អ្នក​រាល់​គ្នា​នៅ​ជុំវិញ​ខ្ញុំ រឹងមាំជាង ឆ្លាត​ជាង និង​ល្អ​ប្រសើរជាង​ខ្ញុំ ។

តែ​ទស្សនវិស័យ​ទាំង​អស់នោះ បាន​ផ្លាស់​ប្ដូរ​ពេល​ដែល​ខ្ញុំ​ក្លាយ​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធថ្ងៃ​ចុងក្រោយ ។ ខ្ញុំបាន​រៀនថា យើង​ទាំងអស់​គ្នា​គឺជា​កូន​របស់​ព្រះ ហើយយើង​នឹង​ស្នង​មរតក​គុណសម្បត្តិ​ដ៏​ទេវភាព​ទាំង​ឡាយ ។ ឥឡូវ​ខ្ញុំ​យល់​ហើយ​ថា វា​គ្មាន​ការ​ប្រកួត​ប្រជែង​លើ​អ្នកណា​ឆ្លាត​ជាងមាន​ជាង ឬ​ល្អប្រសើ​ជាង​នរណា​ម្នាក់ឡើយ ។ នៅ​ក្នុង​ព្រះ​នេត្រ​របស់​ព្រះ​អម្ចាស់ យើង​ទាំង​អស់​គ្នា​ឈរ​លើទំនាបស្មើរគ្នា ហើយ​ទ្រង់​គឺ​ជា​អង្គ​តែ​មួយ​ដែល​កាត់​សេចក្ដី — ដោយ​មិន​ផ្អែក​លើ​រូប​រាង​ខាង​ក្រៅ​របស់​យើង​ឡើយ ប៉ុន្តែ​ដោយ​ការ​គោរព​ប្រតិបត្តិ​តាម និង​បំណង​ចង់​ដើរ​តាម​ផ្លូវ ដែល​ទ្រង់​បាន​ញែក​ឲ្យ​យើង ។

ចូអាន អាស៊ូសេណា ប្រទេស ហ្វីលីពីន

តើ​អ្នក​នឹង​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្រ​ទេ ?

រូបភាព
illustration of men loading a truck

រចនា​រូបភាព​ដោយ ជូលី យែលឡូ

ពេល​ខ្ញុំ​អាយុ​15 ឆ្នាំ ខ្ញុំបាន​ទី​ន្ទាល់​ដ៏​រឹងមាំ​មួយ​ពីដំណឹង​ល្អ​របស់​ព្រះ​យេស៊ូវ​គ្រីស្ទ ហើយ​មាន​ភាព​សប្បាយ​រីករាយ ដើម្បី​ចូល​រួម​ក្នុងសាសនា​ចក្រ ។ នៅ​ពេល​នោះ ខ្ញុំ​កំពុង​ធ្វើ​ដើម្បី​ជួយ​គាំទ្រ​ក្រុម​គ្រួសារ​របស់​ខ្ញុំ ។ មិន​យូរ​ប៉ុន្មាន បន្ទាប់​ពី​ខ្ញុំ​បាន​ទទួលបុណ្យ​ជ្រមុជ​ទឹក ខ្ញុំ​បាន​បាត់​បង់​ការងារ​របស់​ខ្ញុំ ។

ខ្ញុំត្រូវ​ការ​ស្វែង​រក​ការងារ​ថ្មី​ឲ្យ​បាន​ឆាប់ ដោយសារ​គ្រួសារ​ខ្ញុំ​ពឹង​ផ្អែក​លើ​ខ្ញុំ ប៉ុន្តែ​គ្រប់​ការងារ​ដែល​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ បាន​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​ការ​នៅ​ថ្ងៃ​អាទិត្រ ។ ខ្ញុំ​បាន​បដិសេធ​ការងារ​ជា​ច្រើន ដោយសារ​ខ្ញុំ​ដឹង​ថា ខ្ញុំ​ត្រូវ​ការ​នៅ​ព្រះ​វិហារ​នៅ​ថ្ងៃ​អាទិត្រ ( សូមមើល គ និង ស 59:9–10 ) ។

