ជំពូកទី ៣
លោកអ័ប្រាហាំចេះដឹងអំពីព្រះអាទិត្យ ព្រះចន្ទ និងតារាទាំងឡាយ ដោយសារយូរីមនិងធូមីម — ព្រះអម្ចាស់ទ្រង់បើកសម្ដែងដល់លោក អំពីស្ថានភាពដ៏នៅអស់កល្បជានិច្ចនៃវិញ្ញាណទាំងឡាយ — លោកចេះដឹងអំពីជីវិតមុនផែនដី ការតែងតាំងទុកជាមុន ការបង្កបង្កើត ការរើសព្រះដ៏ប្រោសលោះ និងស្ថានភាពទី ២ របស់មនុស្ស។
១ហើយខ្ញុំ អ័ប្រាហាំ បានកយូរីម និងធូមីម ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ខ្ញុំ បានប្រទានដល់ខ្ញុំនៅអ៊ើរ ស្រុកខាល់ដេ
២ហើយខ្ញុំបានមើលឃើញកតារាទាំងឡាយ គឺតារាទាំងនោះសុទ្ធតែធំៗណាស់ ហើយតារាមួយនោះនៅយ៉ាងជិតនឹងបល្ល័ង្កនៃព្រះជាងគេ ហើយមានតារាដ៏ធំៗជាច្រើន ដែលនៅជិតនោះ
៣ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ តារាទាំងនេះសុទ្ធតែជាតារាត្រួតត្រា ហើយឈ្មោះតារាដ៏ធំមួយនោះគឺ កកូឡុប ពីព្រោះវានៅជិតយើង ត្បិតយើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក ៖ គឺយើងបានចាត់ឲ្យតារាមួយនេះត្រួតត្រាលើអស់ទាំងតារាទាំងនោះ ដែលនៅក្នុងលំដាប់ដូចគ្នាដែលអ្នកឈរលើ។
៤ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំ ដោយយូរីមនិងធូមីម ថាកូឡុបនៅតាមរបៀបនៃព្រះអម្ចាស់ ស្របតាមពេលវេលា និង រដូវកាលរបស់វា តាមការវិលជុំវិញនៃទីនោះ រីឯការវិលជុំវិញម្ដង គឺមានមួយកថ្ងៃចំពោះព្រះអម្ចាស់ ស្របតាមរបៀបរៀបរាប់ពេលវេលារបស់ទ្រង់ គឺមួយពាន់ខឆ្នាំស្របតាមពេលវេលាដែលកំណត់ទុកចំពោះទីនោះដែលអ្នកឈរលើ។ នេះហើយជារបៀបរៀបរាប់ពេលវេលារបស់ព្រះអម្ចាស់ ស្របតាមរបៀបរៀបរាប់នៃកូឡុប។
៥ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ ភពដែលមានពន្លឺតូចជាង គឺតូចជាងភពដែលត្រួតក្នុងពេលថ្ងៃ ដែលសម្រាប់ត្រួតក្នុងពេលយប់នោះខ្ពស់ ឬធំជាងភពដែលអ្នកឈរលើ តាមការរៀបរាប់ពេលវេលារបស់វា ត្បិតវាដើរតាមរបៀបយឺតយូរ គឺនៅក្នុងរបៀបនេះ ពីព្រោះវាឈរនៅលើផែនដីដែលអ្នកឈរលើ ហេតុដូច្នេះហើយ ការរៀបរាប់ពេលវេលារបស់វា គឺពុំមែនរាប់ តាមថ្ងៃ និងខែ និងឆ្នាំឡើយ។
