ពាក្យពេចន៍របស់អាលម៉ា ដែលបានប្រកាសទៅកាន់ប្រជាជននៅក្រុងគេឌាន តាមបញ្ជីប្រវត្តិរបស់លោក។
មានរួមនៅក្នុងជំពូកទី ៧។
ជំពូកទី ៧
ព្រះគ្រីស្ទនឹងប្រសូតមកពីនាងម៉ារា — ទ្រង់នឹងស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ ហើយទទួលរងអំពើបាបរបស់រាស្ត្រទ្រង់ — អ្នកទាំងឡាយណាដែលប្រែចិត្ត ហើយទទួលបុណ្យជ្រមុជទឹក ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយ នោះនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច — ភាពស្មោកគ្រោកមិនអាចគ្រងនគរព្រះទុកជាមរតកបានឡើយ — ត្រូវតែមានសេចក្ដីបន្ទាបខ្លួន សេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស។ ប្រមាណជាឆ្នាំ ៨៣ ម.គ.ស.។
១មើលចុះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ដោយឃើញថា ខ្ញុំត្រូវបានអនុញ្ញាតឲ្យមកជួបនឹងអ្នក ហេតុដូច្នេះហើយ ខ្ញុំខិតខំដើម្បីកថ្លែងទៅកាន់អ្នកដោយភាសារបស់ខ្ញុំ មែនហើយ ដោយមាត់ខ្ញុំផ្ទាល់ ដោយឃើញថា នេះជាលើកទីមួយហើយដែលខ្ញុំនិយាយទៅកាន់ អ្នក ដោយសម្ដីដែលចេញពីមាត់ខ្ញុំ ព្រោះពីមុនមកខ្ញុំបានចំណាយពេលទាំងស្រុងនៅលើខវេទិកាជំនុំជំរះ ដោយរវល់នឹងកិច្ចការជាច្រើន ដែលមិនអាចឲ្យខ្ញុំមកជួបនឹងបងប្អូនបាន។
២ហើយសូម្បីតែនៅពេលឥឡូវនេះក៏ដោយ គង់តែខ្ញុំមិនអាចមកបានទេ ប្រសិនបើវេទិកាជំនុំជំរះ ពុំបានកប្រគល់ទៅឲ្យអ្នកផ្សេងទៀត ដើម្បីគ្រប់គ្រងជំនួសខ្ញុំ ហើយព្រះអម្ចាស់ ដោយនូវសេចក្ដីមេត្តាករុណាដ៏ច្រើន ទ្រង់បានអនុញ្ញាតឲ្យខ្ញុំមករកអ្នក។
៣ហើយមើលចុះ ខ្ញុំមកដោយមានសេចក្ដីសង្ឃឹមដ៏ធំ និងបំណងដ៏ខ្ពស់ថា ខ្ញុំនឹងឃើញថា អ្នករាល់គ្នាបានបន្ទាបខ្លួនចំពោះព្រះ ខ្ញុំនឹងឃើញថា អ្នករាល់គ្នាបន្តការសុំក្ដីសន្ដោសពីទ្រង់ ខ្ញុំនឹងឃើញថា អ្នករាល់គ្នាគ្មានទោសនៅចំពោះទ្រង់ឡើយ ខ្ញុំនឹងឃើញថា អ្នករាល់គ្នាមិននៅក្នុងស្ថានភាពដ៏គួរឲ្យស្ញែងខ្លាច ដូចបងប្អូនយើងដែលនៅឯដែនដីសារ៉ាហិមឡានោះឡើយ។
៤ប៉ុន្តែ សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ ដែលទ្រង់បានប្រទានឲ្យខ្ញុំដឹង មែនហើយ ទ្រង់បានប្រទានដល់ខ្ញុំនូវសេចក្ដីអំណរដ៏ធំលើសលប់ ដោយបានដឹងថា ពួកគេបានតាំងឡើងជាថ្មីនៅក្នុងមាគ៌ានៃសេចក្ដីសុចរិតរបស់ទ្រង់។
