ឆ្នាំ ២០២៣
សេចក្ដីក្លាហាន​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ
ខែ កក្កដា ឆ្នាំ ២០២៣


« សេចក្ដីក្លាហាន​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ » ប្រិយមិត្ត  ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ២៩ ។

សំណេរ​ដោយ​អ្នក

សេចក្ដីក្លាហាន​មកពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ

រូបភាព
Alt text

រចនា​រូបភាព​ដោយ ថូប៊ី ញ៉ូវសាំ

កាល​ខ្ញុំ​នៅក្មេង គ្រូពេទ្យ​បាន​ប្រាប់​ឪពុកម្ដាយ​របស់​ខ្ញុំ​ថា ខ្ញុំ​មាន​ជំងឺ​ភ័យខ្លាច​ក្នុង​ការនិយាយ​ទៅកាន់​អ្នក​ដទៃ ។ នោះ​ជា​ជំងឺ​ថប់​បារម្ភ​ដែល​ធ្វើ​ឲ្យ​ពិបាក​និយាយ​ទៅកាន់​អ្នក​ដទៃ ។ ខ្ញុំ​អាច​និយាយ​តែ​ជាមួយ​សមាជិក​ក្រុមគ្រួសារ​ជិតដិត​របស់​ខ្ញុំ​ប៉ុណ្ណោះ ។

ខ្ញុំ​មានអារម្មណ៍​ខ្វល់ខ្វាយ​គ្រប់​ពេលវេលា ជា​ពិសេស​ប្រសិនបើ​នរណា​ម្នាក់​និយាយ​មកកាន់​ខ្ញុំ ។ ការអធិស្ឋាន​តែងតែ​ធ្វើឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល ហើយ​ឲ្យ​ខ្ញុំ​ស្ងប់ចិត្ត ។ ខ្ញុំ​ក៏​បាន​ជួប​អ្នក​ប្រឹក្សា​ម្នាក់​នៅ​សាលា​ដើម្បី​សុំ​ជំនួយ​ផងដែរ ។ ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​មិនបាន​ប្រសើរ​ឡើង​ទាល់តែ​សោះ ។ ខ្ញុំ​ស្ទើរតែ​មាន​អារម្មណ៍​ថា​ចង់​បោះបង់ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ត​មានជំនឿ ។

ខួប​កំណើត​ទីប្រាំបី​របស់ខ្ញុំ​បាន​មកដល់​ហើយ ។ ឪពុកម្ដាយ​របស់​ខ្ញុំ​បាន​ជំរុញ​ខ្ញុំ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ហើយ​អធិស្ឋាន ដើម្បី​ជួយ​ខ្ញុំ​ក្នុងការ​សម្រេចចិត្ត​ថា​ត្រូវ​ទទួល​បុណ្យជ្រមុជទឹក​ឬ​អត់ ។ ជារៀងរាល់​យប់​ខ្ញុំ​បាន​អធិស្ឋាន​សួរ​ថា តើ​ខ្ញុំ​គួរ​ទទួល​ពិធី​បុណ្យ​ជ្រមុជ​ទឹក​ឬទេ ? ខ្ញុំ​តែងតែ​ទទួល​បាន​ចម្លើយ​ដូចគ្នា—អារម្មណ៍​កក់ក្ដៅ និង​ស្ងប់ស្ងាត់​ក្នុង​ចិត្តខ្ញុំ ។ ខ្ញុំ​ដឹងថា​ព្រះវិញ្ញាណបរិសុទ្ធ​កំពុង​ប្រាប់​ខ្ញុំថា ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ជម្រើស​ដ៏​ត្រឹមត្រូវ ។

នៅពេល​ខ្ញុំ​បាន​ប្រទាន​អំណោយទាន​នៃ​ព្រះវិញ្ញាណបរិសុទ្ធ​បន្ទាប់ពី​ពិធីបុណ្យ​ជ្រមុជទឹក​របស់ខ្ញុំ ខ្ញុំ​បាន​ឮ​ពាក្យ​នៃ​ក្តីសង្ឃឹម សេចក្តីស្រឡាញ់ និង ការលើកទឹកចិត្ត ។ ខ្ញុំ​បាន​ដឹងថា ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​សម្រាល​ទុក្ខ​ខ្ញុំ ហើយ​ផ្តល់​ភាពក្លាហាន​ដល់​ខ្ញុំ ។

ខ្ញុំ​បាន​សម្រេចចិត្ត​ព្យាយាម​និយាយ​ទៅកាន់​មិត្ត​ល្អបំផុត​របស់​ខ្ញុំ ឆាលី ។ ខ្ញុំ​បាន​ព្យាយាម​ពេញមួយ​សប្តាហ៍ ប៉ុន្តែ​វាពិបាក​ណាស់ ។ ប៉ុន្តែ​ថ្ងៃមួយ ឆាលី និង​ខ្ញុំ​នៅម្នាក់ឯង​ក្នុង​សួនច្បារ​សាលារៀន ។ ខ្ញុំ​បាន​និយាយ​ការអធិស្ឋាន​ស្ងាត់​មួយ​នៅក្នុង​គំនិត​របស់​ខ្ញុំ ។ ព្រះវរបិតា​សួគ៌ សូមជួយ​ខ្ញុំ​និយាយ​យ៉ាង​ហោចណាស់​មួយពាក្យ​ផង ។

បន្ទាប់​មក ខ្ញុំ​បើក​មាត់​ខ្ញុំ​និយាយ​ថា « ហេ ឆាលី ! » គាត់​ពិតជា​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំងណាស់ !

បន្ទាប់ពី​ថ្ងៃនោះ​មក វា​កាន់តែ​ងាយស្រួល​ក្នុងការ​សម្រេច​គោលដៅ​នានា​បន្ថែមទៀត ។ មិនយូរ​ប៉ុន្មាន ខ្ញុំ​បាន​និយាយ​ជាមួយ​មនុស្ស​គ្រប់​គ្នា ! ខ្ញុំ​មាន​អំណរគុណ​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បាន​ប្រទាន​ដល់ខ្ញុំ​នូវ​ភាពក្លាហាន​ដើម្បី​និយាយ​ទៅកាន់​ឆាលី ។