ព្រះគម្ពីរ
វត្ថុ​ចម្លង​តាម លេខ​ទី ១


វត្ថុ​ចម្លង​តាម​ចេញ​ពី​គម្ពីរ​អ័ប្រាហាំ

លេខ ១

រូបភាព
Facsimile ១

ការ​ពន្យល់

រូប​ទី ១ ៖ ទេវតា​នៃ​ព្រះ​អម្ចាស់

រូប​ទី ២ ៖ អ័ប្រាហាំ​ជាប់​ចំណង​នៅ​លើ​អាសនា​

រូប​ទី ៣ ៖ សង្ឃ​នៃ​អែលកេណា​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ ខំ​យក​អ័ប្រាហាំ​ធ្វើ​ជា​យញ្ញ​បូជា

រូប​ទី ៤ ៖ អាសនា​សម្រាប់​ធ្វើ​យញ្ញ​បូជា ដោយ​ពួក​សង្ឃ​ដែល​ថ្វាយ​បង្គំ​រូប​ព្រះ ឈរ​ពីមុខ​ព្រះ​ទាំង​ឡាយ​នៃ​អែលកេណា លិបណា ម៉ាម៉ាក់រ៉ា កូរ៉ាស និង​ផារ៉ោន។

រូប​ទី ៥ ៖ រូប​ចម្លាក់​ព្រះ​នៃ​អែលកេណា

រូប​ទី ៦ ៖ រូប​ចម្លាក់​ព្រះ​នៃ​លិបណា

រូប​ទី ៧ ៖ រូប​ចម្លាក់​ព្រះ​នៃ​ម៉ាម៉ាក់រ៉ា

រូប​ទី ៨ ៖ រូប​ចម្លាក់​ព្រះ​នៃ​កូរ៉ាស

រូប​ទី ៩ ៖ រូប​ចម្លាក់​ព្រះ​នៃ​ផារ៉ោន

រូប​ទី ១០ ៖ លោក​អ័ប្រាហាំ​នៅ​ស្រុក​អេស៊ីព្ទ

រូប​ទី ១១ ៖ គូស​ជា​តំណាង​សសរ​នៃ​ផ្ទៃ​មេឃ ដូចដែល​បាន​យល់​ដោយ​ពួក​សាសន៍​អេស៊ីព្ទ

រូប​ទី ១២ ៖ រ៉ាវគីយ៉ាង មាន​ន័យ​ថា ប្រឡោះ ឬ​ផ្ទៃ​មេឃ​ខាង​លើ​ក្បាល​យើង ប៉ុន្តែ​ក្នុង​ករណី​នេះ ដែល​ទាក់​ទង​ទៅ​នឹង​កម្មវត្ថុ​នេះ នោះ​ពួក​សាសន៍​អេស៊ីព្ទ​ឲ្យ​ន័យ​ថា សាវម៉ាវ ជាទី​ខ្ពស់ ឬ​ផ្ទៃ​មេឃ ដែល​មាន​ន័យ​ដូច​គ្នា​នឹង​ពាក្យ​ហេព្រើរ​ថា សាវម៉ាយីម។