៥ហើយស្របតាមព្រះវិញ្ញាណនៃព្រះ ដែលនៅក្នុងខ្លួនខ្ញុំ ខ្ញុំជឿថា ខ្ញុំនឹងមានសេចក្ដីអំណរនឹងបងប្អូនរាល់គ្នា ទោះជាយ៉ាងណាក៏ដោយ គង់តែខ្ញុំមិនចង់ឲ្យសេចក្ដីអំណររបស់ខ្ញុំនឹងបងប្អូនរាល់គ្នា មានមកដោយសារសេចក្ដីទុក្ខវេទនា និងសេចក្ដីសោកសៅដ៏ច្រើន ដែលខ្ញុំមានចំពោះបងប្អូនដែលនៅឯដែនដីសារ៉ាហិមឡានោះដែរ ត្បិតមើលចុះ សេចក្ដីអំណររបស់ខ្ញុំនឹងពួកគេ បានកើតឡើងក្រោយពីបានលុយកាត់សេចក្ដីទុក្ខវេទនា និងសេចក្ដីសោកសៅជាច្រើន។
៦ប៉ុន្តែមើលចុះ ខ្ញុំជឿថា អ្នករាល់គ្នាពុំនៅក្នុងស្ថានភាពនៃការឥតជំនឿ ដូចជាបងប្អូនរបស់អ្នកនោះទេ ខ្ញុំជឿថា អ្នករាល់គ្នាក៏ពុំលើកខ្លួនឡើងក្នុងការឆ្មើងឆ្មៃនៃចិត្តអ្នកដែរ មែនហើយ ខ្ញុំជឿថា អ្នករាល់គ្នាពុំភ្ជាប់ចិត្តអ្នកទៅលើទ្រព្យសម្បត្តិ និងវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយឡើយ មែនហើយ ខ្ញុំជឿថា អ្នករាល់គ្នាពុំកថ្វាយបង្គំរូបព្រះ តែអ្នករាល់គ្នាថ្វាយបង្គំព្រះដ៏ពិត ហើយមានខព្រះជន្មរស់នៅវិញ ហើយថាអ្នករាល់គ្នាទន្ទឹងចាំដល់ការផ្ដាច់បាបទាំងឡាយរបស់អ្នក ដោយមានសេចក្ដីជំនឿដ៏នៅអស់កល្បជានិច្ចនៅពេលខាងមុខ។
៧ត្បិតមើលចុះ ខ្ញុំសូមប្រាប់អ្នកថា នឹងមានការណ៍ជាច្រើនកើតឡើងក្នុងពេលអនាគត ហើយមើលចុះ មានរឿងមួយដែលសំខាន់ជាងរឿងទាំងអស់ — ត្បិតមើលចុះ នៅកពេលមិនយូរប៉ុន្មានទេ ព្រះដ៏ប្រោសលោះមានព្រះជន្មរស់នៅ ហើយនឹងយាងមកក្នុងចំណោមរាស្ត្រទ្រង់។
៨មើលចុះ ខ្ញុំមិននិយាយថា ទ្រង់នឹងយាងមកក្នុងចំណោមពួកយើងក្នុងពេលដែលទ្រង់ស្ថិតនៅក្នុងរោងឧបោសថខាងសាច់ឈាមនោះទេ ត្បិតមើលចុះ ព្រះវិញ្ញាណទ្រង់ពុំបានប្រាប់ខ្ញុំថា នេះជាការណ៍ដែលនឹងកើតឡើងនោះឡើយ។ ឥឡូវនេះ ចំពោះរឿងនេះ ខ្ញុំមិនដឹងទេ ប៉ុន្តែខ្ញុំដឹងប៉ុណ្ណេះថា ព្រះអម្ចាស់ទ្រង់មានព្រះចេស្ដានឹងធ្វើកិច្ចការបានគ្រប់យ៉ាង ស្របតាមព្រះបន្ទូលរបស់ទ្រង់។
៩ប៉ុន្តែមើលចុះ ព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលមកខ្ញុំប៉ុណ្ណេះថា ៖ ចូរស្រែកប្រកាសប្រាប់ដល់ប្រជាជននេះថា — ចូរកប្រែចិត្តចុះ ហើយរៀបចំផ្លូវថ្វាយព្រះអម្ចាស់ ហើយដើរតាមគន្លងរបស់ទ្រង់ដែលត្រង់ ត្បិតមើលចុះ នគរស្ថានសួគ៌នៅជិតដៃបង្កើយ ហើយព្រះរាជបុត្រានៃព្រះនឹងខយាងមកលើផ្ទៃផែនដីនេះ។
