ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
resources icon
ធនធាន​នានា

របៀប​ដែល​ការងារ​ត្រូវ​បាន​បំពេញ

សូម​ស្តាប់​ពេល​ដែល​និយោជក​នេះ​ពិពណ៌នា​នូវ​របៀប​ដែល​តំណែង​ទាំងឡាយ​ត្រូវ​បាន​បំពេញ ។

« កំហុស​ភាគ​ច្រើន​បំផុត​ដែល​អ្នក​ស្វែងរក​ការងារ​ធ្វើ​គឺ ការចំណាយ​ពេល​ផ្ញើរប្រវត្តិរូប​សង្ខេប កាល​ដែល​ពួកគេ​គួរ​តែ​ចំណាយ​ពេល​ដើម្បី​កសាង​បណ្តាញ​ការងារ ការស្គាល់​គ្នា​ជាមួយ​មនុស្ស​សំខាន់ៗ​នៅ​ក្នុង​ឧស្សាហកម្ម​របស់​ពួក​គេ និង​ការសាង​ទំនាក់ទំនង ។

« ក្នុង​នាម​ជា​អ្នក​ជ្រើសរើស​បុគ្គលិក ខ្ញុំ​បាន​ជួយ​ក្រុម​ហ៊ុន​របស់​យើង​ជ្រើស​បុគ្គលិក​មក​បំពេញ​តំណែង​ជិត ១០០០​នាក់ កាល​ពី​ឆ្នាំ​ទៅ ។ នេះ​គឺ​ជា​របៀប​ដែល​ពួក​វា​ត្រូវ​បាន​បំពេញ ។

« ភាគ​ច្រើន​នៃ​តំណែង​ដែល​ត្រូវ​ការ​បុគ្គលិក យើង​មិន​បាន​ធ្វើ​ការផ្សព្វផ្សាយ​ទេ ។ ជំនួស​វិញ ប្រធាន​គ្រប់គ្រង​ការជួល​បាន​មាន​នរណា​ម្នាក់​ក្នុង​ចិត្ត​រួច​ជា​ស្រេច ឬ សមាជិក​ម្នាក់​នៃ​ក្រុម​របស់​គាត់​បាន​ណែនាំ​នរណា​ម្នាក់​ឲ្យ​គាត់​រួច​ហើយ ។ គាត់​នឹង​ទាក់ទង​មក​ខ្ញុំ ហើយ​ប្រាប់​ថា​គាត់​បាន​មាន​មនុស្ស​ម្នាក់​ដែល​គាត់​ចង់​ជួល​រួច​ហើយ និង​ខ្ញុំ​គ្រាន់​តែ​ចាប់​ផ្តើម​ដំណើរការ​ជួល​បន្ត​ពី​នោះ​មក​ប៉ុណ្ណោះ ។

« សម្រាប់​តំណែង​ដែល​បាន​ផ្សព្វផ្សាយ មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​មួយ​រយ​នាក់​ដែរ ដែល​បាន​ដាក់​ពាក្យ​ស្នើ​សុំ​សម្រាប់​តំណែង​ទាំង​នោះ ។ ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ច្រើន​មក​ពី ប្រធាន​គ្រប់គ្រង​ការជួល​សុំ​ឲ្យ​ខ្ញុំ​ដក​យក​ពាក្យ​ស្នើ​សុំ​ជាក់លាក់​សម្រាប់​មនុស្ស​ដែល​ពួក​គេ​ចង់​ធ្វើ​ការសម្ភាសន៍ ។ អ្នក​ទាំង​នេះ​គឺ​ជា​មនុស្ស​ដែល​ពួក​គេ​បាន​ស្គាល់ ដែល​បាន​ណែនាំ​ទៅ​ពួក​គេ ឬ ដែល​បាន​ទាក់ទង​ទៅ​ពួក​គាត់ ។ ដោយ​សារ​តែ ប្រធាន​គ្រប់គ្រង​បាន​ស្គាល់​អំពី​មនុស្ស​ទាំង​នេះ​រួច​ហើយ គាត់​បាន​ដឹង​ថា​ពួក​គេ​នឹង​មាន​ភាពសក្តិសម​បំផុត ។ អ្នក​ទាំង​នេះ​គឺ​ជា​មនុស្ស​ដែល​តែងតែ​បាន​ការងារ ។ យើង​ពិត​ជា​បាន​ជួល​មនុស្ស​មួយ​ចំនួន​មក​ពី​អ្នក​ដាក់​ពាក្យ​សុំ​ទាំង​អស់ ប៉ុន្តែ​វា​គឺ​តែ​ប្រមាណ​ជា ២៥ ភាគរយ​ប៉ុណ្ណោះ ។

