ភាពខ្លួនទីពឹងខ្លួន
ធនធាន​នានា


រូបភាព
resources icon
ធនធាន​នានា

រក្សា​វា​ឲ្យ​សាមញ្ញ

សូម​ស្តាប់​និយោជក​ម្នាក់​ពិព័ណ៌នា​នូវ​គន្លឹះ​មួយ​ចំនួន​ដើម្បី​ក្លាយ​ជា​និយោជិក​ដ៏​អស្ចារ្យ​ម្នាក់ ។

« ខ្ញុំ​ជួល​មនុស្ស​មក​ធ្វើ​ការ​រាល់​ឆ្នាំ ហើយ​មើល​ពួកគេ​រីកចម្រើន​នៅ​ក្នុង​ការងារ ឬ​ក៏​ប្តូរ​ចេញ ។ ចូរ​ឲ្យ​ខ្ញុំ​ចែកចាយ​ជាមួយ​អ្នក​នូវ​កិច្ចការ​គ្រឹះ​មួយ​ចំនួន​ដែល​យើង​មាន​សេចក្តី​រំពឹង​ទុក​ពី​និយោជិក​របស់​យើង ។ ទី​មួយ ពួកគេ​ត្រូវ​តែ​ជា​មនុស្ស​ដែល​អាច​ទុកចិត្ត​បាន ។ ទី​ពីរ ពួកគេ​ត្រូវ​តែ​អាច​ធ្វើ​ការងារ​ប្រកប​ដោយ​ប្រសិទ្ធិភាព​ជាមួយ​គ្នា ។ ហើយ​ទី​បី យើង​ត្រូវការ​ពួកគេ​ឲ្យ​ចូលរួម​ចំណែក ។ គ្រាន់​តែ​ធ្វើ​នូវ​កិច្ចការ​តូចតាច​ទាំង​បី​នេះ នោះ​ធ្វើ​ឲ្យ​មាន​ភាពខុសគ្នា​យ៉ាង​ធំ​សប្បើម នៅ​ក្នុង​ភាព​ជោគជ័យ​របស់​ពួកគេ​ជាមួយ​យើង ។ ខ្ញុំ​សូម​ចែកចាយ​នូវ​បទពិសោធន៍មួយ​ទុក​ជា​ឧទាហរណ៍​ ។

« យើង​ទើប​តែ​បាន​ជួល​មនុស្ស​ពីរនាក់​ឲ្យ​ធ្វើ​ការ​នៅ​ទីនេះ ។ ពួកគេ​ធ្វើ​ការ​ក្នុង​តំណែង​ដូច​គ្នា ។ ពួកគេ​បាន​ចាប់​ផ្តើម​ចូល​ធ្វើ​ការ​ក្នុង​ពេល​ប្រហែល​គ្នា អ្នក​ទី​មួយ​ធ្វើ​កិច្ចការ​បាន​ល្អ​ណាស់ ។ នាង​មិន​ធ្លាប់​មក​ធ្វើ​ការ​យឺត កម្រ​ទូរស័ព្ទ​មក​សុំ​ច្បាប់​ឈឺ ហើយ​នាង​បំពេញ​ការងារ​ទាំងឡាយ​របស់​នាង​បាន​ល្អ​ណាស់ ។ អ្នក​ដទៃ​ទៀត​មិន​ចាំបាច់​ព្រួយ​បារម្ភ​ពី​ការជួយ​ការងារ​នាង​ឡើយ ។ នាង​សាកសម​និង​ការងារ​ល្អ​ណាស់ ហើយ​មាន​ភាពចុះ​សម្រុង​ល្អ​ជាមួយ​អ្នកដទៃ ។ ក្រៅ​ពី​នោះ នាង​បំពេញ​ការងារ​បាន​ល្អ​អស្ចារ្យ​ណាស់ ។ នាង​មិន​គ្រាន់​តែ​ធ្វើ​កិច្ចការ​បាន​រួចរាល់​ទេ ប៉ុន្តែ​នាង​តែ​រកមើល​អ្វី​ដែល​នាង​អាច​ធ្វើ​បាន​ច្រើន​ថែម​ទៀត ។ នាង​មក​ធ្វើ​ការ​នៅ​ទីនេះ​ទើប​បាន​ពីរ​បី​ខែ​ទេ ហើយ​យើង​បាន​សម្លឹង​រកមើល​ឳកាស​ដើម្បី​តម្លើង​តំណែង ឬ តម្លើង​ប្រាក់​ខែ ដល់​នាង​ទៅ​ហើយ ។

