ឆ្នាំ ២០២៣
រឿងរ៉ាវ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក
ខែ កក្កដា ឆ្នាំ ២០២៣


« រឿងរ៉ាវ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៣០-៣១ ។

រឿងរ៉ាវ​អំពី​ពិធីបុណ្យ​ជ្រមុជទឹក

ម៉ាក់​បាន​និយាយ​ថា ៖ « អ្នក​ត្រួសត្រាយ​ផ្លូវ​គឺជា​អ្នក​ដែល​ធ្វើអ្វី​មួយ​មុនគេ » ។

ដំណើររឿង​នេះ​បាន​កើតឡើង​នៅ ស.រ.អា. ។

ម៉ារី​ងក់ក្បាល ហើយ​សរសើរ​រ៉ូប​ពណ៌​ស​របស់​នាង​នៅ​ក្នុង​កញ្ចក់ ។ វា​ជា​រ៉ូប​ដែល​ម្ដាយ​នាង​ស្លៀក​នៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់គាត់ ។ លោកយាយ​ម៉ាលូស បាន​សារ៉េ​វាឲ្យ​ត្រូវ​នឹង​ម៉ារី ។ ឥឡូវនេះ ម៉ារី​អាច​ពាក់វា​នៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​នាង​ផ្ទាល់ !

« កូន​ស្អាត​ណាស់ ! » ម៉ាក់​បាន​ចាប់​ដៃ​ម៉ារី ហើយ​បាន​បង្វិល​នាង​ម្ដង​ទៀត ។

ម៉ារី សើច​កក្អឹក ។ « តើ​កូន​អាច​ពាក់​វា​ពេញមួយថ្ងៃ​បានទេ ? »

ម៉ាក់​បាន​និយាយថា « ទុក​វា​ពាក់​សម្រាប់​ពិធីបុណ្យ​ជ្រមុជទឹក​របស់​កូន​វិញ ដើម្បី​ឲ្យវា​នៅស្អាត ហើយ​អត់​ប្រឡាក់​ណា​កូន ? » ។

« ចាស​ម៉ាក់ » ។ ម៉ារី​នឹង​ទទួល​បុណ្យ​ជ្រមុជទឹក​ពេល​នាង​មាន​អាយុ​ប្រាំបី​ឆ្នាំ ហើយ​នាង​បាន​រៀបចំ​ខ្លួន​អស់​មួយ​រយៈ​មកហើយ ។ នាង​បាន​ទៅ​ថ្នាក់​កុមារ អាន​ព្រះគម្ពីរ ហើយ​ក៏​បាន​ទៅ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​មិត្តភក្តិ​នាង​ផងដែរ ។ ប៉ុន្តែ​ថ្ងៃ​ខួបកំណើត​របស់នាង​ហាក់​ដូចជា​នៅយូរ​ណាស់ !

ម៉ារី​ឱប​ម៉ាក់​នៅលើ​សាឡុង ។ « ម៉ាក់ តើ​ម៉ាក់​មាន​អាយុ​ប៉ុន្មាន ពេល​ម៉ាក់​បានទទួល​បុណ្យ​ជ្រមុជទឹក ? »

« ម៉ាក់​មាន​អាយុ ១៦ ឆ្នាំ ។ »

« អស្ចារ្យ​ណាស់ ! » ហេតុអ្វី​បានជា​ម៉ាក់​រង់ចាំ​យ៉ាង​យូរ​ដូច្នេះ ? »

រូបភាព
1. A young woman being baptized at 16. 2. A young woman and her mother are driving in a car and see a temple in the distance. 3. An eleven year old boy going to Church by himself. 4. Mary imagining her own baptism

ម៉ាក់​ឱប​ម៉ារី​យ៉ាងណែន ។ « ដោយសារ​ម៉ាក់​មិន​បាន​ដឹង​អំពី​សាសនាចក្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​ដែល​បាន​ស្ដារឡើងវិញ​រហូត​ដល់​ពេល​នោះ ។ ប៉ុន្តែ​ម៉ាក់​បាន​ចាប់ផ្តើម​ទៅ​សកម្មភាព​សាសនាចក្រ​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន ។ ហើយ​ពេល​ម៉ាក់​បាន​រៀន​កាន់តែ​ច្រើន ម៉ាក់​កាន់តែ​ចង់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​កាន់តែ​ខ្លាំង​ឡើង ! »

