ព្រះគម្ពីរ
វត្ថុ​ចម្លង​តាម លេខ​ទី ២


វត្ថុ​ចម្លង​តាម​ចេញ​ពី​គម្ពីរ​អ័ប្រាហាំ

លេខ ២

រូបភាព
Facsimile ២

ការ​ពន្យល់

រូប​ទី ១ ៖ កូឡុប ជា​ការ​បង្ក​បង្កើត​ទី​មួយ គឺ​នៅ​ជិត​សេឡេស្ទាល ឬ​ទីលំនៅ​នៃ​ព្រះ​ជាងគេ។ ជាទី​ដំបូង​ក្នុង​ការ​គ្រប់​គ្រង​ចុង​ក្រោយ​បង្អស់​ចំពោះ​ការ​រាប់​ពេល​វេលា។ ការ​រាប់​ពេល​វេលា​ស្រប​តាម​ពេល​វេលា​នៃ​សេឡេស្ទាល ជា​ពេល​វេលា​នៃ​សេឡេស្ទាល ដែល​មាន​ន័យ​ថា មួយ​ថ្ងៃ​ស្មើ​មួយ​ហត្ថ។ មួយ​ថ្ងៃ​នៅ​កូឡុប គឺ​ស្មើ​នឹង​មួយ​ពាន់​ឆ្នាំ ស្រប​តាម​ការ​រាប់​ពេល​វេលា​នៃ​ផែនដី​នេះ ដែល​ត្រូវ​បាន​ហៅ​ដោយ​ពួក​សាសន៍​អេស៊ីព្ទ​ថា យ៉ា-អូ-អេ។

រូប​ទី ២ ៖ ឈរ​នៅ​ក្បែរ​កូឡុប ត្រូវ​បាន​ហៅ​ដោយ​ពួក​សាសន៍​អេស៊ីព្ទ​ថា អូលិបលិស ដែល​ជា​ការ​បង្ក​បង្កើត​ដ៏​មហិមា​សម្រាប់​គ្រប់​គ្រង​តម​ក ដែល​នៅ​ជិត​សេឡេស្ទាល ឬ​កន្លែង​ដែល​ព្រះ​ទ្រង់​គង់នៅ ដោយ​កាន់​នូវ​កូន​សោ​នៃ​អំណាច ព្រម​ទាំង​ទាក់​ទង​ទៅ​នឹង​ភព​ផ្សេងៗ​ទៀត​ផង ដូចដែល​បាន​បើក​សម្ដែង​ប្រាប់​ពី​ព្រះ​ដល់​អ័ប្រាហាំ ក្នុង​កាល​លោក​បាន​ថ្វាយ​យញ្ញ​បូជា​នៅ​លើ​អាសនា ដែល​លោក​បាន​សង់​ថ្វាយ​ព្រះ​អម្ចាស់។

រូប​ទី ៣ ៖ ធ្វើ​ឡើង​ជា​តំណាង​ព្រះ​គង់​នៅ​លើ​បល្ល័ង្ក​ទ្រង់ បំពាក់​ដោយ​ព្រះ​ចេស្ដា និង​សិទ្ធិ​អំណាច ជាមួយ​នឹង​មកុដ​នៃ​ពន្លឺ​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៅ​លើ​ព្រះ​សិរសា​ទ្រង់ ក៏​ជា​តំណាង​នូវ​ពាក្យ​សម្គាល់​ដ៏​ធំ​ទាំង​ឡាយ​នៃ​បព្វជិតភាព​បរិសុទ្ធ ដូចដែល​បាន​បើក​សម្ដែង​ប្រាប់ លោក​អ័ដាម នៅ​ក្នុង​សួនច្បារ​អេដែន ព្រម​ទាំង​សេត ណូអេ ម៉ិលគីស្សាដែក អ័ប្រាហាំ និង​អស់​ទាំង​ពួក​អ្នក​ដែល​ត្រូវ​បាន​បើក​សម្ដែង​ប្រាប់​ពី​បព្វជិតភាព។

រូប​ទី ៤ ៖ ជា​ចម្លើយ​ទាំង​ឡាយ​ចំពោះ​ពាក្យ​ហេព្រើរ​ថា រ៉ាវគីយ៉ាង គឺ​មាន​ន័យ​ថា ប្រឡោះ ឬ​ផ្ទៃ​មេឃ ហើយ​ជា​រូប​ដែល​បាន​រាប់​ទុក​នៅ​ក្នុង​ភាសា​អេស៊ីព្ទ មាន​ន័យ​ថា មួយ​ពាន់ ជា​ចម្លើយ​ចំពោះ​ន័យ​អំពី​ពេល​វេលា​នៅ​អូលិបលិស ដែល​ស្មើ​នឹង​កូឡុប ចំពោះ​ការ​វិល​របស់​វា និង​ការ​រៀបរាប់​ពេល​វេលា​នៅ​ទី​នោះ។