៦ហើយព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលមកខ្ញុំថា ៖ ឥឡូវនេះ អ័ប្រាហាំអើយ មានការពិតកទាំងពីរនេះហើយ មើលចុះ ភ្នែករបស់អ្នកក៏មើលឃើញដែរ ព្រោះបានប្រទានដល់អ្នកឲ្យស្គាល់របៀបរៀបរាប់ពេលវេលា និងពេលប្រក្រតីផង មែនហើយ គឺពេលប្រក្រតីនៃដែនដីដែលអ្នកឈរលើ និងពេលប្រក្រតីនៃពន្លឺដ៏ធំជាង ដែលចាត់ឲ្យត្រួតក្នុងពេលថ្ងៃ និងពេលប្រក្រតីនៃពន្លឺដ៏តូចជាង ដែលចាត់ឲ្យត្រួតក្នុងពេលយប់។
៧ឥឡូវនេះ ពេលប្រក្រតីនៃពន្លឺដ៏តូចជាង បើរាប់តាមរបៀបរៀបរាប់ពេលវេលារបស់វា នោះយូរជាងរបៀបរៀបរាប់ពេលវេលានៃផែនដីដែលអ្នកឈរលើ។
៨ហើយកាលណាមានការពិតទាំងពីរនេះ នោះក៏គួរមានការពិតខ្ពស់ជាងនេះដែរ គឺថា មានភពមួយទៀតដែលមានរបៀបរៀបរាប់ពេលវេលាកាន់តែយូរទៅទៀត
៩ហើយដូច្នេះ ទើបមានរបៀបរៀបរាប់ពេលវេលានៃភពមួយខ្ពស់ជាងមួយទៀត រហូតដល់អ្នកជិតមកដល់កូឡុប ជាកូឡុបនោះ ហើយដែលរាប់តាមរបៀបរៀបរាប់ពេលវេលារបស់ព្រះអម្ចាស់ ជាកូឡុបនោះហើយដែលចាត់ឲ្យនៅជិតបល្ល័ង្កនៃព្រះ ដើម្បីត្រួតលើអស់ទាំងភព ដែលនៅក្នុងករបៀបដូចនៅទីនោះដែលអ្នកឈរលើ។
១០ហើយត្រូវបានប្រទានដល់អ្នក ឲ្យស្គាល់ពេលប្រក្រតីនៃអស់ទាំងតារា ដែលចាត់ឲ្យបំភ្លឺ រហូតដល់អ្នកជិតមកដល់បល្ល័ង្កនៃព្រះ។
១១ដូច្នេះ ខ្ញុំ អ័ប្រាហាំកបានទូលជាមួយនឹងព្រះអម្ចាស់ទល់មុខគ្នា ដូចជាមនុស្សនិយាយគ្នា ហើយទ្រង់បានប្រាប់ខ្ញុំអំពីកិច្ចការទាំងឡាយ ដែលព្រះហស្តទ្រង់បានធ្វើមក
១២ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ បុត្រយើង បុត្រយើងអើយ (ហើយព្រះហស្តរបស់ទ្រង់បានលាតសន្ធឹងមក) មើលចុះ យើងនឹងបង្ហាញដល់អ្នកនូវរបស់ទាំងឡាយនេះ។ ហើយទ្រង់បានដាក់ព្រះហស្តទ្រង់មកលើភ្នែកខ្ញុំ ហើយខ្ញុំបានឃើញរបស់ទាំងឡាយនោះ ដែលព្រះហស្តទ្រង់បានធ្វើមក ដែលមានជាច្រើន ហើយរបស់ទាំងនោះបានកើនជាច្រើនឡើងនៅចំពោះភ្នែកខ្ញុំ ហើយខ្ញុំពុំអាចមើលឃើញទីបញ្ចប់នៃរបស់ទាំងនោះឡើយ។
១៣ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ នេះគឺជាស៊ីនេហា ដែលជាព្រះអាទិត្យ។ ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ កូកុបគឺ ជាតារា។ ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ អូលេអា គឺជាព្រះចន្ទ។ ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ កូកាវប៊ីម ដែលបញ្ជាក់ថាជាតារាទាំងឡាយ ឬគ្រប់ពន្លឺដ៏ធំៗទាំងអស់ដែលនៅលើផ្ទៃមេឃ។