បន្ទាប់​ពី​ពីរ​ខែ​នៃ​ការ​ស្វែង​រក​ការងារ ខ្ញុំ​នៅ​តែ​មិន​អាច​រក​បាន​ការ​ងារ​មួយ​សោះ ។ ម្ដាយ​របស់​ខ្ញុំ ពុំមែន​ជា​សមាជិក​សាសនាចក្រ​ទេ ហើយ​ទោះបី​ជា​គាត់​ជឿ​លើ​ព្រះ គាត់​ខឹង​សម្បារ​នឹង​ខ្ញុំ​ជា​ខ្លាំង​ថា​ខ្ញុំ​បាន​បដិសេធ​ការ​ងារ​ច្រើន​ពេក ។

នៅ​យប់​មួយ គាត់​បាន​សម្លឹងមើល​មក​ខ្ញុំ​ដោយ​ទឹក​ភ្នែក​នៅ​ក្នុង​ភ្នែក​របស់​គាត់ ហើយ​សួរ​ខ្ញុំ​វា « ហេតុ​បាន​ជា​ព្រះ​បណ្តោយឲ្យ​រឿង​នេះ​កើត​ឡើង​ចំពោះ​យើង ពេល​ដែល​ឯង​ពោរពេញ​ដោយ​ក្ដី​ជំនឿ និង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ​យ៉ាង​នេះ ? »

ខ្ញុំ​បាន​ឆ្លើយ​ថា « ម៉ាក់ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​រឿង​នេះ​កើត​ឡើង​ចំពោះ​យើង​ទេ ប៉ុន្តែ​ខ្ញុំ​ដឹង​ថា​ខ្ញុំ​កំពុង​ធ្វើ​អ្វី​ដែល​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​ដឹង​ដែរ​ថា ព្រះ​នឹង​ប្រទាន​ពរ​ឲ្យ​យើង​ក្នុង​ការ​ធ្វើ​ត្រូវ » ។

នៅ​ព្រឹក​បន្ទាប់ មាន​នរណា​ម្នាក់​បាន​ផ្ដល់​ប្រាក់​ច្រើន​គួរសម្យ​ឲ្យ​ខ្ញុំ ដើម្បី​ចំណាយ​លើ​ការ​ជញ្ជូន​ទំនិញ​ធុន​ធ្ងន់​មួយ​ចំនួន ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត ។ ការ​ងារ​នោះ​ត្រូវ​ការ​ប្រើ​កម្លាំង​ខ្លាំង ប៉ុន្តែ​ពេល​ខ្ញុំ​ទទួល​បាន​កម្រៃ ខ្ញុំ​បាន​ប្រញាប់​ទៅ​ផ្ទះ ហើយ​អធិស្ឋាន​ដោយ​អំណរគុណ ។ មិន​យូរ​ប៉ុន្មាន ខ្ញុំ​បាន​ឃើញ​ការ​ងារ​ល្អ​មួយ​ដែល​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឈប់​សម្រាក​ថ្ងៃ​អាទិត្រ ហើយ​ខ្ញុំ​មិន​ដែល​អត់​ការងារ​តាំង​ពី​ពេល​នោះ​មក ។

ខ្ញុំ​មាន​ចិត្តរីករាយ​ដែល​ខ្ញុំ​បាន​ជ្រើស​រើស ដើម្បី​រក្សា​ថ្ងៃ​បរិសុទ្ធ​ឲ្យ​បាន​បរិសុទ្ធ ? មាន​ឧបសគ្គ​ជា​ច្រើន​នៅ​ក្នុង​ជីវិត ប៉ុន្តែ​ខ្ញុំ​ដឹង​ថា បើ​យើង​ខិតខំ​នៅ​រឹង​មាំ​ទោះឧបសគ្គ​ទាំង​នោះ ព្រះ​អម្ចាស់​នឹង​ប្រទាន​ពរ​ឲ្យ​យើង ។

សាស៊ីល ហ្សាម៉ា មក​ពី ប្រទេស​ឥណ្ឌា