ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាព
ជណ្តើរ

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​ដោយ​ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើសកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

នៅ​ក្នុង​ជំពូក​នេះ អ្នក​នឹង​រៀន​ពី​របៀប​ដែល​គោលការណ៍​ដូចគ្នា​ទាំង​នេះ​អនុវត្ត ក្នុង​ការ​ទទួល​បាន​ជោគជ័យ​នៅ​កន្លែង​ការងារ និង​ពី​របៀប​ដែល​ការងារ​រួម​ចំណែក​ឆ្ពោះ​ទៅ​រក​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​របស់​អ្នក ។

ការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖នេះ​ជា​ដំណឹង​ល្អ ! ជូលី ​មក​ពី​ក្រុម​ហ៊ុន​ផ្នែក​ទី​ផ្សារ អេ ប៊ី ស៊ី បាន​ទូរស័ព្ទ​មក ចូស្ហ ហើយ​ផ្តល់​ការងារ​ឲ្យ​គាត់​នូវ​តំណែង ជា​អ្នក​ផ្តល់​ជំនួយ​ខាង​បច្ចេកទេស ។ គាត់​ចាប់​ផ្តើម​ធ្វើការ​សប្តាហ៍​នេះ ។ ចូស្ហ និង​គ្រួសារ​របស់​គាត់​មាន​ចិត្ត​រំភើប​ណាស់ ! នេះ​គឺ​ជា​ជំហាន​មួយ​ដ៏​អស្ចារ្យ​ទៅ​កាន់​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ដែល​ចូស្ហ​ដឹង​ថា​គឺ​ច្រើន​ជាង​គ្រាន់​តែ​ជា​ការងារ​មួយ​ទៅ​ទៀត។

ពិភាក្សា ៖តើ​ការងារ មាន​ទំនាក់ទំនង​ទៅ​និង​ភាព​ខ្លួន​ទី​ពឹង​ខ្លួន​ដោយ​របៀប​ណា​ខ្លះ ?

សូម​អាន ៖បទ​គម្ពីរ​បង្រៀន « ដ្បិត​អ្នក​រាល់គ្នា​មិន​បាន​មក​ដល់​នេះ​ទេ លើកលែង​តែ ដោយ​ព្រះ​បន្ទូល​នៃ​ព្រះគ្រីស្ទ ដោយ​មាន​សេចក្តី​ជំនឿ​ដ៏​រឹងប៉ឹង​ដល់​ព្រះអង្គ ដោយ​ពឹងផ្អែក​ទាំងស្រុង ទៅ​លើ​បុណ្យ​គុណ​របស់​ទ្រង់ ដែល​មាន​ឥទ្ធិឫទ្ធិ​ដើម្បី​សង្រ្គោះ » ( នីហ្វៃ​ទី ២ ៣១:១៩ ) ។ យើង​បាន​ឃើញ​ថា ចូស្ហ​បាន​ខិតខំ​ប្រឹងប្រែង អនុវត្ត​សេចក្តី​ជំនឿ ហើយ​ត្រូវ​បាន​ប្រទាន​ពរ​ជាមួយ​ការងារ​មួយ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​គ្រាន់​តែ​ត្រូវ​បាន​ជួល​ឲ្យ​ធ្វើការ មិន​មែន​មាន​ន័យ​ថា មនុស្ស​ម្នាក់​នឹង​ក្លាយ​ជា​ខ្លួន​ទី​ពឹង​ខ្លួន​ដោយ​ស្វ័យប្រវត្ត​នោះ​ទេ ។ អ្នក​ក៏​ត្រូវការ​ធ្វើ​ការងារ​របស់​អ្នក​ឲ្យ​ល្អ ហើយ​ប្រហែល​ជា​ត្រូវ​ដាក់​គោលដៅ​ទាំងឡាយ​ឆ្ពោះ​ទៅ​កាន់​ការងារ​ល្អ​ប្រសើរ​ជាង​នោះ​ទៅ​ទៀត ។ ព្រះវរបិតាសួគ៌​អាច​ជួយ​អ្នក​ក្នុង​រឿង​នេះ ។

ពិភាក្សា ៖តើ​ព្រះអម្ចាស់​អាច​នឹង​ប្រទាន​ពរ​ដល់​អ្នក​នៅ​ក្នុង​ការងារ​របស់​អ្នកដោយ​របៀប​ណា ?