១០ហើយមើលចុះ ទ្រង់នឹងកប្រសូតមកពីនាងខម៉ារា នៅក្រុងយេរូសាឡិម ដែលជាគដែនដីរបស់ពួកអយ្យកោដើមរបស់យើង នាងជាស្ត្រីឃព្រហ្មចារី គឺជាប្រដាប់ដ៏ជម្រើស ហើយពិសេសមួយ ដែលនឹងត្រូវគ្របដណ្ដប់ ហើយចាប់ងទំផ្ទៃដោយព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ហើយនឹងប្រសូតបានបុត្រមួយ មែនហើយ គឺជាព្រះរាជបុត្រានៃព្រះ។
១១ហើយទ្រង់នឹងយាងទៅដោយរងការឈឺចាប់ និងកទុក្ខវេទនា និងការល្បួងគ្រប់បែបយ៉ាង ហើយទ្រង់ធ្វើយ៉ាងនេះ គឺដើម្បីឲ្យបានបំពេញនូវពាក្យទាំងឡាយ ដែលបានចែងទុកមកថា ទ្រង់នឹងលើកដាក់លើខ្លួនទ្រង់នូវការឈឺចាប់ និងជំងឺទាំងឡាយរបស់រាស្ត្រទ្រង់។
១២ហើយទ្រង់នឹងយកដាក់លើរូបអង្គទ្រង់នូវកសេចក្ដីស្លាប់ ដើម្បីទ្រង់អាចស្រាយចំណងទាំងឡាយនៃសេចក្ដីស្លាប់ដែលចងរាស្ត្រទ្រង់ ហើយទ្រង់នឹងដាក់លើរូបអង្គទ្រង់នូវជំងឺឈឺចាប់របស់ពួកគេ ដើម្បីឲ្យព្រះហឫទ័យទ្រង់ បានពោរពេញទៅដោយសេចក្ដីមេត្តាករុណា ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចដឹងស្របតាមសាច់ឈាមថា តើត្រូវខជួយរាស្ត្រទ្រង់បែបណាតាមជំងឺរបស់គេ។
១៣ឥឡូវនេះ ព្រះវិញ្ញាណទ្រង់កជ្រាបការណ៍សព្វយ៉ាង ទោះជាយ៉ាងណាក៏ដោយ គង់តែព្រះរាជបុត្រានៃព្រះស៊ូរងឈឺចាប់ ស្របតាមសាច់ឈាម ដើម្បីទ្រង់អាចខយកដាក់លើរូបអង្គទ្រង់នូវអំពើបាបទាំងឡាយរបស់រាស្ត្រទ្រង់ ដើម្បីទ្រង់អាចលុបចោលនូវអំពើរំលងទាំងឡាយរបស់គេ ស្របតាមព្រះចេស្ដានៃការដោះលែងរបស់ទ្រង់ ហើយឥឡូវនេះ មើលចុះ នេះគឺជាទីបន្ទាល់ដែលនៅក្នុងខ្លួនខ្ញុំ។
១៤ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នកថា អ្នករាល់គ្នាត្រូវតែប្រែចិត្ត ហើយកើតម្ដងទៀត ត្បិតព្រះវិញ្ញាណទ្រង់មានព្រះបន្ទូលថា បើសិនជាអ្នករាល់គ្នាមិនបានកកើតម្ដងទៀតទេ នោះអ្នករាល់គ្នាមិនអាចគ្រងនគរស្ថានសួគ៌ទុកជាមរតកបានឡើយ ហេតុដូច្នេះហើយ ចូរមក ហើយទទួលបុណ្យជ្រមុជទឹកចំពោះការប្រែចិត្តចុះ ដើម្បីឲ្យអ្នករាល់គ្នាអាចបានជ្រះពីអំពើបាបទាំងឡាយរបស់អ្នក ដើម្បីឲ្យអ្នករាល់គ្នាអាចមានសេចក្ដីជំនឿជឿដល់កូនចៀមនៃព្រះ ដែលនឹងដកយកអំពើបាបទាំងឡាយពីមនុស្សលោក ដែលមានឥទ្ធិឫទ្ធិដើម្បីសង្គ្រោះ និងដើម្បីជំរះឲ្យជ្រះពីអស់ទាំងអំពើដ៏ឥតសុចរិត។
