ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
resources icon
ធនធាន​នានា

អនុភាព​នៃ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព

ដារិន​ចែកចាយ​នូវ​របៀប​ដែល​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​បាន​ជួយ​គាត់​អាច​ក្លាយ​ជា​បេក្ខជន​ដែល​មាន​លក្ខណៈសម្បត្តិ​ល្អ​ជាង​គេ​ក្នុង​ការប្រកួតប្រជែង​នៃ​ដំណើរការ​ជួល​បុគ្គលិក ។

« ទោះ​បី​ជា​អ្នក​មាន​ការងារ​ធ្វើ​មួយ​ក្តី វា​ល្អ​ដើម្បី​រៀបចំ ហើយ​អនុវត្ត​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​របស់​អ្នក ។ ខ្ញុំ​បាន​ដឹង​ថា ខ្ញុំ​នឹង​ទទួល​បាន​ការបញ្ឈប់ ដូច្នេះ ខ្ញុំ​បាន​ស្វែងរក​ការងារ​យ៉ាង​សកម្ម ។ វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ទទួល​ស្គាល់​ថា អ្នក​ត្រូវការ​ធ្វើ​ឲ្យ​បណ្តាញ​អ្នក​មាន​បច្ចុប្បន្នភាព​ជានិច្ច … អ្វី​ដែល​ខ្ញុំ​ធ្វើ​គឺ​មាន​លក្ខណៈ​ពិសេស​បន្តិច ប៉ុន្តែ​ក៏​មាន​អ្នក​ផ្សេង​ទៀត​ដែល​មាន​ជំនាញ និង​បទពិសោធន៍​ស្រដៀង​ហ្នឹង​ដែរ ។ ខ្ញុំ​បាន​រកឃើញ​នូវ​តំណែង​មួយ​តាម​អ៊ីនធើណែត ហើយ​បាន​រៀបចំ​ពាក្យ​សុំ និង​ជីវប្រវត្តិ​ការងារ​របស់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា​នឹង​មាន​ការប្រកួតប្រជែង​ខ្លាំង​ណាស់ ជា​ពិសេស​ដោយ​សារ​វា​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​កន្លែង​ដែល​អ្នក​គ្រប់គ្នា​អាច​រកឃើញ​​ដោយ​ស្រួល ។ ខ្ញុំ​បាន​រៀន​អំពី​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព ហើយ​បាន​ដឹង​ថា​នោះ​គឺ​ជា​ចំណុច​សំខាន់​របស់​ខ្ញុំ ។ ខណៈ​ដែល​អ្នក​ដទៃ​ក៏​មាន​ជំនាញ​ស្រដៀង​គ្នា​នោះ​ដែរ ប៉ុន្តែគ្មាន​នរណា​ម្នាក់​មាន​បទពិសោធន៍ និង​ស្នាដៃ​ដូច​ខ្ញុំ​ទេ ។ ខ្ញុំ​ធ្វើ​ជីវប្រវត្តិ​ការងារ​មួយ​យ៉ាង​ល្អ​បំផុត តម្រូវ​ឲ្យ​ត្រូវ​នឹង​តម្រូវការ​របស់​និយោជក ហើយ​ទន្ទេញ​ចាំ​នូវ​គំរូ​សំខាន់ និង​ស្នាដៃ​ល្អៗ​ចំនួន​បី​បួន ។ និយោជក​បាន​ហៅ​មក​ខ្ញុំ​តែ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ចូល​បម្រើ​ការងារប៉ុណ្ណោះ ។

« ទី​បំផុត ខ្ញុំ​បាន​ឆ្លងកាត់​ការសម្ភាសន៍​ចំនួន​បី​បួន—ខ្លះ​តាម​រយៈ​ទូរស័ព្ទ ហើយ​ខ្លះ​ទៀត​តាម​រយៈ​វីដេអូ ។ ខ្ញុំ​បាន​រៀបចំ​សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​សម្រាប់​សំណួរ​ការសម្ភាសន៍​ដែល​ខ្ញុំ​បាន​ចូល​រួម ។ ដោយ​សារ​តែ​វា​គឺ​ជា​ការសម្ភាសន៍​ពី​ចម្ងាយ ខ្ញុំ​អាច​មើល​អ្វី​ដែល​ខ្ញុំ​ព្រាង​ទុក​បាន ។ ខ្ញុំ​ដឹង​ថា ពួកគេ​ក៏​កំពុង​តែ​សម្ភាសន៍​អ្នក​ផ្សេង​ទៀត​ដែរ ដូច្នេះ​ខ្ញុំ​ត្រូវ​តែ​លេចធ្លោ​ជាង​គេ ។ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​បាន​ជួយ​ខ្ញុំ​ក្នុង​ការ​បញ្ចុះបញ្ចូល​ពី​ខ្លួន​ខ្ញុំ ។ សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​បញ្ជាក់​ថា​ខ្ញុំ​ជា​នរណា ។ ពួក​វា​បាន​បញ្ជាក់​ថា ខ្ញុំ​មាន​ឆន្ទៈ​ដើម្បី​ទទួល​យក​ការងារ ហើយ​ធ្វើ​វា​ឲ្យ​បាន​ល្អ ។ និយោជក​បាន​ដឹង​ថា ខ្ញុំ​នឹង​ធ្វើការ​បាន​ល្អ​ឲ្យ​ពួកគេ​ដោយ​សារ​តែ​ខ្ញុំ​អាច​ចែកចាយ​បទពិសោធន៍ និង​រឿងរ៉ាវ​ទាំងឡាយ​កាល​ពី​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ការងារ​ស្រដៀង​គ្នា​ហ្នឹង​កាល​ពី​មុន​មក។ ខ្ញុំ​បាន​ទទួល​ការងារ​ហ្នឹង ! ខ្ញុំ​បាន​ដឹង​ថា សេចក្តី​ថ្លែង​ការណ៍​ដ៏​មាន​អនុភាព​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្តូរ​ចំពោះ​ខ្ញុំ » ។

សូម​ត្រឡប់​ទៅ ទំព័រ ៦៧ ​វិញ ។