១. ធ្វើ​ជា​និយោជិក​ដ៏​ពូកែ​បំផុត​ម្នាក់

សូម​អាន ៖ការ​ធ្វើ​ជា​និយោជិក​ដ៏​ពូកែ​បំផុត​ម្នាក់​នឹង​ជួយ​អ្នក​រក្សា​ការងារ​របស់​អ្នក រីកចម្រើន​នៅ​កន្លែង​ធ្វើ​ការ ហើយ​រក​បាន​ប្រាក់​ច្រើន ។ នេះ​អាច​ជួយ​អ្នក​ក្លាយ​ជា​កាន់​តែ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។

មិន​ថា​អ្នក​ស្ថិត​នៅ​ក្នុង​ការងារ​ដែល​អ្នក​ពេញ​ចិត្ត ឬ​មិន​ទាន់​នោះ​ទេ សូម​ចងចាំ​ថា តែងតែ​មាន​នូវ​តម្លៃ និង​បទពិសោធន៍​បាន​ទទួល​តាម​រយៈ​គ្រប់​ការងារ ។

និយោជិក​ល្អ​មើល​ឃើញ​ការងារ​ដូច​ជា​ឱកាស​មួយ បើ​ទោះ​ជា​ពួក​គេ​ចង់​បាន​ការងារ​មួយ​ប្រសើរ​ជាង​នោះ​ក៏​ដោយ ។ សូម​កុំ​ព្យាយាម​ចាកចេញ​ពី​ការងារ​មួយ​ឡើយ​រហូត​ដល់​ពេល​អ្នក​រក​បាន​ការងារ​មួយ​ទៀត​សិន ។ ឱកាស​ត្រូវ​ខិតខំ​ធ្វើ​ការ ហើយ​ការ​ធ្វើ​ជា​និយោជិត​ល្អ​ម្នាក់ នឹង​នាំ​មក​ដល់​អ្នក​នូវ​ឱកាស​កាន់​តែ​ច្រើន ។ ការងារ​ស្ទើរ​តែ​ទាំងអស់​គឺ​មាន​តម្លៃ ។

ពិភាក្សា ៖ហេតុ​អ្វី​អ្នក​គួរ​តែ​ក្លាយ​ជា​និយោជិក​ដ៏​ល្អ មិន​ថា​ការងារ​នោះ​យ៉ាង​ម៉េច​នោះ​ទេ ?

សូម​មើល ៖« Keep it Simple » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៨២ ) ។

រូបភាព
video icon

២. ដាក់​គោលដៅ​ការងារ

សូម​អាន ៖ដើម្បី​ក្លាយ​ជា​ខ្លួន​ទីពឹង​ខ្លួន អ្នក​អាច​ត្រូវ​ពិចារណា​ពី​គោលដៅ​ការងារ​ដ៏​វែង​ឆ្ងាយ ។

ពិចារណា ៖តើ​ការងារ​បច្ចុប្បន្ន ( ឬ​ការងារ​ដែល​អ្នក​កំពុង​ស្វែង​រក ) នឹង​ជួយ​អ្នក​ក្លាយ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ដែរ​ឬ​ទេ ?

សូម​អាន ៖ឥឡូវ​នេះ ដោយ​សារ​តែ​អ្នក​ដឹង​អំពី​កន្លែង​ដែល​អ្នក​ចង់​ទៅ​ហើយ តើ​អ្នក​ទៅដល់​ទីនោះ​របៀប​ណា ? ដើម្បី​រីកចម្រើន​ក្នុង​ការងារ អ្នក​អាច​ត្រូវការ​នូវ​ជំនាញ ឬ ការអប់រំ​បន្ថែម ។ អ្វី​ដែល​អ្នក​បាន​រៀន​អំពី​ការស្វែងរក​ការងារ​នឹង​ជួយ​អ្នក​ជាមួយ​និង​គោលដៅ​ការងារ​ផង​ដែរ ។ ការស្វែងរក​ធនធាន​នានា និង​ការទាក់ទង​ទៅ​មនុស្ស​ទាំងឡាយ​នឹង​ជួយ​អ្នក​ឲ្យ​សក្តិសម​សម្រាប់​តំណែង​នានា​ដែល​អ្នក​ចង់​បាន​នៅ​ពេល​អនាគត​ ។

ការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​សប្បាយ​ចិត្ត​ក្នុង​ការមាន​ការងារ​មួយ ប៉ុន្តែ​គាត់​ចង់​ក្លាយ​ជា វិស្វករ​ខាង​ត​បណ្តាញ​ម្នាក់ ។ នោះ​នឹង​ជួយ​គាត់​រកប្រាក់​បាន​ច្រើន​ថែម​ទៀត នឹង​ក្លាយ​កាន់​តែ​មាន​ភាព​ខ្លួន​ទី​ពឹង​ខ្លួន ។ ដើម្បី​ជួយ​គាត់​ដឹង​ពី​អ្វី​ដែល​គាត់​ត្រូវ​ធ្វើ​បន្ទាប់​ទៀត គាត់​បាន​ប្រើ​ឧបករណ៍​ដូច​ខាងក្រោម ។

តំណែង​ដែល​អ្នក​ចង់​បាន

ជំនាញ និង​ចំណេះ​វិជ្ជា​ដែល​អ្នក​ត្រូវ​ការ

វិធី​សាស្រ្ត​ដែល​អ្នក​អាច​ទទួល​បាន​ជំនាញ និង​ចំណេះ​វិជ្ជា

ជំហាន​បន្ទាប់

  • វិស្វករ​ខាង​ត​បណ្តាញ

  • សញ្ញាប័ត្រ​ខាង​វិទ្យាសាស្ត្រ​កុំព្យូទ័រ

  • វិញ្ញាបនបត្រ​ខាង​ត​បណ្តាញ

  • បទពិសោធន៍​ច្រើន

  • បញ្ចប់​សញ្ញាប័ត្រ

  • សួរ​រក​គម្រោង​ពិសេស​នានា

  • និយាយ​ជាមួយ​វិស្វករ​ខាង​ត​បណ្តាញ​ដទៃ​ទៀត

  • សម្ភាសន៍​រក​ព័ត៌មាន​ជាមួយ​វិស្វករ​ខាង​ត​បណ្តាញ​មួយ​ចំនួន

ពិភាក្សា ៖តើ​ការ​ធ្វើ​តាម​ជំហាន​ទាំង​នេះ នឹង​នាំ​ទៅ​រក​ការ​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន​កាន់​តែ​អស្ចារ្យ​ដោយ​របៀប​ណា ?

សេចក្ដីបញ្ចប់

សូម​មើល ៖« Growing » មាន​នៅ​លើ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៨៣ ) ។ 

រូបភាព
video icon

ពិភាក្សា ៖តើ​មាន​អ្វី​ខ្លះ​ដែល​សំខាន់​បំផុត​ដែល​អ្នក​បាន​រៀន​មក​ពី​ជំពូក​នេះ ?

សូម​អាន ៖រូបមន្ត​សម្រាប់​ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

គោលការណ៍​ដូចគ្នា​នេះ​អនុវត្ត​ចំពោះ​ការទទួល​បាន​ជោគជ័យ​នៅ​កន្លែង​ការងារ​ផងដែរ ។ ព្រះ​ស្រឡាញ់​អ្នក ហើយ​សព្វព្រះទ័យ​ឲ្យ​អ្នក​ក្លាយ​ទៅ​ជា​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ចូរ​បង្ហាញ​សេចក្តី​ជំនឿ​ដោយ​ការព្យាយាម​ដើម្បី​ធ្វើ​ជា​និយោជិក​ដ៏​ល្អ​បំផុត​ម្នាក់ ហើយ​ដាក់​ផែនការ​សម្រាប់​ការងារ​មួយ​ដែល​នឹង​ជួយ​អ្នក​ឲ្យ​ក្លាយ​ជា​មនុស្ស​មាន​ភាព​ខ្លួន​ទីពឹង​ខ្លួន ។ ទ្រង់​នឹង​ប្រទាន​ពរ​ដល់​អ្នក​នៅ​ពេល​អ្នក​ខិតខំ​ធ្វើការ ហើយ​ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ ។