ឆ្នាំ ២០២៣
សន្ដាន​ចិត្តល្អ​នៅ​កន្លែងជិះ​ទោងវិល
ខែ មីនា ឆ្នាំ ២០២៣


« សន្ដាន​ចិត្តល្អ​នៅ​កន្លែងជិះ​ទោងវិល » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ២៨–២៩ ។

សន្ដាន​ចិត្តល្អ​នៅ​កន្លែងជិះ​ទោងវិល

ដេមាន មិនចង់​ស្រែក​ដាក់​ប្អូនស្រី​របស់​គាត់​ទេ ។

រូបភាព
ក្មេងស្រី​កំពុង​ជិះសេះ​នៅលើ​ទោងវិល​ដោយ​មាន​កាន់​ឈឺ​ផង ។

នៅពេល ដេមាន បាន​ដើរ​ទៅ​ឧទ្យាន គាត់​បានឮ​តន្រ្តី​សប្បាយៗ​កំពុង​លេង ។ ជីដូន​របស់​គាត់​យក​គាត់ និង​ប្អូនស្រី​គាត់ អាឌែល ទៅជិះ​ទោងវិល​ដែល​គាត់​ចូលចិត្ត​ជាងគេ ។ វា​មាន​ហ្គេម​កង​សប្បាយៗ ។ ដេមាន រំភើបចិត្ត​ដើម្បី​បង្ហាញ​អាឌែល ពីរបៀប​លេង​ណាស់ ។

មិនយូរប៉ុន្មាន​ពួកគេ​បាន​ចូល​ឈរ​ក្នុង​ជួរ ។ ទោងវិល​នោះ​ធំ ហើយ​មាន​ពណ៌​ចម្រុះ ដែល​មាន​រូបចំលាក់​សេះ​តូចៗ​ជាច្រើន ។ ក្មេងៗ​ញញឹម​អង្គុយ​លើ​សត្វសេះ ហើយ​គ្រវី​ដៃ​ពេល​ពួកគេ​ជិះ​ជុំវិញ ។

« ប្រសិនបើ​ឯង​ជិះសេះ​នៅខាង​ចុង ឯង​អាចលេង​ហ្គេម​កង​បាន ! » ដេមាន បាន​ប្រាប់ អាឌែល ។ « ឃើញ​ឈើ​ក្មេងៗ​នោះ​កាន់ទេ ? ហើយ​ឃើញ​បុរស​នឹង​កង​នោះទេ ? »

ដេមាន ចង្អុល​ទៅ​អ្នក​ធ្វើការ​ម្នាក់ ។ បុរស​នោះ​ឈរជិត​នឹង​ទោងវិល​ដែល​កំពុង​កាន់​កង​មួយ ។ ពេល​ពួកគេ​ជិះ​លើ​ទោងវិល​នោះ ក្មេងៗ​បាន​ព្យាយាម​យក​ឈើ​របស់​ពួកគេ​ដើម្បី​ចាប់​យក​កង​នោះ ។ រាល់ពេល​ពួកគេ​យក​បាន​កង​មួយ អ្នកធ្វើ​ការ​ដាក់​កង​ថ្មី មួយ​ទៀត ។

អាឌែល បាន​ទះដៃ​របស់​នាង ។ នាង​បាន​និយាយ​ថា​« ខ្ញុំ​ចង់​យក​កង​ទាំងអស់ » ។

នៅទីបំផុត​ពួកគេ​បាន​ទៅដល់​មុខ​ជួរ ។ ប៉ុន្តែ​នៅសល់តែ​សេះ​តែមួយ​ប៉ុណ្ណោះ​នៅលើ​ទោងវិល​នោះ ។

« ដេមាន » ជីដូន​បាន​មាន​ប្រសាសន៍​ថា « ហេតុអ្វី​បាន​ជា​យើង​មិន​ជិះ​សេះ​មួយនេះ​ទៅ ព្រោះ​នាង​មិនធ្លាប់​ជិះវា​ពីមុនទេ​ ? ចៅ​អាច​ជិះ​ជើងក្រោយ​មួយទៀត » ។

« អ៊ីចឹង​ក៏បាន » ដេមាន​និយាយ​រអ៊ូរៗ ។ ដេមាន បាន​មើល​អ្នកធ្វើការ​ជួយ អាឌែល ឡើងជិះ​លើ​សេះ​ពណ៌ត្នោត​ភ្លឺចាំង​នោះ ។ បន្ទាប់មក​អ្នក​ធ្វើការ​បាន​ឲ្យ​អាឌែល​ឈើ​មួយ​ទុក​ចាប់​កង​ទាំងនោះ ។

តន្រ្តី​បាន​ចាប់ផ្តើម ហើយ​ទោងវិល​បាន​ចាប់ផ្តើម​វិល ។ ដេមាន​បាន​មើល​អាឌែល​ពី​ចំហៀង​ជាមួយនឹង​ជីដូន ។ ប៉ុន្តែ អាឌែល​បាន​កាន់ឈើ​បញ្ច្រាស ! ជំនួស​ឲ្យ​ការកាន់​ដៃ​ដងឈើ​ធំ​សម្រាប់​ចាប់យក​កង នាង​បែរ​ជា​កាន់​ចុង​ឈើ​តូច ដែល​ប្រើ​សម្រាប់​ចាប់យក​កង​ទៅវិញ ។

