ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាព
ជណ្តើរ

១. ដុសខាត់​ជំនាញ​របស់​ខ្ញុំ

សូម​អាន ៖រូបមន្ត​សម្រាប់​ការស្វែង​រក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ + ការប្រឹងប្រែង​ធ្វើការ + ធ្វើការ​ដោយ​ឆ្លាតវៃ = ជោគជ័យ

ពិចារណា ៖ប្រសិន​បើ​អ្នក​មិន​បាន​ទទួល​ជោគជ័យ​ដូច​ដែល​អ្នក​ចង់​បាន​ទេ តើ​ចំណែក​មួយ​ណា​នៃ​រូបមន្ត​ដែល​អាច​បាត់​ពី​ការស្វែង​រក​ការងារ​របស់​អ្នក ?

ប្រសិន​បើ​អ្នក​ខិតខំ​ធ្វើ​ហើយ​ប៉ុន្តែ​មិន​បាន​ទទួល​ជោគជ័យ សូម​ពិនិត្យ​មើល​ជំនាញ​នានា​នៃ​ការ​ស្វែងរក​ការងារ​របស់​អ្នក ។ វា​ជា​រឿង​ធម្មតា​ទេ​សម្រាប់​អ្នក​ស្វែងរក​ការងារ​ពេល​ដែល​ជួប​ឧបសគ្គ​ជាមួយ​នឹង​ការរំពឹង​ជាក់លាក់​នៃ​ការស្វែង​រក​ការងារ​របស់​ពួកគេ ហើយ​វា​ចំណាយ​ពេល​បន្តិច​ដើម្បី​អភិវឌ្ឍន៍​ជំនាញ​ទាំង​នោះ ។ វា​ជា​ការ​សំខាន់​ដើម្បី​ដឹង​ថា​អ្នក​កំពុង​តែ​ជួប​ឧបសគ្គ​នោះ​នៅ​កន្លែង​ណា និង​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ​អំពី​រឿង​នោះ ។