ឆ្នាំ ២០២៣
សកម្មភាព ចូរ​មក​តាម​ខ្ញុំ
ខែ មីនា ឆ្នាំ ២០២៣


« ចូរ​មក​តាម​ខ្ញុំ សកម្មភាព​នានា » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ៦–៧ ។

សកម្មភាព ចូរ​មក​តាម​ខ្ញុំ

សម្រាប់​រាត្រី​ជួបជុំ​ក្រុមគ្រួសារ ការសិក្សា​ព្រះគម្ពីរ ឬ​គ្រាន់តែ​សម្រាប់​ភាពរីករាយ !

ព្យុះ

រូបភាព
ក្មេងប្រុស​ម្នាក់ និង​ក្មេងស្រី​ម្នាក់​កំពុង​បោះបាល់​នៅ​លើ​ភួយ

រចនា​រូបភាព​ដោយ ខាធី ដុកគ្រីល

សម្រាប់ ម៉ាថាយ ៨; ម៉ាកុស ២–៤; លូកា ៧

ដំណើររឿង ៖ សូម​អាន​ដំណើររឿង​របស់​ព្រះយេស៊ូវគ្រីស្ទ​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់​នៅ​ទំព័រ ៤៦ ឬ​នៅក្នុង ម៉ាកុស ៤:៣៦–៤១ ។ សូម​និយាយ​អំពី​របៀប​ព្រះយេស៊ូវ​ប្រទាន​សេចក្តីសុខសាន្ត​ដល់​អ្នក ។

ចម្រៀង ៖ « ខ្ញុំ​ស្គាល់​ក្តីស្នេហ៍​ព្រះសង្គ្រោះ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤២–៤៣ ) ។

សកម្មភាព ៖ ឈរ​ជារង្វង់ ហើយ​កាន់​ជាយ​ភួយ ។ ដាក់​បាល់​នៅលើ​ភួយ ហើយ​រមៀល​បាល់​នោះ​ជុំវិញ ដូចជា​កប៉ាល់​ត្រូវបាន​បើក​នៅលើ​ទឹក​រលក ។ សូម​ប្តូរ​វេនគ្នា​ប្រាប់​ក្រុម​ឲ្យទៅ​លឿន បន្ថយ​ល្បើន ឬ​« នៅនឹង » ។

ល្បែង​ទាយ​ពី​អព្ភូតហេតុ

រូបភាព
ក្រដាស​ពណ៌​បី​បត់

សម្រាប់ ម៉ាថាយ ៩–១០; ម៉ាកុស ៥; លូកា ៩

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​ធ្វើ​អព្ភូតហេតុ​ជាច្រើន ។ ទ្រង់​បាន​ព្យាបាល​បុរស​ម្នាក់​ដែល​មិន​អាច​ដើរ​បាន ។ ទ្រង់​បាន​ប្រោស​ក្មេងស្រី​ម្នាក់​ដែល​បាន​ស្លាប់​ឲ្យ​រស់​ឡើងវិញ ។ ទ្រង់​បាន​ព្យាបាល​មនុស្ស​ពិការ​ភ្នែក ។ ( សូមមើល ម៉ាថាយ ៩ ) ។ តើ​មាន​អព្ភូតហេតុ​អ្វី​ផ្សេងទៀត​ដែល​ទ្រង់​បាន​ធ្វើ ?

ចម្រៀង ៖ « សូម​ប្រាប់​ខ្ញុំ​ពី​រឿង​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៣៦ )

សកម្មភាព ៖ ចូរ​សរសេរ​ពី​អព្ភូតហេតុ​ខ្លះៗ​របស់​ព្រះយេស៊ូវ​នៅ​លើ​ក្រដាស ហើយ​ដាក់​ក្នុង​ចាន ។ សូម​រើស​យក​ក្រដាស​មួយ​សន្លឹក សូម​អាន​អព្ភូតហេតុ​នៅលើ​ក្រដាស​នោះ ហើយ​គូររូបភាព​តាម​អព្ភូតហេតុ​នោះ ។ អ្នកផ្សេង​អាច​ទាយ​បាន​ថា​មួយណា !

ការធ្វើការ​ជាមួយ​គ្នា

រូបភាព
កុមារ​ពីនាក់​សែង​កន្ត្រក​មួយ ។

សម្រាប់ ម៉ាថាយ ១១–១២; លូកា ១១

ដំណើររឿង ៖ ព្រះយេស៊ូវ​គ្រីស្ទ​បាន​មាន​ព្រះបន្ទូល​ថា « ពី​ព្រោះ​នឹម​ខ្ញុំ​ងាយ​ទេ ហើយ​បន្ទុក​ខ្ញុំ​ក៏​ស្រាល » ( ម៉ាថាយ ១១:៣០ ) ។ នឹម ជួយ​សត្វ​ពីរ​ឲ្យ​អូស​អ្វី​មួយ​ជាមួយ​គ្នា ។ នៅពេល​យើង​ជ្រើសរើស​ដើរតាម​ព្រះយេស៊ូវ ទ្រង់​អាច​ជួយ​យើង​នៅក្នុង​ការសាកល្បង​របស់​យើង​បាន ។

ចម្រៀង ៖ « បើ​ព្រះ​សង្រ្គោះ​គង់​នៅ​ជិត​ខ្ញុំ » ( ChurchofJesusChrist.org )

