ឆ្នាំ ២០២៣
របៀប​ដែល​អ្នក​អាច​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា
ខែ កក្កដា ឆ្នាំ ២០២៣


« របៀប​ដែល​អ្នក​អាច​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា » ប្រិយមិត្ត  ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ២–៣ ។

មកពី​គណៈប្រធាន​ទី​មួយ

របៀប​ដែល​អ្នក​អាច​ធ្វើ​ជា​អ្នកផ្សព្វផ្សាយ​សាសនា

សម្រួល​ចេញ​ពី « Preaching the Gospel of Peace », Liahona ខែ ឧសភា ឆ្នាំ ២០២២ ទំព័រ ៦–៧ និង « Be Thou an Example of the Believers » Liahona ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ៤៧–៤៩ ។

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​មាន​បន្ទូល​ទៅកាន់​ពួក​សិស្ស​របស់​ទ្រង់

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ទៅកាន់​ពួក​សិស្ស​របស់​ទ្រង់ ឲ្យ « ទៅ . . . ពេញ​សព្វ​ក្នុង​លោកីយ៍​ទាំងមូល ហើយ​ផ្សាយ​ដំណឹងល្អ​ទូទៅ​ដល់​គ្រប់មនុស្ស​ទាំងអស់​ចុះ » ( ម៉ាកុស​១៦:១៥ ) ។ មនុស្ស​គ្រប់រូប​គួរតែ​មាន​ឱកាស​ដឹង​ពី​កន្លែង​ដែល​ពួកគេ​អាច​រកឃើញ​ក្តីសង្ឃឹម និង​ភាពសុខសាន្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ ។ យើង​ម្នាក់ៗ​មាន​ការទទួល​ខុសត្រូវ​ដ៏ពិសិដ្ឋ​ដើម្បី​ចែកចាយ​ភាព​សុខសាន្ដ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ជាមួយ​មនុស្ស​ទាំងអស់​ដែល​នឹង​ស្ដាប់តាម ។

អ្នក​អាច​ជួយ​អ្នកដទៃ​ទៀត​ឲ្យ​រកឃើញ​ភាពសុខសាន្ដ​នៃ​ដំណឹងល្អ​បាន​ដោយ ៖

  • ធ្វើ​ជា​គំរូ​ល្អ ។

  • ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ ដើម្បី​ឲ្យ​ពន្លឺ​របស់​ទ្រង់​អាច​ចែងចាំង​ក្នុង​កែវភ្នែក​របស់​អ្នក​បាន ។

  • ពង្រីក​រង្វង់​មិត្តភាព​របស់​អ្នក ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​អាន​ព្រះគម្ពីរ​មរមន ។

  • អញ្ជើញ​មិត្តភក្តិ​ឲ្យ​ទៅ​ការប្រជុំ​សាសនាចក្រ ឬ​សកម្មភាព​ជាមួយ​អ្នក ។

អ្នក​ក៏​អាច​សម្រេច​ចិត្ត​បម្រើ​បេសកកម្ម​នៅពេល​អ្នក​ធំឡើង​ផងដែរ ។ ការណ៍​នេះ​នឹង​ផ្ដល់​ពរជ័យ​ដល់​អ្នក និង​មនុស្ស​ជាច្រើន​ទៀត ។

រង្វង់​មិត្តភក្តិ

រូបភាព
Story PDF

រចនា​រូបភាព​ដោយ ហ្គាស្ស ប្រ៊ូនើរ

នៅក្នុង​រូបភាព​ខាងក្រោម សូម​មើល​ថាតើ​មិត្តភក្តិ​ប៉ុន្មាន​នាក់​នៅឯ​សកម្មភាព​ថ្នាក់កុមារ​ដែល​មាន ៖

  • សក់​ពណ៌ខ្មៅ

  • អាវ​ពណ៌លឿង

  • សក់​ក្រង

  • វ៉ែនតា

  • កាតាប​ស្ពាយ​ពណ៌បៃតង

  • ស្បែកជើង​ពណ៌ក្រហម

  • កៅអី​រុញ

  • បាល់​ទាត់