ជំពូកទី ២១
គល់របស់អ៊ីសាយ (ព្រះគ្រីស្ទ) នឹងជំនុំជំរះដោយនូវសេចក្ដីសុចរិត — សេចក្ដីចេះដឹងអំពីព្រះនឹងគ្របដណ្ដប់ផែនដីនៅក្នុងសហស្សវត្ស — ព្រះអម្ចាស់ទ្រង់នឹងលើកទង់ ហើយប្រមូលពួកសាសន៍ អ៊ីស្រាអែល — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ១១។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១មានកលំពង់១នឹងដុះចេញពីគល់របស់ខអ៊ីសាយ ហើយគមែក១ ដែលចេញពីឫសលោកនឹងកើតមានផលផ្លែ។
២ហើយកព្រះវិញ្ញាណនៃព្រះអម្ចាស់នឹងសណ្ឋិតនៅលើលោក គឺជាវិញ្ញាណនៃប្រាជ្ញា និងជាយោបល់ ជាវិញ្ញាណនៃគំនិតវាងវៃ និងឥទ្ធិឫទ្ធិ ជាវិញ្ញាណនៃសេចក្ដីចេះដឹង និងសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់
៣ហើយលោកនឹងវៃរហ័សចំពោះសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ ហើយលោកនឹងមិនកជំនុំជំរះតាមភ្នែកមើលឃើញ ឬសម្រេចសេចក្ដីតាមត្រចៀកស្ដាប់ឮនោះឡើយ។
៤ប៉ុន្តែនឹងជំនុំជំរះពួកទាល់ក្រដោយកសេចក្ដីសុចរិត ហើយខសម្រេចក្ដីឲ្យគមនុស្សស្លូតបូតនៅផែនដីដោយសេចក្ដីទៀងត្រង់ ហើយលោកនឹងវាយផែនដីដោយរំពាត់នៃមាត់ខ្លួន ព្រមទាំងសម្លាប់មនុស្សដែលប្រព្រឹត្តអាក្រក់ដោយខ្យល់ដង្ហើមពីបបូរមាត់ផង។
៥ឯសេចក្ដីសុចរិតនឹងបានជាខ្សែក្រវាត់ចង្កេះរបស់អ្នកនោះ ហើយសេចក្ដីស្មោះត្រង់ជាកខ្សែក្រវាត់កម្លាំងផង។
៦ឆ្កែព្រៃនឹងនៅជាមួយនឹងកូនចៀម ឯខ្លារខិននឹងដេកនៅជាមួយនឹងកូនពពែ ឯកូនគោជាមួយនឹងសិង្ហស្ទាវ ព្រមទាំងសត្វបំប៉នយ៉ាងធាត់ៗនឹងនៅជាមួយគ្នាដែរ ហើយក្មេងតូចៗជាអ្នកគង្វាលវា។
៧ហើយគោញី និងខ្លាឃ្មុំនឹងរកស៊ីជាមួយគ្នា ហើយកូនវានឹងដេកនៅជាមួយដែរ ឯសិង្ហនឹងស៊ីចំបើងដូចជាគោវិញ។
៨ហើយកូនមនុស្សដែលនៅបៅដោះ នឹងលេងនៅត្រង់មាត់រន្ធកពស់ហនុមាន ហើយក្មេងលែងដោះនឹងលូកដៃចូលទៅក្នុងរូងខពស់វែកបាន។
៩វារាល់គ្នានឹងកមិនធ្វើទុក្ខ ឬបំផ្លាញគ្នានៅគ្រប់លើភ្នំបរិសុទ្ធរបស់យើង ត្បិតគ្រប់ទាំងអស់នឹងខស្គាល់ព្រះអម្ចាស់ពាសពេញលើផែនដី ដូចជាទឹកនៅពាសពេញក្នុងសមុទ្រដែរ។
១០ហើយនៅថ្ងៃកនោះ ខឫសនៃអ៊ីសាយនឹងបានតាំងឡើង ទុកជាទង់ដល់ជនជាតិទាំងឡាយ គឯគ្រប់ឃសាសន៍ដទៃ គេនឹងស្វែងរកអ្នកនោះ ឯទីសម្រាករបស់អ្នកនោះ នឹងបានជាទីរុងរឿងឧត្ដម។
១១ហើយហេតុការណ៍នឹងកើតឡើងថា នៅថ្ងៃនោះ ព្រះអម្ចាស់ទ្រង់នឹងលូកព្រះហស្តទ្រង់ទៅកម្ដងទៀត ដើម្បីនឹងប្រមូលពួកសំណល់នៃរាស្ត្រទ្រង់ដែលសល់នៅ ឲ្យមកពីស្រុកអាសស៊ើរ ស្រុកអេស៊ីព្ទ ស្រុកប៉ាត្រូស ស្រុកគូស ស្រុកអេឡាំ ស្រុកស៊ីណើរ ស្រុកហាម៉ាត ហើយពីអស់ទាំងកោះនៅសមុទ្រមកវិញ។
១២ហើយទ្រង់នឹងលើកកទង់មួយឡើងសម្រាប់សាសន៍ទាំងឡាយ ហើយនឹងប្រមូលខពួកព្រាត់ប្រាសនៃសាសន៍អ៊ីស្រាអែល ព្រមទាំងគរួបរួមពួកខ្ចាត់ខ្ចាយរបស់សាសន៍យូដា មកពីទិសទាំងបួននៃផែនដី។
១៣ឯកសេចក្ដីច្រណែនរបស់ពួកអេប្រាអិម នោះនឹងបាត់ទៅ ហើយអស់អ្នកក្នុងពួកយូដាដែលធ្វើទុក្ខគេនឹងត្រូវកាត់ចេញដែរ ពួកអេប្រាអិមនឹងលែងមានខសេចក្ដីច្រណែនចំពោះគពួកយូដា ហើយពួកយូដានឹងលែងធ្វើទុក្ខដល់ពួកអេប្រាអិម។
១៤តែគេនឹងរួមចិត្តគ្នាកឆាបចុះទៅលើស្មាសាសន៍ភីលីស្ទីននៅទិសខាងលិច គេនឹងប្លន់ពួកអ្នកនៅស្រុកខាងកើតជាមួយគ្នា គេនឹងលូកដៃទៅបង្ក្រាបសាសន៍អេដំម និងសាសន៍ម៉ូអាប់ ឯពួកកូនចៅអាំម៉ូននឹងស្ដាប់បង្គាប់គេដែរ។
១៥នោះព្រះអម្ចាស់ទ្រង់នឹងកបំផ្លាញដៃសមុទ្រអេស៊ីព្ទអស់រលីង ហើយទ្រង់នឹងលើកព្រះហស្តទៅលើទន្លេ បញ្ចេញខ្យល់ដ៏ខ្លាំងរបស់ទ្រង់ ទៅវាយទន្លេឲ្យបែកជា៧ផ្លូវ ដើម្បីឲ្យមនុស្សពាក់ស្បែកជើងដើរឆ្លងទៅបាន។
១៦ហើយនឹងមានកថ្នល់១សម្រាប់ពួកសំណល់នៃរាស្ត្រទ្រង់ ដែលរួចពីស្រុកអាសស៊ើរមក ដូចជាមានសម្រាប់សាសន៍អ៊ីស្រាអែល នៅគ្រាដែលគេឡើងរួចពីស្រុកអេស៊ីព្ទមកដែរ៕