ភាពខ្លួនទីពឹងខ្លួន
របាយ​ការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី


រូបភាព
report icon
របាយ​ការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

ប្រសិន​បើ​នេះ​គឺ​ជា​ជំពូក​ទី​មួយ​របស់​អ្នក​នៃ​សប្តាហ៍ សូម​បំពេញ « របាយ​ការណ៍ » ។ បើ​មិន​ដូច្នោះ​ទេ សូម​រំលង​ទៅ ទំព័រ ២៤ ។

ការតាំងចិត្ត​កាល​ពី​សប្តាហ៍​មុន

  1. ស្វែងរក​ធនធាន​នានា​ប្រចាំ​ថ្ងៃ ។

  2. ធ្វើ​ការទាក់ទង​ជា​ប្រចាំ​ថ្ងៃ ។

  3. ទាក់ទង និង​គាំទ្រ​ដៃគូ​សកម្មភាព​របស់​ខ្ញុំ ។

  4. អនុវត្ត និង​ចែកចាយ​នូវ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​ថ្ងៃ​នេះ ។

  5. អនុវត្ត​ជំនាញ​ស្វែងរក​ការងារ​របស់​ខ្ញុំ

ជំហាន​ទី ១ ៖ ការវាយ​តម្លៃ​ខ្លួន​ឯង (៥ នាទី)

សូម​ប្រើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការតាំងចិត្ត​របស់​អ្នក​មក​ពី​ការប្រជុំ​លើក​មុន ។ ជា​ដំបូង សូម​សរសេរ​ជា​ចំនួន​លេខ​ពិត​ប្រាកដ​នៃ​ធនធាន​នានា​ដែល​អ្នក​រកបាន និង​ទំនាក់ទំនង​ដែល​អ្នក​បាន​ធ្វើ ។ បន្ទាប់​មក សូម​ធ្វើ​ការ​វាយ​តម្លៃ​ការ​ខំ​ប្រឹងប្រែង​របស់​អ្នក​ក្នុង​ការរក្សា​ការតាំងចិត្ត​នីមួយៗ​រៀងៗ​ខ្លួន​ដោយ​គូស​ពណ៌ ក្រហម លឿង ឬ បៃតង ។

រូបភាព
evaluating my efforts thumbnail

ជំហាន​ទី ២ ៖ ចែកចាយ​ជាមួយ​ក្រុម (១០ នាទី)

បុគ្គល​ម្នាក់ៗ​​រាយការណ៍​ពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​នឹង​ការតាំងចិត្ត​របស់​អ្នក​ដោយ​ការចែកចាយ​នូវ​គោលដៅ​ទាំងឡាយ​របស់​អ្នក និង​តួរ​លេខ​ពិត​ប្រាកដ ហើយ​ដោយ​ការ​ថ្លែង​ពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់​ការប្រឹងប្រែង​របស់​អ្នក ។ សូម​ចែកចាយ​នូវ​អ្វី​ដែល​បាន​ប្រព្រឹត្ត​ទៅ​បាន​ល្អ និង​របៀប​ដែល​ព្រះវបិតា​សួគ៌​បាន​ជួយ​អ្នក ។

ជំហាន​ទី៣ ៖ ជ្រើសរើស​ដៃគូ​សកម្មភាព (២ នាទី)

ជ្រើសរើស​ដៃគូ​សកម្មភាព​ម្នាក់​មក​ពី​ក្រុម​សម្រាប់​សប្តាហ៍​បន្ទាប់ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែនជា​សមាជិក​គ្រួសារ​ទេ ។

សូម​ចំណាយ​ពេល​ពីរ​បី​នាទី​ដើម្បី​ជួប​ជាមួយ​ដៃគូ​សកម្មភាព​របស់​អ្នក ។ សូម​ធ្វើ​ការណែនាំ​ខ្លួន​ហើយ​ពិភាក្សា​ពី​របៀប​ដែល​អ្នក​នឹង​ធ្វើ​ការ​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​អស់​ពេញ​មួយ​សប្តាហ៍ ។

ឈ្មោះដៃ​គូ​សកម្មភាព

ព័ត៌មាន​សម្រាប់​ទំនាក់ទំនង

សូម​សរសេរ​នូវ​របៀប និង​ពេល​វេលា​ដែល​អ្នក​នឹង​ធ្វើ​ការទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​សប្តាហ៍​នេះ ។

អាទិត្យ

ចន្ទ

អង្គារ

ពុធ

ព្រហស្បត្តិ៍

សុក្រ

សៅរ៍

សូម​បំពេញ​សកម្មភាព​នៅ​លើ​ទំព័រ​បន្ទាប់ ។