សកម្មភាព ៖ សូម​ឲ្យ​នរណា​ម្នាក់​ឲ្យ​យក​វត្ថុ​ធ្ងន់​មួយ​ទៅ​បន្ទប់​មួយទៀត ។ បន្ទាប់​មក​ឲ្យ​នរណា​ម្នាក់​ជួយ​ពួកគេ​យក​វត្ថុ​នោះ ។ សូម​និយាយ​អំពី​របៀប​ដែល​បន្ទុក​របស់​យើង​ស្រាល​ជាងមុន នៅពេល​យើង​ងាក​ទៅរក​ព្រះអង្គសង្គ្រោះ​ដើម្បី​សូម​ជំនួយ ។

សូម​សរសេរ​រឿង ប្រៀបប្រដូច​របស់​អ្នក​ផ្ទាល់ !

រូបភាព
សៀវភៅ​សរសេរ និង​ខ្មៅដៃ

សម្រាប់ ម៉ាថាយ ១៣; លូកា ៨; ១៣

ដំណើររឿង ៖ ព្រះអង្គសង្គ្រោះ បាន​បង្រៀន​អំពី​ដំណឹងល្អ​ដោយ​ប្រើ​រឿង​ដែល​ហៅថា « រឿង​ប្រៀបប្រដូច » ។ មាន​រឿង​មួយ​ដែល​ទ្រង់​និទាន​ប្រាប់​អំពី​គ្រាប់​ពូជ​ដ៏​តូច បាន​ដុះ​ធំឡើង​ទៅជា​ដើមឈើ​មួយ​ដ៏​ធំ ( សូមមើល ម៉ាថាយ ១៣:៣១–៣២ ) ។ តើ​ទ្រង់​បាន​បង្រៀន​ពី​អ្វី ? តើ​មាន​រឿង​ប្រៀបប្រដូច​អ្វី​ផ្សេងទៀត​ដែល​ទ្រង់​បាន​បង្រៀន ?

ចម្រៀង ៖ « If I Listen with My Heart » ( ChurchofJesusChrist.org )

សកម្មភាព ៖ រឿង​ប្រៀបប្រដូច​អាច​ជួយ​យើង​ឲ្យ​យល់​ពី​ដំណឹងល្អ​កាន់តែ​ច្បាស់ឡើង ។ សូម​បើកទៅ ទំព័រ​ទី ៨ ដើម្បី​សរសេរ​រឿង​ប្រៀបប្រដូច​របស់​អ្នក​ផ្ទាល់ ។ សូម​ចែកចាយ​រឿង​ប្រៀបប្រដូច​របស់​អ្នក​ជាមួយនឹង​សមាជិក​គ្រួសារ ឬ​មិត្តភក្ដិ ។

លើស​ពី​គ្រប់គ្រាន់

រូបភាព
នំប៉័ង​មួយ​ដុំ ។

សម្រាប់ ម៉ាថាយ ១៤; ម៉ាកុស ៦; យ៉ូហាន ៥–៦

ដំណើររឿង ៖ ពេលមួយ ព្រះយេស៊ូវគ្រីស្ទ​បាន​ចំណាយ​ពេល​ពេញ​មួយថ្ងៃ ដើម្បី​បង្រៀន​មនុស្ស ។ មនុស្ស​គ្រប់គ្នា​ស្រេក​ឃ្លាន ។ ប៉ុន្តែ​ពួកគេ​មាន​តែ​នំប៉័ង​ប្រាំ​ដុំ និង​ត្រី​ពីរ​ប៉ុណ្ណោះ ។ ព្រះយេស៊ូវ​ប្រសិទ្ធពរ​ដល់​នំបុ័ង និង​ត្រី ហើយ​ពួក​សិស្ស​ក៏​ចែក​នំបុ័ង និង​ត្រី​នោះ​ឲ្យទៅ​ប្រជាជន ។ មាន​អាហារ​គ្រប់គ្រាន់​សម្រាប់​មនុស្ស​ជាង ៥០០០ នាក់ ! ( សូមមើល ម៉ាថាយ ១៤:១៥–២១ ) ។

ចម្រៀង ៖ « ខ្ញុំ​ព្យាយាម​ក្លាយ​ដូច​ព្រះយេស៊ូវ » ( សៀវភៅ​ចម្រៀង​កុមារ ទំព័រ ៤០–៤១ ) ។

សកម្មភាព ៖ ធ្វើ​នំប៉័ង​តាម​រូបមន្ត​ដែល​ប្អូន​ចូលចិត្ត ឬ​សាកល្បង​ប្រើ​រូបមន្ត​មួយនេះ​នៅលើ ទំព័រ​ទី ៨ ។ សូម​កត់​សម្គាល់​ពីរបៀប​ដែល​អ្វី​មួយ​តូច​ដូច​ដំបែ​អាច​ធ្វើ​ឲ្យ​នំប៉័ង​ទាំងមូល​ឡើង​កាន់តែ​ធំ ។ តើ​ព្រះយេស៊ូវ​ធ្វើឲ្យ​ការខិតខំ​បន្តិចបន្តួច​របស់​ប្អូន​ឲ្យទៅ​ខ្លាំងក្លា​ដោយ​របៀបណា ?