វត្ថុចម្លងតាមចេញពីគម្ពីរអ័ប្រាហាំ
លេខ ៣
ការពន្យល់
រូបទី ១ ៖ លោកអ័ប្រាហាំអង្គុយនៅលើបល្ល័ង្ករបស់ផារ៉ោន ដោយសារសំណូមពររបស់ស្ដេច ដោយមានមកុដនៅលើក្បាលលោក ដែលជាតំណាងបព្វជិតភាព គឺជានិមិត្តរូបអំពីគណៈប្រធាននៅស្ថានសួគ៌ ទាំងមានដំបងពេជ្រនៃសេចក្ដីយុត្តិធម៌ និងសេចក្ដីជំនុំជំរះនៅដៃលោកផង។
រូបទី ២ ៖ ស្ដេចផារ៉ោន ជានាមដែលបានប្រទានឲ្យដោយតួអក្សរនៅខាងលើព្រះសិរសាទ្រង់។
រូបទី ៣ ៖ ជាលោកអ័ប្រាហាំនៅស្រុកអេស៊ីព្ទ ដូចជាបានប្រាប់នៅក្នុងរូបទី ១០ នៃវត្ថុចម្លងតាមលេខទី ១។
រូបទី ៤ ៖ ស្ដេចផារ៉ោន ជាស្ដេចនៃស្រុកអេស៊ីព្ទ ដូចដែលបានសរសេរទុកនៅខាងលើដៃ។
រូបទី ៥ ៖ ស៊ូឡិម ជាខ្ញុំកំដរឯករបស់ស្ដេច ដូចជាតំណាងដោយតួអក្សរនៅខាងលើដៃគាត់។
រូបទី ៦ ៖ អូលិមឡា ជាខ្ញុំបម្រើរបស់ស្ដេច។
លោកអ័ប្រាហាំកំពុងតែអធិប្បាយប្រាប់ពីគោលការណ៍អំពីតារាសាស្ត្រនៅក្នុងវាំងស្ដេច។