បញ្ជាទាំងឡាយនៃអាលម៉ា ដល់ស៊ិបឡុន ជាកូនប្រុសរបស់លោក។
មានរួមនៅក្នុងជំពូកទី ៣៨។
ជំពូកទី ៣៨
ស៊ិបឡុនត្រូវគេបៀតបៀន ដោយសារសេចក្ដីសុចរិត — សេចក្ដីសង្គ្រោះគឺនៅក្នុងព្រះគ្រីស្ទ ដែលជាជីវិត និងជាពន្លឺនៃមនុស្សលោក — ចូរទប់តណ្ហាទាំងអស់របស់ខ្លួន។ ប្រមាណជាឆ្នាំ ៧៤ ម.គ.ស.។
១ឱកូនប្រុសរបស់ឪពុកអើយ ចូរផ្ទៀងត្រចៀកតាមពាក្យសម្ដីរបស់ឪពុក ព្រោះឪពុកប្រាប់កូន ដូចជាឪពុកបានប្រាប់ទៅហេលេមិនដែរថា ដរាបណាកូនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះ នោះកូននឹងបានចម្រើនឡើងនៅលើដែនដី ហើយដរាបណាកូនមិនកាន់តាមព្រះបញ្ញត្តិទាំងឡាយនៃព្រះទេ នោះកូននឹងត្រូវកាត់ចេញពីវត្តមានរបស់ទ្រង់។
២ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកជឿថា ឪពុកនឹងមានសេចក្ដីអំណរដ៏មហិមា ដោយសារកូន ដោយព្រោះចិត្តនឹងន និងចិត្តស្មោះត្រង់របស់កូនចំពោះព្រះ ព្រោះដូចជាកូនបានចាប់ផ្ដើមរំពឹងទៅរកព្រះអម្ចាស់ ជាព្រះរបស់កូន នៅក្នុងយុវវ័យជា យ៉ាងណា នោះឪពុកសង្ឃឹមថា កូននឹងកាន់តាមព្រះបញ្ញត្តិទាំងឡាយរបស់ទ្រង់ករហូតតទៅជាយ៉ាងនោះដែរ ព្រោះមានពរហើយ ដល់អស់អ្នកណា ដែលខកាន់ខ្ជាប់ ដរាបដល់ចុងបំផុត។
៣ឱកូនប្រុសរបស់ឪពុកអើយ ឪពុកប្រាប់កូនថា ឪពុកមានសេចក្ដីអំណរជាខ្លាំងមកហើយ ដោយសារកូន ដោយព្រោះសេចក្ដីស្មោះត្រង់ និងសេចក្ដីព្យាយាមរបស់កូន និងសេចក្ដីអត់ធន់របស់កូន និងសេចក្ដីអត់ធ្មត់របស់កូន ក្នុងចំណោមប្រជាជននៃកសាសន៍សូរាំ។
៤ព្រោះឪពុកដឹងថា កូនធ្លាប់ជាប់ចំណង មែនហើយ ឪពុកក៏ដឹងដែរថា កូនត្រូវគេចោលនឹងថ្ម ដោយសារព្រះបន្ទូល ហើយកូន បានរងនូវការណ៍អស់ទាំងនេះ ដោយកសេចក្ដីអត់ធន់ ពីព្រោះព្រះអម្ចាស់ទ្រង់គង់នៅខជាមួយនឹងកូន ហើយឥឡូវនេះ កូនដឹងថា ព្រះអម្ចាស់ ទ្រង់បានដោះលែងកូនហើយ។
៥ហើយឥឡូវនេះ ឱស៊ិបឡុន កូនប្រុសរបស់ឪពុកអើយ ឪពុកចង់ឲ្យកូនចាំថា ដរាបណាកូនកដាក់ទីទុកចិត្តរបស់កូននៅលើព្រះ នោះកូននឹងបានខដោះលែងឲ្យរួចផុត ពីការសាកល្បងទាំងឡាយរបស់កូន និងពីគសេចក្ដីអំពល់របស់កូន និងពីសេចក្ដីទុក្ខវេទនាទាំងឡាយរបស់កូន ហើយកូននឹងត្រូវបានលើកឡើង នៅថ្ងៃចុងក្រោយបង្អស់។
៦ឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកមិនចង់ឲ្យកូនគិតថា ឪពុកដឹងការណ៍អស់ទាំងនេះ ដោយខ្លួនឯងទេ ប៉ុន្តែ គឺព្រះវិញ្ញាណនៃព្រះ ដែលគង់នៅក្នុងឪពុកទេតើ ដែលបានធ្វើឲ្យឪពុកដឹងការណ៍ទាំងនេះ ព្រោះបើឪពុកពុំបានកកើតមកអំពីព្រះទេ នោះឪពុក ក៏ពុំបានដឹងការណ៍ទាំងនេះដែរ។
