ឆ្នាំ ២០២៣
ថ្ងៃ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ
ខែ មីនា ឆ្នាំ ២០២៣


« ថ្ងៃ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១២ ។

សំណេរ​ដោយ​ប្អូន

ថ្ងៃ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ

រូបភាព
គ្រួសារ​មាន​ក្មេងស្រី​បីនាក់​កំពុង​ធ្វើ​ដំណើរ​ទៅ​ព្រះវិហារ

ជម្រាប​សួរ ! ខ្ញុំ​ឈ្មោះ មេហ្គាន ហើយ​ខ្ញុំ​រស់នៅ​ប្រទេស​ម៉ិកស៊ិក ។ ខ្ញុំ​ចង់​ប្រាប់​បងប្អូន​អំពី​ពេល​វេលា​ដ៏​ពិសេស​មួយ​នៅក្នុង​ជីវិត​របស់​ខ្ញុំ—ថ្ងៃ​ដែល​ខ្ញុំ​បាន​ទទួល​បុណ្យ​ជ្រមុជទឹក ។

ខ្ញុំ​បាន​ជ្រមុជទឹក​នៅថ្ងៃ​ខួបកំណើត​អាយុ​ប្រាំបី​ឆ្នាំ​របស់ខ្ញុំ ។ វា​គឺជា​ថ្ងៃ​ដ៏​សំខាន់​មួយ​ពីព្រោះ​ខ្ញុំ​បាន​ធ្វើ​ខួប​កំណើត​របស់​ខ្ញុំ​ដោយ​ការ​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។

ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក​គឺជា​បទពិសោធ​ដ៏​ស្រស់​ស្អាត​មួយ ។ ម៉ាក់​របស់​ខ្ញុំ​បាន​ធ្វើ​សៀវភៅ​កត់ត្រា​មួយ​ដែល​មាន​សកម្មភាព​ផ្សេងៗ​ដើម្បី​រៀបចំខ្លួន ។ សៀវភៅ​នោះ​បាន​ជួយ​ខ្ញុំ​រៀន​អំពី​សារៈសំខាន់​នៃ​ពិធីបុណ្យ​ជ្រមុជទឹក និង​សេចក្តីសញ្ញា​ដែល​ខ្ញុំ​នឹង​ចុះ​ជាមួយ​ព្រះវរបិតាសួគ៌ ។

រូបភាព
ក្មេងស្រី​ស្លៀករ៉ូប​ពណ៌ផ្កាឈូក​កាន់​សៀវភៅ​សរសេរ

មនុស្ស​ជា​ច្រើន​ដែល​ស្រឡាញ់​ខ្ញុំ​បាន​មក​ចូលរួម​ពិធីបុណ្យ​ជ្រមុជទឹក​របស់​ខ្ញុំ ។ ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ​ណាស់​ដែលពួកគាត់​អញ្ជើញ​មក ។ ខ្ញុំ​បាន​ពាក់​រ៉ូប​ពណ៌​ស ហើយ​ទឹក​នោះ​ក្តៅឧណ្ហៗ ។

បន្ទាប់​ពី​ប៉ា​របស់​ខ្ញុំ​បាន​ជ្រមុជ​ទឹក​ឲ្យ​ខ្ញុំ​ហើយ ខ្ញុំ​បាន​ជូត​ខ្លួន ហើយ​ប្តូរ​សម្លៀក​បំពាក់ ។ បន្ទាប់មក​ខ្ញុំ​បាន​ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។ ខ្ញុំ​ត្រូវ​បាន​បញ្ជាក់​ជា​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ តាមរយៈ​អ្នកកាន់​បព្វជិតភាព ។ ខ្ញុំ​មាន​អារម្មណ៍​សុខសាន្ត សេចក្ដី​ស្រឡាញ់ និង​អំណរ​ជា​ខ្លាំង ។

រូបភាព
កុមារី​កំពុង​ទទួល​បុណ្យ​ជ្រមុជទឹក ខណៈ​ក្មេងដទៃ​ទៀត​ឈរមើល

ខ្ញុំ​នឹង​ចងចាំ​ថ្ងៃ​នោះ​ជានិច្ច ។ វា​គឺជា​ថ្ងៃ​ដ៏​ពិសេស​មួយ​ពីព្រោះ​ខ្ញុំ​បាន​ចុះ​សេចក្តីសញ្ញា​ដំបូង​បង្អស់​របស់​ខ្ញុំ​ជាមួយ​ព្រះ ។ ខ្ញុំ​សន្យា​ថា​ធ្វើ​តាម​ព្រះយេស៊ូវ​គ្រីស្ទ និង​គោរព​ព្រះបញ្ញត្តិ ទាំងឡាយ​របស់​ទ្រង់ ។

រូបភាព
ក្មេងស្រី​កំពុង​ឱប​ប៉ា

ប្រសិនបើ​បងប្អូន​បារម្ភ​អំពី​ថ្ងៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន​នឹង​ទៅជា​យ៉ាងណា សូម​កុំ​បារម្ភ​អំពី​ថ្ងៃ​ពិធីបុណ្យ​ជ្រមុជទឹក​របស់​បងប្អូន​ឡើយ ។ ព្រះវរបិតាសួគ៌​នឹង​រីករាយ​ចំពោះ​ជម្រើស​ដែល​បងប្អូន​បាន​ធ្វើ !

រូបភាព
story PDF

រចនារូបភាព​ដោយ អុលហ្គា លី