ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
រូបតំណាង​ធនធាន​នានា
ធនធាន​នានា

ការសម្ភាស

សូម​ជ្រើសរើស​តួ ហើយ​សម្តែង​ដូច​ខាង​ក្រោម ៖

អ្នក​សម្ភាស ៖ « តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​អ្វី​ខ្លះ​អំពី​ខ្លួន​អ្នក ?

បេក្ខជន​ទី ១ ៖ « អ្នក​ចង់​ដឹង​ពី​អ្វី​ដែល​ខ្ញុំ​ចូលចិត្ត​ធ្វើ​មែន​ទេ ? តាម​ពិត​ទៅ​ពុំ​មាន​ច្រើន ទេ ។ ខ្ញុំ​ពុំ​មាន​ចំណាប់​អារម្មណ៍ ឬ​ចូលចិត្ត​អ្វី​នោះទេ ។ ភាគ​ច្រើន​ខ្ញុំ​ពុំ​ធ្វើ​អ្វី​ទេ ។ »

បេក្ខជនទី ២ ៖ « អឺ​… មែន​ហើយ ខ្ញុំ​… »

បេក្ខជនទី ៣ ៖ « អូ៎ ខ្ញុំ​រីករាយ​នឹង​ប្រាប់ ។ ដូច​អ្នក​អាច​ឃើញ​ហើយ ខ្ញុំ​បាន​ចំណាយ​ពេល​យ៉ាង​ច្រើន​ក្នុង​ការលើក​ដុំដែក ។ ខ្ញុំ​ត្រូវ​ទៅ​ថ្នាក់​រៀន​គ្រប់គ្រង​កំហឹង​ផង​ដែរ ។ ប៉ុន្ដែ​តើ​មាន​នរណា​ខ្លះ​ដែល​ចង់​ទៅ​ថ្នាក់​ទាំង​នោះ ? អ្នក​យល់​ពី​អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​ឬ​ទេ ?

បេក្ខជនទី ១ ៖ « ឬ​អ្នក​ចង់​មាន​ន័យ​ថា តើ​ខ្ញុំ​ជា​មនុស្ស​យ៉ាង​ណា​នៅ​កន្លែង​ធ្វើការ​មែន​ទេ ? បើ​និយាយ​ទៅ ខ្ញុំ​ធ្វើការ​មួយ​កន្លែង​មិន​យូរ​ប៉ុន្មាន​ទេ ។ ខ្ញុំ​ឆាប់​ធុញទ្រាន់ ហើយ​ឈប់​ទៅ​ធ្វើការ​តែម្ដង ។ … ខ្ញុំ​ប្រហែលជា​ពុំ​គួរ​និយាយ​ដូច្នោះទេ » ។ 

បេក្ខជន​ទី ២ ៖ « អឺ​… »

បេក្ខជនទី ៣ ៖ « ខ្ញុំ​មាន​ន័យ​ថា អ្នក​ដែល​បង្រៀន​ថ្នាក់​គ្រប់គ្រង​កំហឹង​នោះ … ខ្ញុំ​អាច​វាយ​បំបែក​គាត់​ជា​ពីរ​កំណាត់​បាន ។ ដូច្នេះ តើ​នរណា​ជា​ថៅកែ​ខ្ញុំ ? អ្នក​ឬ ? ហ្ហេ៎ អ្នក​មិន​មែន​ជា​ប្រភេទ​មនុស្ស​ដែល​តែង​តែ​មើល​បណ្តាំ​យើង​ថា ​តើ​យើង​រវល់​​ធ្វើ​ការ​ដែរ​ឬ​អត់​រហូត​ទេ តើ​មែន​ទេ ? ដូចជា​យើងជា​កូនក្មេង​តូចៗ​មួយក្រុម​មែនទេ ? ថៅកែ​ចុង​ក្រោយ​របស់​ខ្ញុំ​បាន​ធ្វើ​ដូច្នោះ ហើយ​ខ្ញុំ​ពុំចូលចិត្តទេ ។ »

