ភាពខ្លួនទីពឹងខ្លួន
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី


រូបភាព
learn icon
រៀន—ម៉ោង​ជា​អតិបរមា ៖ ៤៥ នាទី

រូបភាព
ជណ្តើរ

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ​ត្រូវ​ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើ​សកម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

ប្រសិន​បើ​អ្នក​អាច​កាត់​បន្ថយ​ពេល​ដែល​អ្នក​ចំណាយ​ក្នុង​ការស្វែងរក​ការងារ​បាន​រហូត​ដល់​ទៅ ៩០ ភាគរយ តើ​អ្នក​នឹង​ចាប់​អារម្មណ៍​ដែរ​ឬ​ទេ? អ្នក​អាច ។ នៅ​ក្នុង​ជំពូក​នេះ អ្នក​នឹង​ត្រូវ​បាន​ស្នើ​ឲ្យ​ធ្វើ​តាម​រូបមន្ត​នេះ​ក្នុង​របៀប​មួយ​ដែល​នឹង​ពន្លឿន​ដល់​ការស្វែងរក​ការងារ​របស់​អ្នក​ ។

ការស្វែងរក​ការងារ​របស់​ចូស្ហ

សូម​អាន ៖ចូស្ហ​បាន​សម្ភាសន៍​សម្រាប់​តំណែង​មួយ​នៅ​ក្រុមហ៊ុន ទីផ្សារ អេ​ប៊ី​ស៊ី ។ គាត់​គិត​ថា​វា​បាន​កើត​ឡើង​ល្អ ហើយ​ត្រេកអរ​ដែល​គាត់​បាន​ហ្វឹកហាត់ ។ គាត់​គួរ​តែ​បាន​ទទួល​ដំណឹង​ល្អ​នៅ​សប្តាហ៍​នេះ។ គាត់​មាន​សេចក្តី​រំភើប​អំពី​ការណ៍​នោះ​ណាស់ ប៉ុន្តែ​គាត់​ក៏​មិន​ចង់​ដាក់​ទី​ទុក​ចិត្ត​ទាំង​អស់​ទៅ​លើ​តែ​ការងារ​នោះ​ដែរ ។ គាត់​អាច នឹង​មិន​​ទទួល​បាន​ការងារ​នោះ ។ គាត់​ត្រូវ​តែ​ធ្វើ​ការ​ស្វែររក​ប្រភព​ការងារ​ល្អៗ​ឲ្យ​បាន​ច្រើន​ទៀត​តាម​ដែល​អាច ​ដើម្បី គាត់​អាច​បាន​ការងារ​មួយ​ឆាប់ៗ ប៉ុន្តែ​ដោយ​របៀប​ណា ?

ពិភាក្សា ៖តើ​អ្នក​អាច​ប្រដូច​នឹង​ចូស្ហ​របៀបណា ?

សូម​អាន ៖តាម​របៀប​ជា​ច្រើន ការស្វែងរក​ការងារ​របស់​អ្នក ក៏​ដូច​នឹង​ជីឡាវ​នេះ​អញ្ចឹង ។ វា​នាំ​ឲ្យ​មាន​នូវ​កិច្ច​ខិតខំ​ច្រើន​ក្នុង​ការ​ធ្វើ​តាម​គោលការណ៍​នៃ​ការស្វែងរក​ធនធាន​នានា និង​​ទំនាក់ទំនង​ដែល​ដឹក​នាំ​ទៅ​រក​ប្រភព​ការងារ ការសម្ភាសន៍ និង​ការ​ផ្តល់​ការងារ ។ ធនធាន និង​ការទាក់ទង​ដែល​អ្នក​ធ្វើ​កាន់​តែ​ច្រើន​ដោយ​ការខិតខំ​ប្រឹងប្រែង នោះ​អ្នក​នឹង​ទទួល​បាន​ការសម្ភាន៍ និង​ការផ្តល់​ការងារ​កាន់​តែ​ច្រើន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ខិតខំ​ប្រឹងប្រែង​មិន​ទាន់​គ្រប់គ្រាន់​ទេ ។ វា​សំខាន់​​ផង​ដែរ​ដើម្បី​ធ្វើ​ការ​ដោយ​ឆ្លាតវៃ ​ដើម្បី​ឲ្យ​ការទាក់ទង និង​ធនធាន​នានា​ក្លាយ​ទៅ​ជា​ប្រភព ការសម្ភាសន៍ និង​ការផ្តល់​ការងារ ។

