បញ្ជាទាំងឡាយនៃអាលម៉ា ដល់កូរីអានតុន ជាកូនប្រុសរបស់លោក។
មានរួមនៅក្នុងជំពូកទី ៣៩ ទៅ ៤២។
ជំពូកទី ៣៩
អំពើបាបខាងកាមគុណ គឺជាអំពើគួរខ្ពើមឆ្អើមមួយ — អំពើបាបរបស់កូរីអានតុន ឃាត់ឃាំងពួកសាសន៍សូរាំមិនឲ្យទទួលព្រះបន្ទូល — សេចក្ដីប្រោសលោះរបស់ព្រះគ្រីស្ទ មានប្រតិកម្មក្នុងការសង្គ្រោះពួកស្មោះត្រង់ ដែលបានរស់នៅពីមុននោះ។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកចង់និយាយនឹងកូនខ្លះទៀត ក្រៅអំពីអ្វីៗ ដែលឪពុកបាននិយាយនឹងបងរបស់កូន ត្បិតមើលចុះ តើកូនពុំបានយកចិត្តទុកដាក់ ដល់ភាពនឹងធឹងរបស់បងប្រុសកូនទេឬ និងសេចក្ដីស្មោះត្រង់របស់គេ និងសេចក្ដីព្យាយាម របស់គេ ក្នុងការកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ? មើលចុះ តើបងរបស់កូន ពុំមែនជាគំរូមួយ សម្រាប់កូនទេឬអី?
២ព្រោះកូនពុំបានយកចិត្តទុកដាក់ស្ដាប់តាមពាក្យសម្ដីរបស់ឪពុក ដូចបងប្រុសរបស់កូន នៅក្នុងចំណោមប្រជាជននៃកសាសន៍សូរាំ ទេ។ ឥឡូវ នេះគឺជាការណ៍ដែលឪពុកជំទាស់នឹងកូន កូនបានអួតអាង ដល់កម្លាំងរបស់កូន និងប្រាជ្ញារបស់កូន។
៣ហើយនេះ ពុំទាន់អស់នៅឡើយទេ កូនប្រុសរបស់ឪពុកអើយ។ កូនបានធ្វើនូវអ្វីៗ ដែលនាំឲ្យឪពុកព្រួយបារម្ភ ព្រោះកូនបាន បោះបង់ចោលការងារបម្រើ ហើយបានទៅតាមកស្រីខូច អ៊ីសាបែល ឆ្លងទៅឯដែនដីសៃរ៉ុន នៅតាមព្រំប្រទល់ដែនដីនៃពួកសាសន៍លេមិន។
៤មែនហើយ ស្រីនោះបានកបោកចិត្តមនុស្សជាច្រើន ប៉ុន្តែនេះពុំមែនជាការដោះសាសម្រាប់កូនទេ ឱកូនប្រុសរបស់ឪពុកអើយ។ កូនគួរតែបំពេញការងារបម្រើ ដែលបានប្រគល់ដល់កូន។
៥កូនប្រុសរបស់ឪពុកអើយ តើកូនពុំដឹងទេឬថា អំពើកទាំងនេះ គឺជាអំពើគួរខ្ពើមឆ្អើមនៅចំពោះព្រះនេត្រនៃព្រះអម្ចាស់ មែនហើយ គឺគួរខ្ពើមឆ្អើមបំផុតជាងបាបទាំងអស់ ក្រៅពីការខ្ចាយឈាមជនឥតទោស ឬបដិសេធព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះ?