« អ្នក​ទី​ពីរ​មិន​កើត​ទេ ។ គាត់​មក​យឺត​ជា​ញឹកញាប់ ហើយ​តែងតែ​មាន​ការដោះសារ​ជានិច្ច ដោយ​មូលហេតុ​តាំង​ពី​កូន​ឈឺ​រហូត​ដល់​ខក​ឡាន​ក្រុង ។ គាត់​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​កិច្ចការ​បាន​ល្អ​ទេ ហើយ​អ្នក​ដទៃ​ត្រូវ​តែ​ធ្វើ​ការងារ​បន្ត​ពី​គាត់ ។ ខ្ញុំ​ក៏​បាន​កត់សម្គាល់​ដែរ​ថា គាត់​ជា​មនុស្ស​ដែល​រំខាន​ណាស់​ពេល​ដែល​គាត់​នៅ​ទីនេះ ។ គាត់​ហាក់​ដូច​ជា​មិន​អាច​ឆ្លង​សប្តាហ៍​ដោយ​មិន​មាន​ការខ្វែង​គំនិត​គ្នា​សោះ​ឡើយ ។ និយោជិក​របស់​ខ្ញុំ​មួយ​ចំនួន​បាន​មក​ត្អូញត្អែរ​អំពី​អ្វី​ដែល​គាត់​បាន​និយាយ ឬ ធ្វើ ។ ខ្ញុំ​ពិត​ជា​ពុំ​ចង់​ទាក់ទង​ជាមួយ​រឿង​ទាំង​នោះ​ឡើយ ។ ខ្ញុំ​​ប្រាថ្នា​ឲ្យ​គាត់​អាច​មាន​ភាព​ចុះសម្រុង​នឹង​គ្នា​កាន់តែ​ប្រសើរ​ឬ មាន​សុជីវធម៌​ល្អ​ថែម​ទៀត​នៅ​កន្លែង​ធ្វើ​ការ ។ ទី​បំផុត គាត់​មិន​អាច​បំពេញ​ការងារ​របស់​គាត់​បាន​ល្អ​បំផុត​ទេ ។ គាត់​គ្រាន់​តែ​អាច​បំពេញ​នូវ​ការរំពឹងទុក​ជា​អប្បបរិមា ប៉ុន្តែ​ខ្ញុំ​មិន​អាច​និយាយ​ថា យើង​ទទួល​បាន​ផល​ចំណេញ​មក​វិញ​លើ​អ្វី​ដែល​យើង​វិនិយោគ​លើ​គាត់​នោះ​ទេ ។ ខ្ញុំ​មាន​ផែនការ​ឲ្យ​គាត់​ឈប់​ធ្វើការ ។

« ការរក្សា​ការងារ​មួយ​គឺ​សាមញ្ញ ។ ជា​មនុស្ស​ដែល​អាច​ទុក​ចិត្ត​បាន ស្រួល​ធ្វើ​ការ​ជាមួយ ហើយ​ធ្វើ​ការងារ​បាន​ល្អ ។ ប្រសិន​បើ​អ្នក​អាច​ធ្វើ​នូវ​អ្វី​ទាំង​អស់​នោះ អ្នក​នឹង​ប្រហែល​ជា​មាន​ការងារ​មួយ​ជានិច្ច ហើយ​មាន​នូវ​ឱកាស​ច្រើន​នៅ​ពេល​អ្នក​ត្រូវការ ។ »

សូម​ត្រឡប់​ទៅ ទំព័រ ១៧៥ វិញ ។

ការរីក​ចម្រើន

អ៊ែនជិលឡា ចែកចាយ​នូវ​អ្វី​ដែល​នាង​ធ្វើ​ដើម្បី​បាន​រីកចម្រើន​នៅ​កន្លែង​ការងារ។

« ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ខ្លាំង​ដើម្បី​បាន​ការងារ​ដែល​ខ្ញុំ​មាន ហើយ​ខ្ញុំ​គិត​ថា​នេះ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរ​គុណ​ចំពោះ​រឿង​ហ្នឹង ។ វា​ជា​ការងារ​ដ៏​អស្ចារ្យ​មួយ​ដែល​ខ្ញុំ​ចូលចិត្ត ហើយ​ផ្គត់ផ្គង់​ដល់​គ្រួសារ​របស់​ខ្ញុំ ។ ខ្ញុំ​មាន​ផែនការ​ដើម្បី​ផ្លាស់​ប្តូរ ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​បំពេញ​ការងារ​បច្ចុប្បន្ន​ឲ្យ​បាន​ល្អ​ដែរ ។ ដូច្នេះ​ហើយ​ខ្ញុំ​បាន​កំពុង​ប្រើប្រាស់​ជំនាញ​ស្វែង​រក​ការងារ ដើម្បី​រីកចម្រើន​នៅ​ក្នុង​កិច្ចការ​របស់​ខ្ញុំ ។ ការដឹង​ថា​តែងតែ​មាន​នូវ​អ្វី​ជាច្រើន​ទៀត​ដើម្បី​រៀន​បាន​ជួយ​លើក​ទឹកចិត្ត​ខ្ញុំ ហើយ​ការ​សម្រេច​បាន​នូវ​គោលដៅ​ប្រចាំ​ថ្ងៃ​ទាំងឡាយ ជួយ​ខ្ញុំ​ឲ្យ​បន្ត​រីកចម្រើន​ទៅ​មុខ​រយៈពេល​វែង​ដើម្បី​ឆ្ពោះ​ដល់​គោលដៅ​នានា ។ រៀង​រាល់​ថ្ងៃ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង ។

