ឆ្នាំ ២០២៣
ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក
ខែ មីនា ឆ្នាំ ២០២៣


« ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក » ប្រិយមិត្ត ខែ មីនា ឆ្នាំ ២០២៣ ទំព័រ ២៤–២៥ ។

ដំណើររឿង​អំពី​ព្រះយេស៊ូវ

ព្រះយេស៊ូវគ្រីស្ទ​បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក

សូម​ហែក​ទំព័រ​នេះចេញ ហើយ​បត់វា​ជាពីរ ។ បន្ទាប់មក​សូម​លើក​រូបភាព​ឡើង​នៅពេល​ប្អូន​និទាន​រឿង​នោះ ។

រូបភាព
រូបគំនូរ​របស់​ព្រះ​យេស៊ូវ បាន​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ដោយ​យ៉ូហាន បាទីស្ទ ។

គូររូប​ដោយ ហ្គ្រេកខេ.អុលសិន

យ៉ូហាន បាទីស្ទ គឺជា​ព្យាការី​ម្នាក់ ។ លោក​ប្រាប់​ប្រជាជន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ។ ថ្ងៃមួយ យ៉ូហាន​បាន​ជ្រមុជទឹក​ឲ្យ​មនុស្ស​នៅក្នុង​ទន្លេ​យ័រដាន់ ។ បន្ទាប់មក​ព្រះយេស៊ូវ​បាន​យាង​មកដល់ ។ ទ្រង់​បាន​បង្គាប់​ឲ្យ​យ៉ូហាន​ជ្រមុជទឹក​ឲ្យ​ទ្រង់ ។

ព្រះយេស៊ូវ បាន​មាន​ព្រះបន្ទូល​ថា​ព្រះវរបិតាសួគ៌ បាន​ដាក់​បទបញ្ញត្តិ​ឲ្យ​មនុស្ស​ទាំងអស់​ទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ទ្រង់​ចង់​គោរព​តាម​ព្រះវរបិតាសួគ៌ ។ ទ្រង់​ចង់​ធ្វើជា​គំរូ​សម្រាប់​យើង ។

យ៉ូហាន​បាន​ជ្រមុជទឹក​ឲ្យ​ព្រះយេស៊ូវ​នៅក្នុង​ទន្លេ​យ័រដាន់ ។ នៅពេល​ព្រះយេស៊ូវ​យាង​ចេញពី​ទឹក ប្រជាជន​បាន​ឮ​សំឡេង​របស់​ព្រះវរបិតាសួគ៌ ។ ទ្រង់​មាន​ព្រះបន្ទូល​ថា​« នេះ​ជា​កូន​ស្ងួន​ភ្ងា​យើង ជា​ទី​គាប់​ចិត្ត​យើងណាស់ » ។

យើង​អាច​ធ្វើ​តាម​គំរូ​របស់​ព្រះយេស៊ូវ​បាន តាមរយៈ​ការទទួល​ពិធីបុណ្យ​ជ្រមុជទឹក ។ ព្រះវរបិតាសួគ៌​សព្វព្រះទ័យ​នៅពេល​យើង​ធ្វើ​តាម​ព្រះរាជបុត្រា​របស់​ទ្រង់ ។