៧ប៉ុន្តែមើលចុះ ដោយសេចក្ដីមេត្តាករុណាដ៏មហិមារបស់ទ្រង់ នោះព្រះអម្ចាស់ទ្រង់បានចាត់ឲ្យកទេវតារបស់ទ្រង់មួយ មកប្រកាស ប្រាប់ឪពុកថា ឪពុកត្រូវបញ្ឈប់ខការបំផ្លិចបំផ្លាញក្នុងចំណោមរាស្ត្រទ្រង់ មែនហើយ ឪពុកបានឃើញទេវតាមួយ ផ្ទាល់នឹងមុខ ហើយ ទេវតានោះបាននិយាយជាមួយនឹងឪពុក ហើយសំឡេងលោកហាក់បីដូចជាផ្គរលាន់ ហើយវាធ្វើឲ្យញ័រផែនដីទាំងមូល។
៨ហើយហេតុការណ៍បានកើតឡើងថា ឪពុកមានការឈឺចាប់ដ៏ជូរចត់ និងការបារម្ភនៅក្នុងព្រលឹង អស់រយៈពេលបីយប់បីថ្ងៃ ហើយ រហូតដល់ឪពុកបានអំពាវនាវ ដល់ព្រះយេស៊ូវគ្រីស្ទ សូមសេចក្ដីមេត្តាករុណា ទើបឪពុកបានទទួលកការផ្ដាច់បាបទាំងឡាយរបស់ឪពុក។ ប៉ុន្តែមើលចុះ ឪពុកបានអំពាវនាវដល់ទ្រង់ ហើយឪពុកបានសេចក្ដីសុខសាន្តដល់ព្រលឹងឪពុក។
៩ហើយឥឡូវនេះ ឱកូនប្រុសរបស់ឪពុកអើយ ឪពុកបានប្រាប់កូននូវការណ៍នេះ ដើម្បីឲ្យកូនអាចរៀននូវប្រាជ្ញា ដើម្បីឲ្យកូនអាចរៀន អំពីឪពុកថា កគ្មានផ្លូវ ឬមធ្យោបាយឯណាផ្សេងទៀតទេ ដែលនាំឲ្យមនុស្សបានសង្គ្រោះ មានតែដោយ និងតាមរយៈព្រះគ្រីស្ទមួយ ប៉ុណ្ណោះ។ មើលចុះ ទ្រង់គឺជាជីវិត ហើយជាខពន្លឺនៃពិភពលោក។ មើលចុះ ទ្រង់គឺជាព្រះបន្ទូលនៃសេចក្ដីពិត និងសេចក្ដីសុចរិត។
១០ហើយឥឡូវនេះ ដូចជាកូនបានចាប់ផ្ដើមបង្រៀនព្រះបន្ទូលយ៉ាងណា នោះឪពុកសង្ឃឹមថា កូនក៏នឹងបង្រៀនយ៉ាងនេះតទៅ ហើយឪពុកសង្ឃឹមថា កូននឹងមានការព្យាយាម ហើយចេះទប់ចិត្តក្នុងគ្រប់ការណ៍ទាំងអស់។
១១ចូរកូនប្រយ័ត្នកុំលើកខ្លួនឡើងទៅជាឆ្មើងឆ្មៃ មែនហើយ ចូរឲ្យឃើញថា កូនមិនកអួតអាងក្នុងប្រាជ្ញាផ្ទាល់របស់កូន ឬក្នុងកម្លាំង ដ៏ច្រើនរបស់កូនឡើយ។
១២ចូរប្រើសេចក្ដីក្លាហាន ប៉ុន្តែកុំកោងកាច ហើយចូរឲ្យឃើញថា កូនទប់អស់ទាំងតណ្ហារបស់កូន ដើម្បីឲ្យកូនអាចបានពោរពេញ ទៅដោយសេចក្ដីស្រឡាញ់ ចូរឲ្យឃើញថា កូនទប់ខ្លួនកុំឲ្យធ្លាក់ទៅក្នុងការខ្ជិលច្រអូស។
១៣ចូរកុំអធិស្ឋានដូចពួកសាសន៍សូរាំធ្វើ ព្រោះកូនបានឃើញថា ពួកគេអធិស្ឋានដើម្បីឲ្យមនុស្សស្ដាប់ ហើយដើម្បីឲ្យគេកោត សរសើរប្រាជ្ញារបស់គេ។
១៤ចូរកុំទូលថា ៖ ឱព្រះអង្គអើយ ទូលបង្គំសូមថ្លែងអំណរគុណដល់ព្រះអង្គ ដោយយើងខ្ញុំកល្អប្រសើរជាងបងប្អូនរបស់យើងខ្ញុំ តែត្រូវ ទូលយ៉ាងនេះវិញថា ៖ ឱព្រះអម្ចាស់អើយ សូមអភ័យទោសដល់ភាពមិនខសក្ដិសមរបស់ទូលបង្គំផង ហើយសូមព្រះអង្គចងចាំដល់បងប្អូន របស់ទូលបង្គំ ដោយសេចក្ដីមេត្តាករុណា — មែនហើយ ចូរទទួលស្គាល់ភាពមិនសក្ដិសមរបស់កូន នៅចំពោះព្រះ នៅគ្រប់ពេល វេលា។
១៥ហើយសូមឲ្យព្រះអម្ចាស់ ទ្រង់ប្រទានពរដល់ព្រលឹងកូន ហើយទទួលយកកូននៅថ្ងៃចុងក្រោយបង្អស់ ឲ្យចូលទៅក្នុងនគររបស់ទ្រង់ ឲ្យកូនអង្គុយនៅក្នុងសេចក្ដីសុខសាន្តចុះ។ ឥឡូវនេះ ទៅចុះកូនប្រុសរបស់ឪពុក ហើយបង្រៀនព្រះបន្ទូលទៅដល់ប្រជាជននេះ។ ចូរមានចិត្តរឹងប៉ឹង។ កូនប្រុសរបស់ឪពុកអើយ ឪពុកលាសិនហើយ៕