« ខ្ញុំ​តែងតែ​សម្លឹង​រក​មើល​នូវ​របៀប​ដែល​ខ្ញុំ​អាច​ធ្វើ​ការងារ​បាន​កាន់​តែ​ប្រសើរ​ឡើង ។ ខ្ញុំ​រក​បាន​នូវ​ធនធាន​ចំនួន​ពីរបី​ដែល​ពិត​ជា​មាន​សារៈប្រយោជន៍​រួម​ទាំង​សៀវភៅ​មួយ​ចំនួន​ផង ។ ប៉ុន្តែ​មនុស្ស​គឺ​ជា​ធនធាន​ដ៏​ល្អ​បំផុត​របស់​ខ្ញុំ ។ មិត្ត​រួម​ការងារ​ដែល​មាន​បទពិសោធន៍​ច្រើន​ជាង​ខ្ញុំ​មួយ​ចំនួន និង​អ្នកគ្រប់គ្រង​ដទៃ​ទៀត​បាន​មាន​ចិត្ត​ចង់​ជួយ​ខ្ញុំ​ខ្លាំង​ណាស់ ។ អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺ​សុំ​ឲ្យ​ជួយ ហើយ​មនុស្ស​ភាគ​ច្រើន​គឺ​ត្រេកអរ​ដើម្បី​ជួយ​អ្នក​ឲ្យ​ធ្វើ​បាន​ល្អ​ប្រសើរ​ជាង ។ ហើយ​វា​ធ្វើ​ឲ្យ​អ្នក​ចង់​ធ្វើ​ឲ្យ​លើស​ពី​ការ​រំពឹង​ទុក​ទាំងឡាយ​របស់​ពួកគេ​ទៅ​ទៀត ។

« ខ្ញុំ​ក៏​កំពុង​តែ​បង្កើត​បណ្តាញ​ការងារ​ផង​ដែរ ។ តំណែង​ជា​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន​របស់​ខ្ញុំ​ត្រូវ​បាន​បំពេញ​តាម​រយៈ​ការឡើង​តំណែង ។ ខ្ញុំ​បាន​កំពុង​តែ​ធ្វើ​ការសម្ភាស​រក​ព័ត៌មាន​ជាមួយ​អ្នក​ដទៃ​នៅ​ទីនេះ​ដើម្បី​រៀន​ថែម​ទៀត​អំពី​តួនាទី​នានា និង​ស្វែងរក​នូវ​ការទូន្មាន​របស់​ពួកគាត់ ។ កិច្ចការ​នេះ​បាន​ជួយ​ខ្ញុំ​បង្កើត​បណ្តាញ​ការងារ​ល្អៗ ហើយ​រៀន​នូវ​អ្វីៗ​ដែល​ខ្ញុំ​មិន​ធ្លាប់​ដឹង ។ ខ្ញុំ​ដឹង​ថា​វា​ផ្តល់​ឲ្យ​ខ្ញុំ​នូវ​ឱកាស​ល្អ​ប្រសើរ​មួយ​ថា​មនុស្ស​នឹង​គិត​ដល់​ខ្ញុំ​ពេល​ណា​មាន​តំណែង​នានា​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សារ​ហេតុ​ផល​ពីរ ៖ ទី​មួយ ខ្ញុំ​ជា​អ្នក​ពូកែ​ធ្វើ​ការ ហើយ​ទី​ពីរ ពួកគេ​ស្គាល់ និង​មាន​ទំនុកចិត្ត​លើ​ខ្ញុំ ។

« ខ្ញុំ​ក៏​ដឹង​ផងដែរ​ថា​ព្រះវរបិតា​សួគ៌​សព្វ​ព្រះទ័យ​ឲ្យ​ខ្ញុំ​ជោគជ័យ ហើយ​មាន​លទ្ធភាព​ដើម្បី​រីកចម្រើន ។ ទ្រង់​បាន​ប្រទាន​ពរ​ជា​ការងារ​នេះ​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ដឹង​ថា​ទ្រង់​អាច​ជួយ​ខ្ញុំ​នៅ​ពេល​ខ្ញុំ​ធ្វើការ និង​ព្យាយាម​ដើម្បី​រីកចម្រើន ។ »

សូម​ត្រឡប់​ទៅ ទំព័រ ១៧៩ វិញ ។

កំណត់ចំណាំ