« ហេតុអ្វី ? » ម៉ារី​បាន​សួរ ។

« ដោយសារ​ម៉ាក់​ចង់មាន​គ្រួសារ​ជានិរន្តរ៍​មួយ » ។ ម៉ាក់​បាន​ចង្អុល​ទៅ​រូបភាព​ព្រះវិហារ​បរិសុទ្ធ​ដែល​ព្យួរ​នៅចំ​ពីលើ​ពួកគេ ។ « ម៉ាក់​បាន​រៀនថា​ថ្ងៃ​ណាមួយ​ម៉ាក់​អាច​ផ្សារភ្ជាប់​ជាមួយ​គ្រួសារ​ម៉ាក់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ​ជា​រៀងរហូត ។ ការមាន​គ្រួសារ​ជានិរន្តរ៍​មួយ គឺជា​ក្តីសុបិន​របស់ម៉ាក់ ។ ហើយ​ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​ជំហានដំបូង ! ឥឡូវ​សុបិន​របស់​ម៉ាក់​ក្លាយជា​ការ​ពិត​ហើយ » ។

ម៉ារី​បាន​ញញឹម ។ « កូន​មានប៉ា ម៉ាឡូរី និង​កូនតូច មេវ៉ា ! ប្រាកដ​ណាស់ រួមទាំង​ម៉ាក់​ដែរ » ។

« ចាស ពិតមែន​ហើយ ។ រួមទាំង​លោកយាយ​អេនជេឡា​ផងដែរ » ។

« តើ​លោកយាយ​បាន​ទទួល​ពីធី​បុណ្យជ្រមុជទឹក​ជាមួយ​ម៉ាក់​ដែរ​មែន​ទេ ? »

« គាត់​បាន​រង់ចាំ​ពីរបី​ឆ្នាំ ។ ប៉ុន្តែ​នៅ​ពេលណា​ដែល​យើង​បាន​ធ្វើដំណើរ​ទៅ​ជិត​ព្រះវិហារ​បរិសុទ្ធ យើង​ចូលចិត្ត​ឈប់ឡាន ហើយ​មើលទៅ​ព្រះវិហារ​បរិសុទ្ធ​ណាស់ » ។

រូបភាព
1. A young woman being baptized at 16. 2. A young woman and her mother are driving in a car and see a temple in the distance. 3. An eleven year old boy going to Church by himself. 4. Mary imagining her own baptism

ម៉ារី​ស្រមៃ​គិត​ពី​ម៉ាក់ និង​លោក​យាយ​ដែល​កំពុង​មើលទៅ​ព្រះវិហារ​បរិសុទ្ធ​ជាមួយ​គ្នា ។ « ចុះ​ប៉ា​វិញ ? តើ​ប៉ា​មាន​អាយុ​ប៉ុន្មាន ពេល​គាត់​ទទួល​បុណ្យជ្រមុជទឹក ? »

« ប៉ា​អាយុ ១១ ឆ្នាំ » ។

« ហើយ​ពេលនោះ​ប៉ា​រស់នៅ​ប្រេស៊ីល​មែនទេ ? »

ម៉ាក់​បាន​និយាយ​ថា « មែន​ហើយ » ។ « មាន​មនុស្ស​ទូទាំង​ពិភពលោក​ដែល​កំពុង​រៀនសូត្រ​អំពី​ព្រះយេស៊ូវ និង​ពិធីបុណ្យ​ជ្រមុជទឹក ។ ពួកគេ​ភាគច្រើន​ជា​ពួក​អ្នកត្រួសត្រាយផ្លូវ » ។

« ពួក​អ្នក​ត្រួសត្រាយ​ផ្លូវ ? »

ម៉ាក់​បាន​ពន្យល់​ថា ៖ « អ្នក​ត្រួសត្រាយ​ផ្លូវ​គឺជា​អ្នក​ដែល​ធ្វើអ្វី​មួយ​មុនគេ » ។

ម៉ារី បាន​គិត​អំពី​រឿង​នោះ ។ « អ៊ីចឹង​ដូច​ដែល​ម៉ាក់​ជា​មនុស្ស​ដំបូងគេ​ក្នុង​គ្រួសារ​របស់​ម៉ាក់​ដែល​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ដែរ​មែនទេ ? »