រូប​ទី ៖ បាន​ហៅ​ក្នុង​ភាសា​អេស៊ីព្ទ​ថា អេនិស-កូ-អូន-ដូស នេះ​គឺជា​ភព​មួយ​ដែល​ត្រួតត្រា ហើយ​ដែល​ហៅ​ដោយ​ពួក​អេស៊ីព្ទ​ថា ជា​ព្រះ​អាទិត្យ ហើយ​ដើម្បី​សុំ​ពន្លឺ​ខ្លួន​ពី​កូឡុប តាម​រយៈ​វត្ថុ កា-អេ-វ័នរ៉ាស ដែល​ជា​កូន​សោ​ធំ ឬ​ក៏​ម្យ៉ាង​ទៀត គឺជា​អំណាច​ត្រួតត្រា ដែល​ត្រួតត្រា​ភព ឬ​តារា​១៥​ដួង ដែល​នៅ​នឹងន ដូច​ជា ផ្លូ​អេ​សេ ឬ​ព្រះ​ចន្ទ ផែនដី និង​ព្រះ​អាទិត្យ​ផង នៅ​ក្នុង​ការ​វិល​របស់​ដួង​ទាំង​នេះ​រាល់​ឆ្នាំ។ ភព​នេះ​ទទួល​អំណាច​របស់​ខ្លួន​តាម​រយៈ​វត្ថុ គ្លី-ផ្លូ-អ៊ិស-អេស ឬ ហា-កូ-កាវ-ប៊ីម រីឯ​តារា​ទាំង​ឡាយ​ដែល​តំណាង​ដោយ​លេខ ២២ និង លេខ ២៣ នោះ​ទទួល​ពន្លឺ​របស់​ខ្លួន​ពី​ការ​វិល​នៃ​កូឡុប។

រូប​ទី ៦ ៖ ជា​តំណាង​ផែនដី​នេះ តាម​ទិស​ទាំង​បួន។

រូប​ទី ៧ ៖ ជា​តំណាង​ព្រះ​គង់​នៅ​លើ​បល្ល័ង្ក​ទ្រង់ ដោយ​បើក​សម្ដែង​តាម​ផ្ទៃ​មេឃ​ប្រាប់​ពី​ពាក្យ​សម្គាល់​ទាំង​ឡាយ​នៃ​បព្វជិតភាព ដូច​ជាសម្គាល់​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដល់​លោក​អ័ប្រាហាំ ក្នុង​រូប​ដូច​ជា​ព្រាបស។

រូប​ទី ៨ ៖ មាន​ការ​និពន្ធ​ទាំង​ឡាយ ដែល​ពុំ​អាច​បើក​សម្ដែង​ប្រាប់​ដល់​ពិភពលោក​បាន​ឡើយ ប៉ុន្តែ​សម្រាប់​មាន​នៅ​ក្នុង​ព្រះ​វិហារ​បរិសុទ្ធ​នៃ​ព្រះ។

រូប​ទី ៩ ៖ ពុំ​ចាំ​បាច់​បើក​សម្ដែង​ប្រាប់​នៅ​ពេល​បច្ចុប្បន្ន​នេះ​ទេ។

រូប​ទី ១០ ៖ ក៏​ដូច្នោះ​ដែរ។

រូប​ទី ១១ ៖ ក៏​ដូច្នោះ​ដែរ។ បើ​សិន​ជា​ពិភពលោក​អាច​រក​ឃើញ​ន័យ​នៃ​លេខ​ទាំង​នេះ ក៏​សូម​ធ្វើ​ទៅ​ចុះ។ អាម៉ែន។

រូប​ទី ១២, ១៣, ១៤, ១៥, ១៦, ១៧, ១៨, ១៩, ២០, និង ២១ នោះ​នឹង​ត្រូវ​បាន​ប្រទាន​នៅ​ពេល​កំណត់​នៃ​ព្រះ​អម្ចាស់។

ការ​បកប្រែ​ខាង​លើ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង តាម​តែ​ដែល​យើង​មាន​សិទ្ធិ​បកប្រែ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះ។