ឆ្នាំ ២០២៣
ជម្រាបសួរ​មកពី​ប្រទេស​នេប៉ាល់
ខែ កក្កដា ឆ្នាំ ២០២៣


« ជម្រាបសួរ​មកពី​ប្រទេស​នេប៉ាល់ ! » ប្រិយមិត្ត ខែ កក្កដា ឆ្នាំ ២០២៣ ទំព័រ ១៨–១៩ ។

ជម្រាបសួរ​មកពី​ប្រទេស នេប៉ាល់ !

សូម​រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

រូបភាព
Alt text

រចនា​រូបភាព​ដោយ ប៊្រែនណា វាហាន

ប្រទេស​នេប៉ាល់ គឺ​ជា​ប្រទេស​មួយ​នៅ​តំបន់​អាស៊ី​ខាងត្បូង ។ មាន​ប្រជាជន​ប្រមាណ​ជា ៣០ លាន​នាក់​រស់នៅ​ទី​នោះ ។

ទង់ជាតិ​ពិសេស​មួយ

រូបភាព
Alt text

នេប៉ាល់​គឺជា​ប្រទេស​តែ​មួយគត់​ដែល​មាន​ទង់ជាតិ​មិនមាន​រាង​ចតុកោណកែង ! វា​មាន​ព្រះអាទិត្យ និង​ព្រះចន្ទ​នៅលើ​នោះ ។

ភ្នំ​អេវឺរេស

រូបភាព
Alt text

ប្រទេស​នេប៉ាល់​ជា​ប្រទេស​ដែលមាន​ភ្នំខ្ពស់​ជាងគេ​លើ​ពិភពលោក ដែល​មាន​កម្ពស់ ២៩០៣២ ហ៊្វីត ( ៨៨៤៩ ម ) ។ មាន​មនុស្ស​លើសពី ៦០០០ នាក់​បាន​ឡើង​ដល់​កំពូល​ភ្នំ ។

មិត្តភក្តិ​សាសនា​ហិណ្ឌូ

រូបភាព
Alt text

មនុស្ស​ភាគ​ច្រើន​នៅ​ប្រទេស​នេប៉ាល់​កាន់​សាសនា​ហិណ្ឌូ ។ ចំពោះ​សាសនា​នេះ គោ​ជា​សត្វ​ដ៏​ពិសិដ្ឋ ហើយ​បាន​ប្រព្រឹត្តិ​ចំពោះ​ដោយ​ការ​គោរព ។

ដាល់បាត

រូបភាព
Alt text

រៀងរាល់ថ្ងៃ​ប្រជាជន​ញ៉ាំ​ម្ហូប​ជាមួយ ដាល់ ( បន្លែក្រៀម ) និង បាត ( បាយ ) ។ ជាញឹកញាប់​ពួកគេ​ញ៉ាំ​ម្ហូប​ផ្សេង​ជាមួយ​វា ដូចជា​ការី​បន្លែ និង​ជ្រក់​បន្លែ​ជាដើម ។

ព្រះគម្ពីរ​មរមន

រូបភាព
Alt text

ព្រះគម្ពីរមរមន​ទាំងមូល​ត្រូវ​បាន​បោះពុម្ព​ជា​ភាសា​នេប៉ាល់​ដំបូង​នៅឆ្នាំ ២០១៧ ។ សមាជិក​សាសនាចក្រ​នៅទីនោះ​រំភើប​រីករាយ​ណាស់ !