« ដំបូន្មាន​របស់​ខ្ញុំ៖ បណ្តាញ​ការងារ ។ ចូរ​កសាង​បណ្តាញ​ការងារ​របស់​អ្នក ។ ថែរក្សា​បណ្តាញ​ការងារ​របស់​អ្នក ។ ភ្ជាប់​ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ធ្វើ​ការសម្រេច​ចិត្ត​ក្នុង​ការ​ជួល ទោះ​ជា​ដោយ​ផ្ទាល់ ឬ​តាម​រយៈ​អ្នក​ដទៃ​ក្តី ។ ប្រសិន​បើ​អ្នក​ស្វែងរក​ការងារ​នឹង​ធ្វើ​ដូច​នេះ ពួក​គេ​នឹង​បាន​ការងារ​ធ្វើ ។ »

សូម​ត្រឡប់​ទៅ ទំព័រ ២៦ វិញ ។

កីឡា​បាល់​បោះ​បាន​នាំ​ការងារ​មួយ​មក​ខ្ញុំ

សូម​អាន​នូវ​របៀប​ដែល ខ្ញុំ​ក្នុង ៣០ វិនាទី បាន​នាំ​ទៅ​រក​ការងារ​មួយ​ដ៏​ល្អ​មក​ពី​បណ្តាញ​ការងារ​របស់​គាត់ ។

« ខ្ញុំ​តែងតែ​ជា​អ្នក​ខិតខំ​ធ្វើ​ការ ប៉ុន្តែ ពេល​ខ្លះ​នោះ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ ការ​កាត់​បន្ថយ​បុគ្គលិក​ធ្វើ​ឲ្យ​ខ្ញុំ​គ្មាន​ការងារ​ធ្វើ ហើយ​បាន​គិត​ថា​ដោយ​សារ​តែ​ខ្ញុំ​ជា​មនុស្ស​ដែល​ខិតខំ​ធ្វើ​ការ ខ្ញុំ​នឹង​រក​ការងារ​បាន​យ៉ាង​ស្រួល ។ បញ្ហា​គឺ​ថា ខ្ញុំ​បាន​មាន​ឧបសគ្គ​មួយ​ចំនួន​នៅ​ក្នុង​ប្រវត្តិរូប​សង្ខេប​របស់​ខ្ញុំ​ដែល​ធ្វើ​ឲ្យ​វា​មាន​ការលំបាក​ដើម្បី​ទទួល​បាន​ការសម្ភាសន៍ ។ វា​ហាក់​ដូច​ជា​ខ្ញុំ​មិន​ដែល​អាច​ឆ្លង​ផុត​វគ្គ​ជម្រុះ​ការ​ដាក់​ពាក្យ​ស្នើ​សុំ​​ផង ។ បី​បួន​សប្តាហ៍​បាន​កន្លង​ផុត​ទៅ ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា​ខក​បំណង និង​បាក់​ទឹក​ចិត្ត ។ បន្ទាប់​មក​ខ្ញុំ​បាន​រៀន​អំពី​ការសាង​បណ្តាញ​ការងារ ហើយ​បាន​គិត​ថា​នោះ​អាច​ជា​គន្លឹះ​សម្រាប់​ខ្ញុំ​ដើម្បី​ទទួល​បានឱកាស​មួយ ។ ខ្ញុំ​បាន​ហ្វឹកហាត់ ខ្ញុំ​ក្នុង ៣០ វិនាទី​របស់​ខ្ញុំ​ម្តង​ហើយ​ម្តង​ទៀត និង​បាន​ចាប់​ផ្តើម​និយាយ​ទៅ​កាន់​មនុស្ស​គ្រប់​គ្នា—ប្រាប់​ឲ្យ​ពួក​គេ​ដឹង​ថា ខ្ញុំ​កំពុង​តែ​រក ឱកាស​ការងារ​ខាង​ផ្នែក​ការចាត់ចែង​ការសាងសង់ និង​ជំនាញ​អ្វី​ដែល​ខ្ញុំ​មាន និង​ថា​ខ្ញុំ​មាន​បទពិសោធន៍​យ៉ាង​ណា ។

