ឆ្នាំ ២០២៣
ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស គីរីបាទី
ខែ មីនា ឆ្នាំ ២០២៣


« ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ​ប្រទេស គីរីបាទី » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១៦–១៧ ។

ការធ្វើ​តាម​ព្រះយេស៊ូវ​នៅ ប្រទេស គីរីបាទី

ជួប ស្កុត !

អំពី ស្កុត

រូបភាព
រូបថត​ត្រឹមក្បាល​របស់​ក្មេងប្រុស​កំពុង​ញញឹម

អាយុ ៖ ៨​ឆ្នាំ

មកពី ៖ តារ៉ាវ៉ា ប្រទេស​គីរីបាទី

ភាសា ៖ ភាសា គីរីបាទី និង​ភាសា​អង់គ្លេស

គោលដៅ និង ក្ដីសុបិន ៖ ចង់​ក្លាយជា​វេជ្ជបណ្ឌិត

គ្រួសារ ៖ ម៉ាក់ និង​ស្កុត

របៀប​ដែល​ស្កុត​ធ្វើ​តាម​ព្រះយេស៊ូវ

រូបភាព
ក្មេងប្រុស​អៀវ​ក្មេង​ប្រុស​ម្នាក់​ទៀត​នៅលើ​ខ្នង​នៅឯ​សមុទ្រ

ស្កុត គឺជា​ក្មេង​ចេះ​ស្តាប់​បង្គាប់ និង​ចិត្ត​ល្អ ។ គាត់​ចូលចិត្ត​ធ្វើ​ជា​គំរូ​ល្អ ជាពិសេស​ដល់​បងប្អូន​ជីដូនមួយ​តូចៗ​របស់​គាត់ ។ គាត់​គឺជា​មិត្ត​ដ៏ល្អ​របស់​បងប្អូន​ជីដូនមួយ​របស់​គាត់ ដែល​គាត់​តែងតែ​ហៅ​ជីដូនមួយ​គាត់ថា​ជា​ប្អូន​របស់​គាត់ ។ ស្កុត អធិស្ឋាន​រៀងរាល់​ពេល​យប់ និង​ពេល​ព្រឹក ។ គាត់​តែងតែ​ចង់​ទៅ​សកម្មភាព​នៅ​សាសនាចក្រ ហើយ​គាត់​ចូលចិត្ត​រាត្រី​ជួបជុំ​គ្រួសារ ។ គាត់​ចូលចិត្ត​ជួយអ្នកដទៃ​ផងដែរ ។ គាត់​ចង់​ជួយ​ពួកគេ​ពីព្រោះ​គាត់​មាន​អារម្មណ៍​ល្អ​នៅពេល​គាត់​ជួយគេ ។ គាត់​និយាយថា « ការជួយ​អ្នកដទៃ​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយចិត្ត » ។

ចំណូលចិត្ត​របស់​ស្កុត

រូបភាព
ផ្ទះ ផ្កា​ខាត់ណា​ខៀវ និង​ផ្លែប៉ោម សៀវភៅ​បើកចំហ និង​រលក​សមុទ្រ

ដំណើរ​រឿង​ក្នុង​ព្រះគម្ពីរ ៖ នៅពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​ប្រសូត​មក

ទីកន្លែង ៖ ផ្ទះ​ជីដូន​ជីតា​របស់​គាត់

បន្លែ និង​ផ្លែឈើ ៖ ផ្លែប៉ោម ផ្កា​ខាត់ណា​ខៀវ

មុខ​វិជ្ជា​នៅ​សាលា ៖ អង់គ្លេស

ពណ៌ ៖ ខៀវ

រូបភាព
story PDF

រចនា​រូបភាព​ដោយ អាម៉ាន់ដា យូហ្សីដា