១៥មែនហើយ ខ្ញុំសូមប្រាប់អ្នកថា ចូរមកចុះ ហើយចូរកុំខ្លាចអី ហើយចូរបោះបង់ចោលនូវអំពើបាបគ្រប់យ៉ាង ដែលកហ៊ុមព័ទ្ធអ្នករាល់គ្នាយ៉ាងងាយៗ ដែលចងអ្នកចុះទៅឯសេចក្ដីបំផ្លិចបំផ្លាញ មែនហើយ ចូរមក ហើយដើរទៅមុខចុះ ហើយចូរបង្ហាញដល់ព្រះរបស់អ្នកថា អ្នកព្រមប្រែចិត្តពីអំពើបាបទាំងឡាយរបស់អ្នក ហើយព្រមចូលសេចក្ដីសញ្ញានឹងទ្រង់ថា នឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ ហើយធ្វើជាទីបន្ទាល់ចំពោះទ្រង់នៅក្នុងថ្ងៃនេះ ដោយចុះទៅក្នុងទឹកនៃបុណ្យជ្រមុជ។
១៦ហើយអ្នកណាដែលធ្វើយ៉ាងនេះ ហើយកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ ចាប់ពីពេលនេះតទៅ អ្នកនោះហើយដែលនឹងនឹកចាំថា ខ្ញុំបានប្រាប់ទៅគេ មែនហើយ អ្នកនោះនឹងនឹកចាំថា ខ្ញុំបានប្រាប់ទៅគេថា គេនឹងមានជីវិតដ៏នៅអស់កល្បជានិច្ច ស្របតាមទីបន្ទាល់នៃព្រះវិញ្ញាណបរិសុទ្ធ ដែលធ្វើបន្ទាល់នៅក្នុងខ្លួនខ្ញុំ។
១៧ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ តើអ្នកជឿការណ៍ទាំងនេះឬទេ? មើលចុះ ខ្ញុំសូមប្រាប់អ្នកថា មែនហើយ ខ្ញុំដឹងថា អ្នករាល់គ្នាជឿការណ៍ទាំងនេះ ហើយហេតុដែលខ្ញុំដឹងថាអ្នករាល់គ្នាជឿ គឺដោយសារការបើកសម្ដែងនៃព្រះវិញ្ញាណ ដែលនៅក្នុងខ្លួនខ្ញុំ។ ហើយឥឡូវនេះ ដោយសារសេចក្ដីជំនឿដ៏មុតមាំរបស់អ្នកចំពោះការណ៍នោះ មែនហើយ ចំពោះការណ៍ទាំងឡាយដែលខ្ញុំបាននិយាយមកនោះ ខ្ញុំមានសេចក្ដីអំណរជាខ្លាំង។
១៨ត្បិតដូចខ្ញុំបានប្រាប់អ្នកចាប់តាំងពីដើមមកថា ខ្ញុំមានបំណងដ៏ធំ គឺមិនចង់ឲ្យអ្នករាល់គ្នា នៅក្នុងស្ថានភាពរងគ្រោះដូចបងប្អូនអ្នកឡើយ ដូច្នោះខ្ញុំឃើញថា បំណងរបស់ខ្ញុំបានស្កប់ស្កល់ហើយ។
១៩ត្បិតខ្ញុំយល់ថា អ្នករាល់គ្នាកំពុងនៅលើផ្លូវទាំងឡាយនៃសេចក្ដីសុចរិត ខ្ញុំយល់ថា អ្នករាល់គ្នាកំពុងនៅលើផ្លូវដែលនាំទៅរកនគរនៃព្រះ មែនហើយ ខ្ញុំយល់ថា អ្នករាល់គ្នាកំពុងតម្រង់កផ្លូវរបស់ទ្រង់។
២០ខ្ញុំយល់ថា អ្នករាល់គ្នាធ្លាប់បានដឹងដោយទីបន្ទាល់នៃព្រះបន្ទូលរបស់ទ្រង់ថា ទ្រង់មិនកដើរលើផ្លូវវៀចវាងឡើយ ហើយទ្រង់ក៏មិនដែលបែរចេញពីអ្វីដែលទ្រង់មានព្រះបន្ទូលដែរ ហើយសូម្បីតែបន្តិចបន្តួច ក៏ទ្រង់មិនងាកពីឆ្វេងទៅស្ដាំ ឬពីខុសមកត្រូវដែរ ហេតុដូច្នេះហើយ ដំណើររបស់ទ្រង់ គឺជាវង់មួយដ៏នៅអស់កល្បជានិច្ច។
២១ហើយទ្រង់ក៏ពុំគង់នៅក្នុងព្រះវិហារណាដែលកឥតបរិសុទ្ធឡើយ ហើយភាពស្មោកគ្រោក ឬអ្វីដែលមិនស្អាត ក៏មិនអាចទទួលឲ្យចូលទៅក្នុងនគរនៃព្រះបានដែរ ហេតុដូច្នេះហើយ ខ្ញុំសូមប្រាប់អ្នកថា ពេលនោះនឹងមកដល់ មែនហើយ គឺនៅក្នុងថ្ងៃចុងក្រោយបង្អស់ថា អ្នកណាដែលស្មោកគ្រោកនឹងនៅក្នុងខភាពស្មោកគ្រោករបស់ខ្លួនតទៅ។