« នៅ​ល្ងាច​មួយ ខ្ញុំ​កំពុង​លេង​បាល់​បោះ​ជាមួយ​មិត្តភក្តិ​មួយ​ចំនួន។ ខ្ញុំ​បាន​ដឹង​ថា ពួក​គេ​ម្នាក់ៗ​បាន​ស្គាល់​មនុស្ស​ច្រើន ហើយ​ប្រហែល​ជា​អាច​ជួយ​ខ្ញុំ​ស្វែងរក​ការងារ​បាន ដូច្នេះ​ខ្ញុំ​បាន​ចែកចាយ ខ្ញុំ​ក្នុង ៣០ នាទី​របស់​ខ្ញុំ ជាមួយ​ពួក​គេ ។ ជា​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ខ្ញុំ មាន​ម្នាក់​បាន​និយាយ​ថា ភរិយា​របស់​គាត់​ធ្វើ​ការ​ឲ្យ​ក្រុម​ហ៊ុន​សាងសង់​មួយ ហើយ​ឲ្យ​ខ្ញុំ​ផ្ញើ​ប្រវត្តិរូប​សង្ខេប​ទៅ​នាង ។ ខ្ញុំ​បាន​ធ្វើ​តាម ហើយ​បាន​ធ្វើ​ការតាមដាន​ជាមួយ​គាត់​នៅ​ថ្ងៃ​បន្ទាប់ ។ គាត់​បាន​និយាយ​ថា គាត់​នឹង​បញ្ជូន​បន្ត​ទៅ​ឲ្យ​ក្រុម​ឧស្សាហកម្ម​មួយ​ដែល​នាង​ធ្វើ​ការ​ឲ្យ ។ ពីរបី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​បាន​ទទួល​ទូរស័ព្ទ​ពី​បុរស​ម្នាក់​ដែល​ខ្ញុំ​មិន​ស្គាល់ ។ គាត់​មាន​ប្រវត្តិរូប​សង្ខេប​របស់​ខ្ញុំ ហើយ​ចង់​និយាយ​ជាមួយ​ខ្ញុំ ។ គាត់​ចាត់ចែង​ក្រុម​ហ៊ុន​សាងសង់​ដ៏​ធំ​មួយ ។ នៅ​ទី​បំផុត នោះ​បាន​នាំ​មក​នូវ​ការងារ​មួយ​ដ៏​ល្អ​បំផុត ។ ការងារ​របស់​ខ្ញុំ​មិន​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ទី​សាធារណៈ​ទេ ហើយ​វា​បាន​ចេញ​មក​ពី​នរណា​ម្នាក់​ដែល​ជិតស្និត​ក្នុង​កម្រិត ពីរ ឬ បី នៃ​បណ្តាញ​ការងារ​របស់​ខ្ញុំ ។ ខ្ញុំ​នឹង​មិន​បាន​ទទួល​នូវ​ឱកាស​នេះ​សោះ ប្រសិន​បើ​ខ្ញុំ​មិន​បាន​បើក​មាត់ ហើយ​ចែកចាយ ខ្ញុំ​ក្នុង ៣០ វិនាទី​របស់​ខ្ញុំ ។ គ្រប់​គ្នា​មាន​បណ្តាញ​ការងារ​មួយ សូម​ប្រើ​វា​ដើម្បី​ផ្សព្វផ្សាយ​ពី​អ្នក ។ »

សូម​ត្រឡប់​ទៅ ទំព័រ ៣២ វិញ ។