ឆ្នាំ ២០២៣
ការអញ្ជើញ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា
ខែ កក្កដា ឆ្នាំ ២០២៣


« ការអញ្ជើញ​របស់​អ្នកផ្សព្វផ្សាយ​សាសនា » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ៣៨–៣៩ ។

ល្បែង​កម្សាន្ត

ការអញ្ជើញ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា

រូបភាព
Alt text

រចនា​រូបភាព​ដោយ សែមមី ហ្វ្រានស៊ីស

សូម​រៀន​ពី​អ្វី​ដែល​ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ធ្វើ ! បន្ទាប់មក​សូម​តាមដាន​គន្លង​ផ្លូវ ហើយ​សូម​ធ្វើ​ការអញ្ជើញ​នោះ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ជួប​មនុស្ស​ថ្មីៗ ហើយ​និយាយ​ជាមួយ​ពួកគេ ។

សូម​រាប់អាន​នរណា​ម្នាក់​នៅក្នុង​ថ្នាក់​របស់​ប្អូន ឬ​អ្នកជិតខាង​ដែល​ប្អូន​មិន​ស្គាល់ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​មួយ​ចំនួន​រៀន​ភាសា​ថ្មី​មួយ ។

សូម​រៀន​និយាយ​ពាក្យ​ពីរបីម៉ាត់​ជា​ភាសា​ថ្មី​មួយ ។ ប្អូន​អាច​រៀន​និយាយ​ថា « ព្រះយេស៊ូវ​គ្រីស្ទ​ស្រឡាញ់​ខ្ញុំ » ឬ « ខ្ញុំ​ជា​កូន​របស់​ព្រះ » ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​ចែកចាយ​ទេពកោសល្យ​របស់​ពួកគាត់ ! អ្នក​ផ្សព្វផ្សាយ​សាសនា​ខ្លះ​លេង​ព្យាណូ​នៅ​ព្រះវិហារ រៀន​ពី​ព្រះគម្ពីរ​ដើម្បី​ចែកចាយ ឬ​ប្រើ​ទេពកោសល្យ​ផ្សេងទៀត​ដើម្បី​ផ្តល់​ពរជ័យ​ដល់​អ្នកដទៃ​ទៀត ។

សូម​គិត​ពី​ទេពកោសល្យ​ដែល​ប្អូន​មាន ។ ដូច្នេះ សូម​ប្រើ​ទេព្យកោសល្យ​ដើម្បី​បម្រើ​នរណាម្នាក់ !

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​អធិស្ឋាន​សម្រាប់​អ្នកដទៃ​ទៀត ។

សូម​គិតពី​មនុស្ស​ពីរ ឬ​បី​នាក់​ដែល​ប្អូន​ស្គាល់ ហើយ​អធិស្ឋាន​សម្រាប់​ពួកគេ ។ ទូលសូម​ព្រះ​វរបិតាសួគ៌​ដើម្បី​ប្រទានពរ​ដល់​ពួកគេ ។

ពួកអ្នក​ផ្សព្វផ្សាយ​សាសនា​បង្រៀន​មនុស្ស​ដទៃទៀត​អំពី​ព្រះ​យេស៊ូវគ្រីស្ទ ។

សូម​ប្រាប់​មិត្តភក្តិ ឬ​សមាជិក​គ្រួសារ​អំពី​អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ព្រះ​យេស៊ូវគ្រីស្ទ​នៅក្នុង​ថ្នាក់​កុមារ ។