ម៉ាក់​បាន​ងក់​ក្បាល ហើយ​ញញឹម ។

ភ្លាមនោះ ប៉ា​ក៏ដើរ​ចូលទៅ​ក្នុង​បន្ទប់ ហើយ​បាន​ប្រជ្រៀត​អង្គុយ​លើ​សាឡុង ។

« ប៉ា តើ​ប៉ា​ជា​អ្នកត្រួសត្រាយផ្លូវ​សម្រាប់​គ្រួសារ​ប៉ា​មែន​ទេ ? »

« ប្រហែល​ដែរ ។ បន្ទាប់​ពី​ប៉ា​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​ហើយ ប៉ាបាន​ដឹងថា លោក​យាយ រ៉ូស៊ីមឺរ ក៏ជា​សមាជិក​ម្នាក់​ក្នុង​ព្រះវិហារ​យើង​ដែរ ! ប៉ុន្តែ​គាត់​មិនបាន​ទៅ​ជាច្រើន​ឆ្នាំ​ហើយ » ។

« ពិតមែន​ឬ ? តើមាន​អ្វី​កើតឡើង​មែនទេ ? »

« ប៉ា​បាន​ចាប់ផ្ដើម​ទៅ​ព្រះវិហារ ។ បន្ទាប់មក​បងប្រុស​ប៉ា​បាន​ចាប់ផ្ដើម​ទៅ​ព្រះវិហារ ហើយ​លោកយាយ​រ៉ូស៊ីមឺរ​ក៏​ទៅ​ដែរ ។ សូម្បីតែ​លោកយាយ តួត ម៉ាលូស ក៏​បាន​ចូលរួម​ដែរ ! »

ម៉ារី​បាន​ស្រមៃ​ថា​ប៉ា​ទៅ​ព្រះវិហារ​ដោយ​ខ្លួន​ឯង បន្ទាប់មក​នាំ​គ្រួសារ​គាត់​បន្ថែម​ទៀត​ទៅ​ជាមួយ​គាត់ ។

រូបភាព
1. A young woman being baptized at 16. 2. A young woman and her mother are driving in a car and see a temple in the distance. 3. An eleven year old boy going to Church by himself. 4. Mary imagining her own baptism

ម៉ារី បាន​និយាយ​ថា « អស្ចារ្យ​ណាស់ » ។ « កូន​ចូលចិត្ត​ស្តាប់​រឿងរ៉ាវ​របស់​ប៉ាម៉ាក់​ណាស់ ។ វា​ធ្វើឲ្យ​កូន​រំភើបចិត្ត​កាន់តែ​ខ្លាំង​ដើម្បី​ទទួល​ពិធី​បុណ្យ​ជ្រមុជទឹក ។

ប៉ា​បាន​និយាយ​ថា « អរគុណ​ដែល​បានសួរ​ប៉ាម៉ាក់​នូវ​សំណួរ​ទាំងអស់​នេះ ម៉ារី » ។ « ឥឡូវ​ប៉ាម៉ាក់​អាចសួរ​កូន​មួយ​បានទេ ? »

ម៉ារី បាន​ងក់​ក្បាល ។ តើ​ពួកគាត់​នឹងសួរ​អ្វី ?

« ហេតុអ្វី​កូន​ចង់​ទទួល​បុណ្យ​ជ្រមុជទឹក ? »

រូបភាព
1. A young woman being baptized at 16. 2. A young woman and her mother are driving in a car and see a temple in the distance. 3. An eleven year old boy going to Church by himself. 4. Mary imagining her own baptism

ម៉ារី​បាន​គិត​អំពី​អ្វី​ដែល​នាង​បាន​រៀន​ពី​ព្រះគម្ពីរ និង​អារម្មណ៍​របស់​នាង​នៅ​ព្រះវិហារ ។ « ដោយសារ​កូន​ចង់​ដើរតាម​ព្រះយេស៊ូវ ហើយ​នៅ​ជាមួយ​គ្រួសារ​របស់​កូន​ជា​រៀង​រហូត » ។

ម៉ាក់ និង​ប៉ា​ទាំងពីរ​បាន​ញញឹម ហើយ​ម៉ារី​បាន​ស្រវា​ឱប​ឪពុកម្តាយ​នាង ។ « កូន​ស្ទើរតែ​មិនអាច​រង់ចាំ​បាន ! »

រូបភាព
1. A young woman being baptized at 16. 2. A young woman and her mother are driving in a car and see a temple in the distance. 3. An eleven year old boy going to Church by himself. 4. Mary imagining her own baptism
រូបភាព
ដំណើររឿង​ជា PDF

រចនា​រូបភាព​ដោយ ថេមមី លីអន