រូបភាព
ក្មេងប្រុស​ស្រែក

« អាឌែល​ឯង​កាន់​ឈើ​បញ្ច្រាស​ហើយ ! » គាត់​បាន​ស្រែក ។ តែ អាឌែល​ហាក់ដូចជា​មិន​ឮគាត់​ព្រោះ​សំឡេង​អ៊ូអរ ។ ពេល​នាង​ជិះហួស​កង​នោះ ឈើ​របស់​នាង​បាន​ប៉ះ​នឹង​កង​នោះ ។ ប៉ុន្តែ​ដៃកាន់​នោះ​ធំពេក​មិន​អាច​ដាក់​កងនោះ​ចូល​បានទេ ។

« អាឌែល ឈើ​របស់​ឯង ! » ដេមាន​ព្យាយាម​ប្រាប់​ម្តងទៀត ។ « ឯង​មិន​អាច​ចាប់យក​កង​បាន​ទេ​បើ​ឯង​កាន់ឈើ​បែប​នោះ ! »

ប៉ុន្តែ​អាឌែល​មិន​បានឮ​ដេមាន​ទេ ។ នាង​បាន​តែ​ញញឹម ហើយ​សើច​ពេល​ទោង​វិល ។ ឈើ​របស់​នាង​ប៉ះ​កង​នោះ​ម្តង​ហើយ​ម្តង​ទៀត ។ នាង​អត់​ចាប់​បាន​កង​អី​មួយ​សោះ ។

ដេមាន ថ្ងូរ ។ វេន​របស់​អាឌែល​ឥត​ប្រយោជន៍​សោះ ! បើ​គាត់​ជា​អ្នក​ជិះ​ទោងវិល​នោះ​វិញ គាត់​នឹង​ចាប់​យក​បាន​កង​ទាំងអស់​នោះ​ហើយ ។

នៅពេល​ទោងវិល​នោះ​ឈប់ ដេមាន​បាន​រត់​ទៅរក​អាឌែល ។

គាត់​និយាយ « បង​ខំ​ប្រាប់​ឯង​ពីរបៀប​កាន់ឈើ​នោះ ! » ។ « ហេតុអ្វី​បាន​ជាឯង​មិនស្តាប់​បង ? ឯង​ធ្វើ​ខុស​ទាំងអស់ ! »

អាឌែល មិន​បាន​ស្រែក​ឲ្យ ដេមាន​វិញ​ទេ ។ នាង​មិន​បាន​យំ​ទេ ។ នាង​គ្រាន់តែ​ឈរនៅ​ទីនោះ ហើយ​មើល​ទៅ ដូច​ជា​តូច​ទៅៗ ។

បេះដូង​របស់ ដេមាន លោតញាប់ ហើយ​មុខ​របស់​គាត់​ឡើង​ក្រហម ។ វា​ធ្វើ​ឲ្យ​គាត់​ខឹង​ដែល​ឃើញ អាឌែល មិន​បាន​ចាប់​យក​កង​ទាំងអស់នោះ ! ប៉ុន្តែ​វា​គ្រាន់តែ​ជា​លើក​ដំបូង​របស់​នាង​ប៉ុណ្ណោះ ។ លើសពីនេះ នាង​ហាក់​ដូចជា​កំពុង​មាន​ភាព​សប្បាយ​រីករាយ ។ តែ​មកដល់​ពេល​នេះ ។

ដេមាន​មាន​អារម្មណ៍​មិន​ល្អ​ទេ ។ គាត់​មិនចង់​ស្រែក​ដាក់ អាឌែល​ទេ ។

គាត់​និយាយ​យ៉ាង​ទន់ភ្លន់​ថា « បង​សុំទោស » ។ « បង​ធ្វើ​មិន​ល្អទេ » ។

អាឌែល បាន​ងើប​មុខ​ឡើង ។

ដេមាន​និយាយ ។ « ចុះ​បើ​បង​ផ្តល់​គន្លឹះ​ខ្លះៗ​ពី​ការចាប់​កង​វិញ ? » បង​នឹង​អង្គុយ​ក្បែរឯង​នៅលើ​ទោងវិល ហើយ​ជួយឯង » ។

អាឌែល​បាន​ងក់ក្បាល​របស់​នាង ។

រូបភាព
ប្អូនស្រី និង​បងប្រុស​បាន​កាន់ដៃ​គ្នា ។

បន្ទាប់​មក ដេមាន បាន​ងាក​ទៅរក​ជីដូន ។ « តើ​ពួក​ខ្ញុំ​អាច​សូម​សំបុត្រ​ពីរ​ទៀត ដើម្បី​ឲ្យ អាឌែល​សាក​ម្តង​ទៀត​បានទេ » ។

ជីដូន​ញញឹម ។ « ពិតជា​បាន »

រឿង​នេះ​បាន​កើតឡើង​នៅក្នុង​ប្រទស​បារាំង ។

រូបភាព
story PDF

រចនា​រូបភាព​ដោយ វ៉ាយអូឡែត ឡេម៉េ