ឆ្នាំ ២០២៣
ព្យាការី​ពេត្រុស
ខែ កក្កដា ឆ្នាំ ២០២៣


« ព្យាការី​ពេត្រុស » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

ព្យាការី​ពេត្រុស

រូបភាព
Alt text

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

បន្ទាប់ពី​ព្រះយេស៊ូវគ្រីស្ទ​បាន​មាន​ព្រះជន្ម​ឡើងវិញ ហើយ​បាន​យាង​ទៅ​ស្ថានសួគ៌ ពេត្រុស​បាន​ក្លាយ​ជា​ព្យាការី ។

រូបភាព
Alt text

ពេត្រុស​បាន​បង្រៀន​ប្រជាជន​អំពី​ពិធី​បុណ្យជ្រមុជទឹក និង​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ប្រជាជន​រាប់ពាន់​នាក់​បាន​ជ្រើសរើស​ធ្វើ​ពិធីបុណ្យ​ជ្រមុជទឹក !

រូបភាព
Alt text

ថ្ងៃមួយ​ពេត្រុស​បានឃើញ​បុរស​ម្នាក់​នៅ​ខាងក្រៅ​ព្រះវិហារ ។ បុរស​នោះ​មិនអាច​ដើរ​បានទេ ។ ពេត្រុស​បាន​និយាយ​ថា « ដោយសារ​ព្រះនាម​នៃ​ព្រះយេស៊ូវគ្រីស្ទ ចូរ​អ្នក​ក្រោកឡើង ដើរ​ទៅ​ចុះ » ។

រូបភាព
Alt text

បុរស​នោះ​បាន​ជា​សះស្បើយ​ដោយសារ​ជំនឿ​របស់​គាត់ ! ពេត្រុស​បាន​បង្រៀន​ប្រជាជន​នៅ​ព្រះវិហារ​បរិសុទ្ធ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។