២២ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំបាននិយាយនូវការណ៍អស់ទាំងនេះទៅកាន់អ្នក ក្រែងខ្ញុំអាចធ្វើឲ្យអ្នកភ្ញាក់រលឹកដល់កិច្ចការរបស់អ្នកចំពោះព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចដើរដោយឥតទោសនៅចំពោះទ្រង់ ដើម្បីឲ្យអ្នករាល់គ្នាអាចដើរតាមរបៀបដ៏បរិសុទ្ធនៃព្រះ តាមរបៀបដែលអ្នករាល់គ្នាបានទទួល។
២៣ហើយឥឡូវនេះ ខ្ញុំចង់ឲ្យអ្នករាល់គ្នាកបន្ទាបខ្លួន ហើយចុះចូល ហើយសុភាពទន់ភ្លន់ រហ័សធ្វើតាមការល្អ ពោរពេញទៅដោយការទ្រាំទ្រ និងការអត់ធ្មត់ សង្កត់ចិត្តក្នុងកិច្ចការគ្រប់យ៉ាង មានចិត្តព្យាយាមក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះឲ្យបានគ្រប់ពេលវេលា សូមនូវអ្វីដែលអ្នកត្រូវការ ទាំងខាងឯវិញ្ញាណ និងខាងឯសាច់ឈាមដែរ ថ្លែងអំណរគុណដល់ព្រះជានិច្ច ចំពោះអ្វីដែលអ្នកបានទទួល។
២៤ហើយចូរឲ្យឃើញថា អ្នករាល់គ្នាមានកសេចក្ដីជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីសប្បុរស ហើយនៅពេលនោះ អ្នករាល់គ្នានឹងបានបរិបូរទៅដោយកិច្ចការល្អៗជានិច្ច។
២៥ហើយសូមឲ្យព្រះអម្ចាស់ទ្រង់ប្រទានពរដល់អ្នក ហើយសូមទ្រង់ថែសំលៀកបំពាក់របស់អ្នកកុំឲ្យប្រឡាក់ ដើម្បីនៅទីបញ្ចប់ នោះអ្នករាល់គ្នានឹងអាចបានទៅអង្គុយជាមួយនឹងអ័ប្រាហាំ អ៊ីសាក និងយ៉ាកុប និងពួកព្យាការីដ៏បរិសុទ្ធទាំងឡាយ ដែលមានចាប់តាំងពីកំណើតលោកិយមក ដោយមានសំលៀកបំពាក់របស់ខ្លួនកឥតប្រឡាក់អ្វី ដូចជាសំលៀកបំពាក់របស់ពួកព្យាការីទាំងនោះដែរ នៅក្នុងនគរស្ថានសួគ៌ ដោយពុំចេញទៅក្រៅទៀតឡើយ។
២៦ហើយឥឡូវនេះ ឱបងប្អូនជាទីស្រឡាញ់របស់ខ្ញុំអើយ ខ្ញុំបាននិយាយពាក្យទាំងនេះទៅកាន់អ្នក ស្របតាមព្រះវិញ្ញាណដែលធ្វើបន្ទាល់នៅក្នុងខ្លួនខ្ញុំ ហើយព្រលឹងខ្ញុំអររីករាយដ៏ក្រៃលែង ពីព្រោះអ្នករាល់គ្នាបានយកចិត្តទុកដាក់ ហើយព្យាយាមស្ដាប់តាមពាក្យរបស់ខ្ញុំ។
២៧ហើយឥឡូវនេះ សូមឲ្យកសេចក្ដីសុខសាន្តនៃព្រះ សណ្ឋិតមកលើបងប្អូន និងលើផ្ទះសំបែង និងដែនដីរបស់អ្នក និងលើហ្វូងចៀម និងហ្វូងគោរបស់អ្នក និងលើអ្វីៗទាំងអស់ដែលអ្នកមាន លើពួកស្ត្រីរបស់អ្នក និងកូនចៅរបស់អ្នក ស្របតាមសេចក្ដីជំនឿ និងកិច្ចការល្អទាំងឡាយរបស់អ្នក ចាប់ពីពេលនេះ និងរហូតតទៅ។ ហើយខ្ញុំបាននិយាយដូច្នោះហើយ។ អាម៉ែន៕