រូបភាព
ជីឡាវ

១. ការខិតខំ​ប្រឹងប្រែង ៖ ១៥-១០-២

សូម​អាន ៖មាន​នូវ​យុទ្ធសាស្រ្ត​ស្វែងរក​ការងារ​មួយ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ដែល​ហៅ​ថា ១៥-១០-២ ដែល​ជា​ញឹកញាប់​បាន​ជួយ​កាត់​បន្ថយ​ពេល​វេលា​សម្រាប់​មនុស្ស​ដែល​ស្វែងរក​ការងារ​ពី ២០០ ថ្ងៃ មក ២០ ថ្ងៃ! វា​ទាក់ទង​និង​ផែនការ​គ្រឹះ​មួយ​សម្រាប់​ការខិតខំ​ប្រឹងប្រែង​ស្វែងរក​ការងារ​ជា​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

  • ស្វែងរក​ធនធាន​នានា​ឲ្យ​បាន​យ៉ាង​តិច​ណាស់ ១៥ រៀង​រាល់​ថ្ងៃ ។

  • ខ្ញុំ​នឹង​ធ្វើ​ការ​ទំនាកទំនង​យ៉ាង​តិច​ណាស់ ១០ រៀង​រាល់​ថ្ងៃ ។

  • ធ្វើ​ឲ្យទំនាក់ទំនង​ពីរ​ក្នុង​ចំណោម​ទំនាក់ទំនង​ទាំង​នោះ​ក្លាយជា ការទំនាក់ទំនង ដោយ​ផ្ទាល់ ។

សូម​ចងចាំ​ថា ធនធាន គឺ​សំដៅ​ទៅ​លើ​រាល់​ប្រភព​នៃ​ព័ត៌មាន ឬ បណ្តាញ​ទាំងឡាយ​ដែល​នឹង​ចូល​រួម​ចំណែក​ដល់​ការស្វែងរក​ការងារ​មួយ​ដ៏​ជោគជ័យ ។ វា​អាច​ជា​មនុស្ស​ ទីកន្លែង ឬ​វត្ថុ​អ្វី​មួយ ។

ទំនាក់ទំនង​មួយ គឺ​សំដៅ​លើ​គ្រប់​កិច្ច​សន្ទនា​ការងារ​ទាំងឡាយ​ជាមួយ​និង​ធនធាន​មួយ ។ នេះ​អាច​រួម​បញ្ចូល​ការជួប​ជាមួយ​នឹង​នរណា​ម្នាក់​ដោយ​ផ្ទាល់ តាម​ទូរស័ព្ទ តាម​សារ​អេឡិចត្រូនិច តាម​ការដាក់​ស្នើ​ពាក្យ​សុំ ឬ​ប្រវត្តិរូប​សង្ខេប ឬ​ការងារ​ផ្ញើសារតាម​ដាន​មួយ ។ បើ​អ្នក​អាច​ធ្វើ​ឲ្យ​ការទំនាក់ទំនង​របស់​អ្នក​កាន់​តែ​មាន​ភាព​ផ្ទាល់​ខ្លួន អ្នក​នឹង​អាច​បាន​ការងារ​មួយ​កាន់​តែ​លឿន ដែល​ជា​មូល​ហេតុ​អ្នក​ចង់​ធ្វើ​ការទំនាកទំនង​ដោយ​ផ្ទាល់​យ៉ាង​ហោច​ចំនួន​ពីរ​ជា​រៀងរាល់​ថ្ងៃ ។

វិធី​សាស្ត្រ ១៥-១០-២ នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​អ្នក​ដែល​ប្រើ​ក្នុង​ការស្វែងរក​ការងារ​បាន​យ៉ាង​ច្រើន ។ វិធី​សាស្ត្រ ១៥-១០-២ អាច​នឹង​មិន​ត្រូវ​សម្រាប់​គ្រប់​គ្នា​នោះ​ទេ ដូច្នេះ​សូម​ធ្វើការ​កែសម្រួល​វា​ទៅ​តាម​កាលៈទេសៈ​របស់​អ្នក ។ សម្រាប់​អ្នក​ខ្លះ វិធី​សាស្ត្រ ១០-៨-២ ឬ​​សូម្បី​តែ វិធី​សាស្ត្រ ៧-៧-២ ក៏ អាច​ជា​អ្វី​ដែល​ពេល​វេលា​របស់​ពួក​អនុញ្ញត ។ ចំណុច​សំខាន់​គឺ​ការ​ដាក់​កិច្ច​ខិតខំ​ប្រឹងប្រែង​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ក្នុង​ការ​ស្វែងរក​ការងារ​របស់​អ្នក ។ កាល​ណា​អ្នក​ដាក់​ធនធាន និង​ទំនាក់ទំនង​កាន់​តែ​ច្រើន​ចូល​ក្នុង​ជីឡាវ នោះ​ប្រភព​ការងារ ការសម្ភាសន៍ និង​ការ​ផ្តល់​ការងារ​ឲ្យ​អ្នក​នឹង​ទទួល​បាន​កាន់​តែ​ច្រើន ។

