ឆ្នាំ ២០២៣
ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់
ខែ មីនា ឆ្នាំ ២០២៣


« ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់ » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៤៦–៤៧ ។

ដំណើររឿង​ក្នុង​ព្រះគម្ពីរ

ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់

រូបភាព
ព្រះយេស៊ូវគ្រីស្ទ​កំពុង​ផ្ទុំ​នៅលើ​ទូក ខណៈ​ពួក​សិស្ស​របស់​ទ្រង់​មើល​ទៅឯ​សមុទ្រ

រចនា​រូបភាព​ដោយ អាព្រីល ស្តុត

មាន​យប់​មួយ ព្រះយេស៊ូវ​គ្រីស្ទ និង​ពួក​សិស្ស​ទ្រង់​បាន​ជិះទូក​ឆ្លង​សមុទ្រ​កាលីឡេ ។ ព្រះយេស៊ូវ អស់កម្លាំង ហើយ​បាន​ផ្ទុំលក់​ទៅ ។

រូបភាព
ខ្យល់ព្យុះ​បោកបក់​ទូក​របស់​ព្រះយេស៊ូវ និង​ពួកសិស្ស​របស់​ទ្រង់

ខ្យល់ព្យុះ​បានបោកបក់ ។ រលក​លាន់ឮ​កាន់តែ​ខ្លាំង​ឡើងៗ ! ពួក​សិស្ស​បាន​ភ័យខ្លាច ។ ពួកគេ​បាន​ដាស់​ព្រះយេស៊ូវ​ឲ្យ​តើនឡើង ហើយ​បាន​សូម​ទ្រង់​ឲ្យ​ជួយ​សង្រ្គោះ​ពួកគេ ។

រូបភាព
ព្រះយេស៊ូវ ធ្វើ​ឲ្យ​សមុទ្រ​ស្ងប់

ព្រះយេស៊ូវ​បាន​តើនឡើង ហើយ​មាន​បន្ទូលថា​« ចូរ​ស្ងៀម​ទៅ ហើយ​ឈប់​ចុះ » ។ ព្យុះ​ក៏ស្ងប់​ទៅ ។ ទឹក​ក៏បាន​នឹង ។

រូបភាព
ក្មេងប្រុស​តូច​ឱបដៃ ហើយ​បិទភ្នែក

សេចក្ដី​ជំនឿ​របស់​ខ្ញុំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ​អាច​នាំ​ឲ្យ​ខ្ញុំ​មាន​សេចក្ដីសុខសាន្ត​បាន ។ នៅពេល​ខ្ញុំ​ភ័យខ្លាច ព្រះយេស៊ូវ​អាច​ជួយ​ខ្ញុំ​ឲ្យ​មាន​អារម្មណ៍​ស្ងប់​សុខ ។