១៤ហើយគឺនៅពេលយប់ដែលព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលប្រាប់ខ្ញុំពីពាក្យទាំងឡាយនេះថា ៖ យើងនឹងចម្រើនអ្នកឲ្យកកើនច្រើនឡើង ហើយខពូជអ្នកជាបន្តបន្ទាប់ទៅឲ្យមានដូចជារបស់ទាំងនេះដែរ ហើយបើសិនជាអ្នកអាចរាប់ខ្សាច់បាន នោះហើយជាគចំនួននៃពូជទាំងឡាយរបស់អ្នក។
១៥ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ អ័ប្រាហាំអើយ យើងបង្ហាញរបស់ទាំងនេះដល់អ្នក មុនអ្នករាល់គ្នាទៅក្នុងស្រុកអេស៊ីព្ទ ប្រយោជន៍ឲ្យអ្នករាល់គ្នាអាចបានប្រកាសប្រាប់ពាក្យទាំងអស់នេះ។
១៦បើសិនជាមានវត្ថុពីរ ហើយមួយខ្ពស់ជាងមួយទៀត នោះច្បាស់ជានឹងមានរបស់របរដ៏ធំជាង ខ្ពស់លើសនោះទៅទៀត ហេតុដូច្នេះហើយ កកូឡុបគឺធំជាងកូកាវប៊ីមទាំងអស់ ដែលអ្នកបានឃើញ ពីព្រោះកូឡុបនៅជិតយើងជាងគេ។
១៧ឥឡូវនេះ បើសិនជាមានរបស់ពីរ គឺមួយខ្ពស់ជាងមួយទៀត ហើយព្រះចន្ទខ្ពស់ជាងផែនដី ម្ល៉ោះហើយ ច្បាស់ជាអាចមានភព ឬតារាខ្ពស់ជាងព្រះចន្ទទៅទៀត ហើយគ្មានអ្វីដែលព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យនឹងធ្វើទេ លើកលែងតែអ្វីនោះដែលទ្រង់នឹងកសម្រេចប៉ុណ្ណោះ។
១៨ម្ដេចឡើយក៏ទ្រង់បានធ្វើតារាដ៏ធំជាងនោះ ក៏ដូចគ្នាដែរ បើសិនជាមានវិញ្ញាណពីរ ហើយមួយមានបញ្ញាជាងមួយទៀត តែរីឯវិញ្ញាណទាំងពីរនេះ ទោះជាមួយមានបញ្ញាជាងមួយទៀតក៏ដោយ ក៏គង់តែពុំមានដើមដំបូងដែរ ពួកវិញ្ញាណទាំងនេះមានតាំងពីដើមមកម្ល៉េះ ពួកគេគ្មានទីបញ្ចប់ឡើយ គឺពួកគេនឹងមានរហូតតទៅទៀត ព្រោះពួកគេជាកណូឡោម ឬនៅអស់កល្បជានិច្ច។
១៩ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ មានការពិតទាំងពីរនេះហើយថា មានវិញ្ញាណពីរ គឺមួយមានបញ្ញាជាងមួយទៀត ក៏នឹងមានមួយទៀតដែលមានបញ្ញាជាងនោះទៅទៀត យើងជាព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នក យើងមានបញ្ញាកជាងពួកគេទាំងអស់។
២០ព្រះអម្ចាស់ដ៏ជាព្រះរបស់អ្នកបានចាត់ទេវតារបស់ទ្រង់ ឲ្យទៅកដោះលែងអ្នកពីកណ្ដាប់ដៃរបស់សង្ឃនៃអែលកេណា។
២១យើងគង់នៅកណ្ដាលពួកគេទាំងអស់ ហេតុដូច្នេះហើយ បានជាឥឡូវនេះ យើងចុះមកឯអ្នក ដើម្បីប្រកាសប្រាប់ដល់អ្នក អំពីកកិច្ចការទាំងឡាយដែលព្រះហស្តរបស់យើងបានធ្វើមក ម្ល៉ោះហើយ ខបញ្ញាយើងលើសជាងពួកគេទាំងអស់ ត្បិតយើងគ្រប់គ្រងស្ថានសួគ៌ខាងលើ និងផែនដីខាងក្រោមដោយប្រាជ្ញា និងការឈ្លាសវៃគ្រប់យ៉ាង គឺលើអស់ទាំងបញ្ញាទាំងឡាយដែលភ្នែកអ្នកបានឃើញ តាំងពីដើមដំបូងមកម្ល៉េះ នៅដើមដំបូងឡើយ យើងបានចុះមកកណ្ដាលអស់ទាំងបញ្ញា ដែលអ្នកបានឃើញនោះ។