ពិចារណា ៖តើ​វា​នឹង​មាន​សភាព​ដូចម្ដេច​ដែល​រក​បាន​ការងារ​មួយ​យ៉ាង​ឆាប់​រហ័ស​នោះ ? តើ​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការខិតខំ​ប្រឹងប្រែង​ខ្លាំង​ប៉ុណ្ណា​ក្នុង​ការស្វែងរក​ការងារ​មួយ ?

២. ធ្វើការ​ដោយ​ឆ្លាត​វៃ

សូម​អាន ៖ បើ​ទោះ​ជា​ការខិតខំ​ប្រឹងប្រែង​សំខាន់ ប៉ុន្តែ​ការ​ធ្វើ​ដូច្នោះ​តែ​ម្យ៉ាង​នឹង​មិន​ជួយ​ពន្លឿន​ដល់​ការស្វែងរក​ការងារ​របស់​អ្នក​នោះ​ទេ ។ អ្នក​ត្រូវ​តែ​ធ្វើ​ការ​ដោយ​ឆ្លាតវៃ​ផង​ដែរ ។

អ្នក​ស្វែងរក​ការងារ​ប្រកប​ដោយ​ប្រសិទ្ធិភាព ខិតខំ​ប្រឹងប្រែង​ដោយ​ការ​តាម​រក​ឱកាស​ការងារ​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ ។ ពួក​គេ​ធ្វើ​ការ​ដោយ​ឆ្លាតវៃ​តាម​រយៈ​ការ​ស្វែងរក និង​ធ្វើ​ការទាក់ទង​ដោយ​ផ្ទាល់​ទៅ​កាន់​មនុស្ស​ទាំងឡាយ​ដែល​អាច​ជួយ​ពួក​គាត់​ទទួល​បាន​ការងារ​ទាំងនោះ ។ ពួកគេ​ក៏​ត្រូវ​ធ្វើការ​ដោយ​ឆ្លាតវៃ​តាម​រយៈ​ការ​សម្រិតសម្រាំង​នូវ​ឧបករណ៍​ស្វែងរក​ការងារ​របស់​ពួកគេ ដូចជា ខ្ញុំ​ក្នុង ៣០ វិនាទី និង​ប្រវត្តិរូប​សង្ខេប​សម្រាប់​ការងារ​នីមួយៗ​ផង​ដែរ ។

សូម​ចាំ​ថា លទ្ធផល​នៃ​ការស្វែងរក​ការងារ​របស់​អ្នក​យ៉ាង​ណា​គឺ​វា​អាស្រ័យ​លើ​អ្វី​ខ្លះ​ដែល​អ្នក​បាន​ដាក់​បញ្ចូល ។

    ពិភាក្សា ៖
  • តើ​ចូស្ហ​បាន​ធ្វើការ​ដោយ​ឆ្លាតវៃ​របៀប​ណា ?

  • តើ​អ្នក​គិត​ថា​ចូស្ហ​នឹង​ទទួល​បាន​ការងារ​មួយ​លឿន​ប៉ុណ្ណា​តាម​រយៈ​វិធី​នេះ ?

សូម​អាន ៖ដោយ​ធ្វើការ​ឆ្លាតវៃ ចូស្ហ​អាច​ពន្លឿន​ការស្វែងរក​ការងារ​របស់​គាត់ ទទួល​បាន​ជោគជ័យ ហើយ​បាន​សម្រេច​គោលដៅ​ប្រចាំ​ថ្ងៃ​នៃ​វិធី​សាស្ត្រ ១៥-១០-២ ផង​ដែរ ។ នៅ​ពេល​អ្នក​ធ្វើការ​លើ​ការស្វែងរក​ការងារ​របស់​អ្នក សូម​ធ្វើ​ការកត់​សម្គាល់​ពី​របៀប​ដែល​ការធ្វើការ​ឆ្លាតវៃ​នាំ​ទៅ​សម្រេច​បាន​វិធី​សាស្ត្រ ១៥-១០-២ ។

ពិភាក្សា ៖សូម​ចែកចាយ​គម្រោង​របស់​អ្នក​ស្តី​ពី​របៀប​ដែល​អ្នក​នឹង​ធ្វើការ​ដោយឆ្លាតវៃ ។

