ឆ្នាំ ២០២៣
ព្រះយេស៊ូវ​បាន​សុំ​យើង​ឲ្យ​ចែកចាយ​ដំណឹង​ល្អ
ខែ កក្កដា ឆ្នាំ ២០២៣


« ព្រះយេស៊ូវ​បាន​សុំ​ឲ្យ​យើង​ចែកចាយ​ដំណឹង​ល្អ » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ២៤–២៥ ។

ដំណើររឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវ​បាន​សុំ​យើង​ឲ្យ​ចែកចាយ​ដំណឹង​ល្អ

សូម​ហែក​ទំព័រ​នេះចេញ ហើយ​បត់វា​ជាពីរ ។ បន្ទាប់មក​សូម​លើក​រូបភាព​ឡើង​នៅពេល​អ្នក​និទាន​រឿង​នោះ ។

រូបភាព
Alt text

បន្ទាប់​ពី​ទ្រង់​បាន​មាន​ព្រះជន្ម​ឡើងវិញ ព្រះយេស៊ូវ​បាន​យាងទៅ​ជួប​ពួកសាវក​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រទាន​ត្រី និង​នំប៉័ង​ដល់​ពួកគេ​បរិភោគ ។

ព្រះយេស៊ូវ​បាន​សួរ​ទៅ​ពេត្រុស​ថា « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​អី ? »

ពេត្រុស​បាន​ឆ្លើយ​ថា ព្រះករុណា​វិសេស ។ រួច​ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​ចំណី​ដល់​កូន​ចៀម​ខ្ញុំ​ស៊ី​ផង » ។

ព្រះយេស៊ូវ​បាន​សួរ​ទៅ​ពេត្រុស ពីរ​ដង​ទៀត ។ « តើ​អ្នក​ស្រឡាញ់​ខ្ញុំ​ឬ​អី ? »

ពេត្រុស​បាន​ឆ្លើយ​ថា ព្រះករុណា​វិសេស​ទាំងពីរ​ដង ។ ហើយ​ទាំងពីរ​លើក​នោះ ព្រះយេស៊ូវ​បាន​មាន​បន្ទូល​ថា « ចូរ​ឲ្យ​ចំណី​ដល់​ហ្វូង​ចៀម​ខ្ញុំ​ស៊ី​ផង » ។

ពេត្រុស​បាន​ស្វែងយល់​ថា ព្រះយេស៊ូវ​បាន​សុំ​លោក​ឲ្យ​ចែកចាយ​ដំណឹង​ល្អ ។ ព្រះយេស៊ូវ​គឺជា​អ្នកគង្វាល ហើយ​ពួកយើង​គឺជា​ចៀម​របស់​ទ្រង់ ។

យើង​អាច​បង្ហាញ​សេចក្ដីស្រឡាញ់​របស់​យើង​ចំពោះ​ព្រះយេស៊ូវ ដោយ​ការជួយ​អ្នកដទៃ​ឲ្យ​រៀន​ពី​ទ្រង់ ហើយ​ដើរតាម​ទ្រង់ ។