២២ឥឡូវនេះ ព្រះអម្ចាស់ទ្រង់បានបង្ហាញដល់ខ្ញុំ អ័ប្រាហាំនូវកបញ្ញាទាំងឡាយដែលត្រូវបានបង្កើតឡើង ខមុនកំណើតលោកិយមកម្ល៉េះ ហើយនៅក្នុងចំណោមពួកគេទាំងអស់ នោះមានអ្នកដែលមានត្រកូលគខ្ពស់ និងធំៗជាច្រើន
២៣ហើយព្រះទ្រង់បានទតឃើញព្រលឹងទាំងឡាយនេះថាសុទ្ធតែល្អ ហើយទ្រង់បានឈរនៅកណ្ដាលពួកគេ ហើយទ្រង់មានព្រះបន្ទូលថា ៖ ពួកអ្នកទាំងនេះ យើងនឹងធ្វើទៅជាពួកអ្នកគ្រប់គ្រងរបស់យើង ត្បិតទ្រង់បានឈរក្នុងចំណោមអស់អ្នកដែលជាវិញ្ញាណ ហើយទ្រង់បានទតឃើញថាពួកគេសុទ្ធតែល្អ ហើយទ្រង់បានមានព្រះបន្ទូលមកខ្ញុំថា ៖ អ័ប្រាហាំអើយ អ្នកនៅក្នុងពួកគេដែរ អ្នកត្រូវបានករើសតាំងពីមុនអ្នកចាប់កំណើតមកម្ល៉េះ។
២៤ហើយក៏មានកម្នាក់ឈរក្នុងចំណោមពួកគេ ដែលមើលទៅដូចជាព្រះ ហើយទ្រង់បានមានព្រះបន្ទូលទៅកាន់អស់អ្នកដែលនៅជាមួយទ្រង់ថា ៖ យើងនឹងចុះទៅ ត្បិតមានកន្លែងទំនេរនៅទីនោះ ហើយយើងនឹងយកវត្ថុទាំងឡាយនេះទៅ ហើយខយើងនឹងធ្វើគផែនដី ដើម្បីឲ្យពួកគេទាំងនេះអាចរស់នៅលើ
២៥ហើយយើងនឹងកសាកល្បងពួកគេមើលបើសិនជាពួកគេនឹងខប្រព្រឹត្តនូវអ្វីៗគ្រប់យ៉ាង ដែលព្រះអម្ចាស់ដ៏ជាព្រះរបស់ពួកគេ នឹងបញ្ជាដល់ពួកគេ
២៦ហើយអស់អ្នកណាដែលរក្សាសណ្ឋានកទីមួយរបស់ខ្លួន នោះនឹងត្រូវបានបន្ថែមឡើង ហើយអស់អ្នកណាដែលមិនរក្សាសណ្ឋានទីមួយរបស់ខ្លួនទេ នោះនឹងពុំបានសិរីល្អនៅក្នុងនគរជាមួយគ្នានឹងអស់អ្នកណា ដែលរក្សាសណ្ឋានទីមួយរបស់គេនោះឡើយ ហើយអស់អ្នកណាដែលរក្សាសណ្ឋានខទីពីររបស់ខ្លួន នោះនឹងបានគសិរីល្អបន្ថែមទៅលើក្បាលគេជារៀងដរាបរហូតតទៅ។
២៧ហើយកព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ តើយើងនឹងចាត់អ្នកណា? ហើយម្នាក់ដូចជាខកូនមនុស្សបានឆ្លើយថា ៖ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ។ ហើយគម្នាក់ទៀតបានឆ្លើយហើយនិយាយថា ៖ ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ។ ហើយព្រះអម្ចាស់ទ្រង់បានមានព្រះបន្ទូលថា ៖ យើងនឹងចាត់អ្នកទីមួយ។
២៨ហើយអ្នកកទីពីរក៏ខឹង ហើយពុំបានរក្សាសណ្ឋានទីមួយរបស់ខ្លួនឡើយ ហើយនៅថ្ងៃនោះ មានមនុស្សខជាច្រើនបានដើរតាមគាត់ ៕