អ្នក​សម្ភាស ៖ « ហេតុ​អ្វី​យើង​គួរ​តែ​រើស​យក​អ្នក​ឲ្យ​ចូល​បម្រើ​ការងារ ? »

បេក្ខជនទី ២ ៖ « អ្នក​គួរ​តែ​រើស​យក​ខ្ញុំ ពីព្រោះ … អឺ … »

បេក្ខជនទី ១ ៖ « មែន​ហើយ ព្រោះ​ខ្ញុំ​ត្រូវ​ការ ការងារ ។ ខ្ញុំគិត​ថា ម្ដាយ​របស់​ខ្ញុំ​បាន​មក​និយាយ​នឹង​អ្នក​ហើយ កាល​ពី​ម្សិលមិញ ។ គាត់​បាន​និយាយ​ថា ខ្ញុំ​គួរ​រក​ការងារ​ធ្វើ ។ តើ​គាត់​ពុំ​បាន​ប្រាប់​ដូច្នោះ​ទេ​ឬ ?

ត​ទៅ​ទំព័រ​បន្ទាប់ ។

បេក្ខជនទី ៣ ៖ « អ្នក​គិត​ខុស​ហើយ​បើ​មិន​រើស​យក​ខ្ញុំ​ឲ្យ​ចូល​បម្រើ​ការងារ​នោះ ។ ខ្ញុំ​បាន​កត់សម្គាល់ ពេល​ខ្ញុំ​ចូល​មក​ថា មានអ្វី​មួយ​ចំនួន​ចាំបាច់​ពិត​ជា​ត្រូវ​ធ្វើការ​ផ្លាស់ប្ដូរ​នៅទីនេះ ។ វា​អស្ចារ្យ​ដែល​ពួក​អ្នក​នៅ​តែ​អាច​ដំណើរការ​អាជីវកម្ម​បាន ។ ខ្ញុំ​អាច​កែប្រែ​អ្វី​ទាំង​នោះ​បាន ។ មែនហើយ ។ អ្នក​នឹង​អរគុណ​ខ្ញុំ​ដែល​សង្គ្រោះ​អាជីវកម្ម​របស់​អ្នក ។ »

បេក្ខជនទី ២ ៖ « ពី​ព្រោះ​… អឺ … »

អ្នក​សម្ភាស ៖ « តើ​ភាព​ទន់ខ្សោយ​ធំ​បំផុត​របស់​អ្នក​ជា​អ្វី ? »

បេក្ខជនទី ៣ ៖ « ខ្ញុំ​ពុំ​មាន​ភាព​ទន់ខ្សោយ​ទេ ។ តើ​ភាព​ទន់​ខ្សោយ​អ្នក​ជា​អ្វី ? អូ៎ ខ្ញុំស្អប់​សំណួរ​ដូចនេះ​ណាស់ » ។ 

បេក្ខជន ទី ២ ៖ « ភាព​ទន់​ខ្សោយ ? ហឹម … »

បេក្ខជនទី ១ ៖ « អឺ … ការ​លួច ។ តាមពិត ខ្ញុំ​ចង់​មាន​ន័យ​ថា កុំ​លួច​គេ ។ វា​ពុំ​មែន​ជា​ការ​លួច​ទេ ។ វា​ជា​រឿង​វែង​ឆ្ងាយ​ណាស់ ។ ខ្ញុំ​មានន័យ​ថា ខ្ញុំ​នឹង​យក​វា​មក​វិញ។ ខ្ញុំបានគិត​ថា ថៅកែ​នឹង​ឲ្យ​ខ្ញុំ​ខ្ចី​វា​មួយ​រយៈពេល » ។ 

សូម​ត្រឡប់​ទៅ ទំព័រ ៩៩ វិញ ។