៦ត្បិតមើលចុះ បើសិនជាកូនកបដិសេធព្រះវិញ្ញាណបរិសុទ្ធ ក្នុងពេលដែលទ្រង់មានទីកន្លែងនៅក្នុងកូនមកហើយ ហើយកូនដឹងថា កូនបានបដិសេធទ្រង់ មើលចុះ នេះគឺជាអំពើបាបមួយ ដែលខអត់ឱនមិនបានឡើយ មែនហើយ ហើយជនណាដែលធ្វើឃាត ក្រោយពីបានទទួលពន្លឺ និងការចេះដឹងអំពីព្រះ ជននោះពុំងាយនឹងបានទទួលគការអភ័យទោសឡើយ មែនហើយ កូនប្រុសរបស់ឪពុកអើយ ឪពុកប្រាប់កូនថា ជននោះពុំងាយនឹងបានទទួលការអភ័យទោសឡើយ។
៧ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកបានសូមអង្វរដល់ព្រះ ដើម្បីកុំឲ្យកូនមានកទោសដ៏ធំបែបនេះ។ ឪពុកពុំគួរ និយាយច្រំដែលអំពីទោសរបស់កូន ដើម្បីធ្វើឲ្យកូនកើតទុក្ខក្នុងចិត្តទេ ប្រសិនបើពុំមែនសម្រាប់ឲ្យកូនបានល្អ។
៨ប៉ុន្តែមើលចុះ កូនពុំអាចលាក់បាំងទោសកំហុស របស់កូនពីព្រះបានឡើយ ហើយលើកលែងកូនប្រែចិត្ត បើពុំនោះសោតទេ ទោសទាំងនោះនឹងឈរជាទីបន្ទាល់ ទាស់នឹងកូននៅថ្ងៃចុងក្រោយបង្អស់។
៩ឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនប្រែចិត្ត ហើយបោះបង់ចោលអំពើបាបទាំងឡាយរបស់កូន ហើយកុំទៅតាមកសេចក្ដីសម្រើបនៃភ្នែករបស់ខ្លួនទៀតឡើយ ប៉ុន្តែត្រូវខចៀសវាងនូវអំពើទាំងនេះ ត្បិតលើកលែងតែកូនធ្វើរបៀបនេះ បើពុំនោះសោតទេ កូននឹងពុំអាចមានមធ្យោបាយណាទៀត នឹងគ្រងនគរព្រះទុកជាមរតកបានឡើយ។ ឱសូមកូនចងចាំ ហើយប្រតិបត្តិតាមពាក្យឪពុក ហើយចៀសវាងនូវអំពើទាំងនេះចុះ។
១០ហើយឪពុកបញ្ជាដល់កូនថា ត្រូវប្រឹក្សាជាមួយនឹងបងៗរបស់កូន នូវគ្រប់កិច្ចការរបស់កូន ត្បិតមើលចុះ កូននៅក្នុងយុវវ័យ ហើយកូនត្រូវការបីបាច់ដោយបងៗរបស់កូន ហើយចូរស្ដាប់បង្គាប់តាមសេចក្ដីទូន្មានរបស់គេចុះ។
១១ចូរកូនកុំបណ្ដោយខ្លួនឲ្យវង្វេង ដោយការឥតប្រយោជន៍ និងឆ្កួតលីលាឡើយ ចូរកុំបណ្ដោយឲ្យអារក្សទាក់ទាញចិត្តរបស់កូន ឲ្យទៅតាមពួកស្រីខូចដ៏ទុច្ចរិតនោះទៀតឡើយ។ មើលចុះ ឱកូនប្រុសរបស់ឪពុកអើយ កូនបាននាំមកនូវអំពើទុច្ចរិតដ៏ធំដល់កពួកសាសន៍ សូរាំ ព្រោះកាលណាគេឃើញខចរិយារបស់កូន នោះគេពុំជឿដល់ពាក្យសម្ដីរបស់ឪពុកទេ។
១២ហើយឥឡូវនេះ ព្រះវិញ្ញាណនៃព្រះអម្ចាស់ ទ្រង់មានព្រះបន្ទូលមកឪពុកថា ៖ ចូរកបញ្ជាដល់កូនៗរបស់អ្នក ឲ្យធ្វើអំពើល្អ ក្រែង ពួកវានឹងដឹកនាំចិត្តមនុស្សជាច្រើន ទៅរកសេចក្ដីបំផ្លិចបំផ្លាញ ហេតុដូច្នេះហើយ ទើបឪពុកបញ្ជាដល់កូន ឱកូនប្រុសរបស់ឪពុកអើយ ដោយកោតខ្លាចដល់ព្រះ ចូរកូនឈប់ធ្វើនូវអំពើទុច្ចរិតទាំងឡាយរបស់កូនទៅ។
១៣ចូរកូនបែរទៅរកព្រះអម្ចាស់ ដោយអស់ពីដួងចិត្ត និងអស់សមត្ថភាព និងអស់កម្លាំងរបស់កូនចុះ ហើយចូរកូនកុំដឹកនាំចិត្ត ជនណាទៀត ឲ្យធ្វើអំពើទុច្ចរិតឡើយ តែផ្ទុយមកវិញ កូនត្រូវត្រឡប់ទៅរកគេ ហើយទទួលកស្គាល់កំហុសរបស់ខ្លួន និងការខុសឆ្គង ដែលកូនបានប្រព្រឹត្តមក។
១៤ចូរកុំកស្វែងរកទ្រព្យសម្បត្តិ ឬវត្ថុទាំងឡាយដែលឥតប្រយោជន៍នៃលោកិយនេះឡើយ ត្បិតមើលចុះ កូនពុំអាចយកវាទៅជាមួយ កូនបានទេ។
១៥ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកចង់និយាយនឹងកូន អំពីការយាងមកនៃព្រះគ្រីស្ទ។ មើលចុះ ឪពុកចង់ និយាយនឹងកូនថា គឺព្រះអង្គនេះហើយដែលពិតជានឹងយាងមក ដើម្បីយកអំពើបាបទាំងឡាយនៃមនុស្សលោកចេញ មែនហើយ ទ្រង់នឹងយាងមក ដើម្បីប្រកាសប្រាប់ដល់រាស្ត្ររបស់ទ្រង់នូវដំណឹងដ៏រីករាយអំពីសេចក្ដីសង្គ្រោះ។
១៦ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ នេះហើយជាការងារបម្រើ ដែលកូនត្រូវបានហៅ គឺដើម្បីប្រកាសប្រាប់ដំណឹងដ៏រីករាយទាំងនេះដល់ប្រជាជននេះ ដើម្បីប្រុងប្រៀបចិត្តគំនិតរបស់គេ ឬម្យ៉ាងទៀត គឺដើម្បីឲ្យសេចក្ដីសង្គ្រោះអាចបានមកដល់ពួកគេ ដើម្បីឲ្យគេរៀបចំចិត្តគំនិតនៃកកូនចៅរបស់គេឲ្យស្ដាប់តាមព្រះបន្ទូល នៅពេលដែលទ្រង់នឹងយាងមក។
១៧ហើយឥឡូវនេះ ឪពុកនឹងបន្ធូរបន្ថយដល់ចិត្តរបស់កូនខ្លះនៅក្នុងរឿងនេះ។ មើលចុះ កូនច្បាស់ជាឆ្ងល់ថា ហេតុអ្វីបានជាការណ៍នេះត្រូវដឹងជាមុនក្នុងរយៈពេលដ៏យូរ។ មើលចុះ ឪពុកប្រាប់កូនថា តើពុំមែនព្រលឹងដែលនៅក្នុងពេលនេះមានតម្លៃចំពោះព្រះស្មើនឹងព្រលឹង ដែលនៅពេលទ្រង់នឹងយាងមកទេឬអី?
១៨តើពុំមែនជាការចាំបាច់ដែលផែនការនៃសេចក្ដីប្រោសលោះ ត្រូវបានផ្សព្វផ្សាយដល់ប្រជាជននេះ ក៏ដូចជាបានផ្សព្វផ្សាយដល់កូនចៅរបស់គេទេឬអី?
១៩តើពុំមែនជាការងាយដល់ព្រះ នៅក្នុងពេលនេះដើម្បីបញ្ជាឲ្យទេវតារបស់ទ្រង់ប្រកាសប្រាប់នូវដំណឹងដ៏រីករាយទាំងនេះដល់យើង និងដល់កូនចៅរបស់យើងទេឬអី ឬក៏ក្រោយពេលដែលទ្រង់នឹងយាងមក?