ឆ្នាំ ២០២៣
ជម្រាបសួរ​មកពី​ប្រទេស​គីរីបាទី !
ខែ មីនា ឆ្នាំ ២០២៣


« ជម្រាបសួរ​មកពី​ប្រទេស​គីរីបាទី ! » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ១៨–១៩ ។

ជម្រាបសួរ​មកពី​ប្រទេស គីរីបាទី !

សូម​រៀន​អំពី​បុត្រា​បុត្រី​ទាំងអស់​របស់​ព្រះវរបិតាសួគ៌​នៅ​ទូទាំង​ពិភពលោក ។

ប្រទេស​គីរីបាទី ( kee-ruh-bas )​គឺជា​ប្រទេស​នៅលើ​កោះ​មួយ​នៅ​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ។ មាន​ប្រជាជន​ប្រមាណ ១២០,០០០ នាក់​រស់នៅ​ទី​នោះ ។

កោះ​ចំនួន ៣៣

រូបភាព
ជា​កោះ​ដែល​សម្បូរ​ដើម​ត្នោត

រចនា​រូបភាព​ដោយ រ៉ូប៊ីន ប្រីមលី

កោះ​តូចៗ​របស់​គីរីបាទី​លាតសន្ធឹង​លើ​ផ្ទៃ​សមុទ្រ​ជាង ១.៤ លាន​ម៉ាយ​ការ៉េ ( ៣.៥ លាន​គីឡូម៉ែត្រ ) នៃ​មហាសមុទ្រ ! នៅលើ​ផែនដី ប្រទេស​នេះ​ស្ថិតនៅ​តំបន់​ពេលវេលា​ដំបូង ដើម្បី​មើល​ឃើញ​ពន្លឺ​ថ្ងៃ​ថ្មី​រៀងរាល់​ថ្ងៃ ។

ឆ្នេរ​ដ៏​ស្រស់ស្អាត

រូបភាព
ផែនដី​ដែល​បង្ហាញពី​ព្រះអាទិត្យ​រះ

ប្រទេស គីរីបាទី ពោរពេញ​ទៅ​ដោយ​ឆ្នេរខ្សាច់ និង​ដើមត្នោត ។ វា​មាន​អាកាសធាតុ​ក្តៅ​ពេញ​មួយ​ឆ្នាំ ។

គំរូ​ដ៏​ល្អ

រូបភាព
គ្រួសារ​មួយ​ដែល​មាន​ឪពុកម្តាយ កូន និង​ជីដូនជីតា

ប្រជាជន​ស្ទើរតែ ២០ ភាគរយ​គឺជា​សមាជិក​នៃ​សាសនាចក្រ ។ ពួកគេ​គឺជា​គំរូ​ដ៏ល្អ​សម្រាប់​អ្នកផ្សេង​ទៀត​ដែល​រស់នៅ​លើ​កោះ​នោះ ។

ទៅ​ស្ទូច​ត្រី !។

រូបភាព
ក្មេងប្រុស​ម្នាក់​កំពុង​កាន់​ត្រី និង​មង

ដោយសារ​សមុទ្រ​នៅ​ជុំវិញ​ពួកគេ នោះ​ប្រជាជន​នៅ​គីរីបាទី​បរិភោគ​អាហារ​សមុទ្រ​ច្រើន ។ ដូង អង្ករ និងល្ពៅ​ក៏​សម្បូរ​ដែរ ។

ព្រះវិហារ​បរិសុទ្ធ​កំពុង​សាងសង់

រូបភាព
ទិដ្ឋភាព​ទូទៅ​នៃព្រះវិហារ​បរិសុទ្ធ​គីរីបាទី ។

នៅ​ខែ​តុលា ឆ្នាំ ២០២០ ប្រធាន រ័សុល អិម ណិលសុន បាន​ប្រកាស​ថា ព្រះវិហារ​បរិសុទ្ធ​នឹង​សង់​នៅ​ប្រទេស​គីរីបាទី ! នេះ​ជា​ទម្រង់​នៃ​រូប​ព្រះវិហារ​បរិសុទ្ធ ។