សូម​អាន ៖ការធ្វើការ​ដោយ​ឆ្លាតវៃ​គឺ​មាន​ប្រសិទ្ធិភាព​ជាង​ការ​គ្រាន់​តែ​ធ្វើ​ការ​ខ្លាំង ។ សូម​ចាំ​ទុក​ក្នុង​ចិត្ត​ថា ពេល​ខ្លះ​​ទោះ​បី​ជា​ខំ​ធ្វើការ​ឆ្លាតវៃ​ហើយ​ក៏​ដោយ ក៏​មិន​បាន​ផល​ដែរ ។ មាន​ពេល​ខ្លះ កិច្ច​ខិតខំ​របស់​អ្នក​នឹង​មិន​មាន​លទ្ធផល​អី​នោះ​ទេ ។ ចូរ​បន្ត​ខិតខំ​ធ្វើការ​ខ្លាំង និង​ដោយ​ឆ្លាតវៃ ហើយ​មាន​ជំនឿ ។ ព្រះអម្ចាស់​ដឹង​នូវ​អ្វី​ដែល​អ្នក​នឹង​ឆ្លង​កាត់ ហើយ​និង​ប្រទាន​ពរ​អ្នក ។

ពិភាក្សា ៖តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​បន្ត​ប្រឹងប្រែង​ធ្វើការ និង​ដោយឆ្លាតវៃ បើ​ទោះ​ជា​ពេល​ដែល​ការស្វែងរក​ការងារ​របស់​អ្នក​ពិបាក​ក៏​ដោយ ?

សេចក្ដីបញ្ចប់

សូម​មើល ៖« Rafael: Job in 6 Days! » មាន​នៅ​គេហទំព័រ srs.lds.org/videos ។ ( គ្មាន​វីដេអូ​ឬ ? សូម​អាន ទំព័រ ១៦៥  ) ។

រូបភាព
video icon

ពិភាក្សា ៖តើ​មាន​អ្វី​ខ្លះ​ដ៏​សំខាន់​បំផុត​ដែល​អ្នក​បាន​រៀន​ពី​ជំពូក​នេះ ?

សូម​អាន ៖ការស្វែងរក​ការងារ​ដ៏​ជោគជ័យ​មួយ​គឺ​ត្រូវ​ធ្វើ​តាម​រូបមន្ត​ដ៏​សាមញ្ញ​ខាង​ក្រោម ៖

ធ្វើស​កម្មភាព​ដោយ​សេចក្តីជំនឿ​+​ការប្រឹងប្រែង​ធ្វើការ​+​ធ្វើការ​ដោយ​ឆ្លាតវៃ​=​ជោគជ័យ

ប្រសិន​បើ​អ្នក​ចង់​កាត់​បន្ថយ​ពេល​វេលា​ដែល​អ្នក​ចំណាយ​ក្នុង​ការស្វែងរក​ការងារ​មួយ សូម​ប្រឹងប្រែង​ធ្វើការ ហើយ​ធ្វើ​ដោយ​ឆ្លាតវៃ ។ ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ថា « មនុស្ស​លោក​ត្រូវ​ឧស្សាហ៍​ចូលរួម​ក្នុង​ប្រយោជន៍​ល្អ ហើយ​ប្រព្រឹត្ត​អ្វីៗ​ជាច្រើន តាម​បំណង​ចិត្ត​របស់​ខ្លួន ។ … ដ្បិត​អំណាច​គឺ​មាន​នៅ​ក្នុង​ខ្លួន​គេ ម្ល៉ោះហើយ ពួកគេ​ជា​ភ្នាក់ងារ​ចំពោះ​ខ្លួន​ផ្ទាល់ » ។ ហើយ​បទ​បញ្ញត្តិ​នេះ​ប្រទាន​ឲ្យ​ជា​មួយ​នឹង​ការ​សន្យា ៖ « ដរាបណា​មនុស្ស​លោក​ប្រព្រឹត្ត​អំពើល្អ នោះ​ពួកគេ​នឹង​ពុំ​ត្រូវ​បាត់បង់​រង្វាន់​របស់ខ្លួន​ឡើយ » ( គ. និង ស. ៥៨:២៧–២៨ ) ។ សូម​បំពេញ​ជីឡាវ​របស់​អ្នក​ជាមួយ​និង​ធនធាន និង​ទំនាក់ទំនង​ទាំងឡាយ​ដ៏​មាន​ប្រសិទ្ធិភាព​ឲ្យ​បាន​កាន់​តែ​ច្រើន​តាម​ដែល​អាច ហើយ​អ្នក​នឹង​បាន​ពរ ។