ភាពខ្លួនទីពឹងខ្លួន
សេចក្តី​រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី


រូបភាព
report icon
រាយការណ៍—ម៉ោង​ជា​អតិបរមា ៖ ២៥ នាទី

ប្រសិនបើ​នេះ​គឺ​ជា​ជំពូក​ដំបូង​របស់​អ្នក​សម្រាប់​សប្តាហ៍​នេះ សូម​បំពេញ « រាយការណ៍ » ។ បើ​មិន​ដូច្នោះ​ទេ សូម​រំលង ទៅទំព័រ ៩៨ ។

ការ​តាំងចិត្ត​ពី​សប្តាហ៍​មុន ។

  1. សូម​រក​ឲ្យ​ឃើញ​នូវ​ធនធាន​នានា​ជា​ប្រចាំ​ថ្ងៃ ។

  2. សូម​ធ្វើ​ការទំនាក់ទំនង​ជា​ប្រចាំ​ថ្ងៃ ។

  3. ទាក់ទង​ហើយ​គាំទ្រ​ដៃ​គូ​សកម្មភាព​របស់​ខ្ញុំ ។

  4. អនុវត្ត​ហើយ​ចែកចាយ​នូវ​គោលការណ៍​មូលដ្ឋាន​គ្រឹះ​របស់​ខ្ញុំ​សម្រាប់​ថ្ងៃ​នេះ ។

  5. អនុវត្ត​ជំនាញ​ស្វែងរក​ការងារ ។

ជំហានទី ១ ៖ វាយ​តម្លៃ​ខ្លួន​ឯង (៥ នាទី)

សូម​ប្រើ​តារាង « ការវាយ​តម្លៃ​កិច្ចខិតខំ​របស់​ខ្ញុំ » នៅ ទំព័រ ii–iii ដើម្បី​ពិនិត្យ​ឡើង​វិញ​នូវ​ការតាំងចិត្ត​ទាំងឡាយ​របស់​អ្នក​កាល​ពី​ប្រជុំ​នា​សប្តាហ៍​មុន ។ ដំបូង សូម​សរសេរ​ជា​ចំនួន​ពិតប្រាកដ​នូវ​ធនធាន​ទាំងឡាយ​ដែល​អ្នក​បាន​រកឃើញនិង​បាន​ទាក់ទង ។ បន្ទាប់​មក​សូម​ធ្វើ​ការវាយ​តម្លៃ​រៀងៗ​ខ្លួន​នូវ​កិច្ចខិតខំ​របស់​អ្នក​ដើម្បី​ថែរក្សា​នូវ​ការតាំងចិត្ត​នីមួយៗ​ដោយ​គូស​ពណ៌ក្រហម លឿង ឬ បៃតង ។

រូបភាព
evaluating my efforts thumbnail

ជំហាន​ទី ២ ៖ ចែកចាយ​ជាមួយ​ក្រុម (១០ នាទី)

បុគ្គល​ម្នាក់ៗ​ធ្វើ​សេចក្តី​រាយការណ៍​ពី​របៀប​ដែល​អ្នក​បាន​ធ្វើ​ជាមួយ​និង​ការតាំងចិត្ត​របស់​អ្នក​ដោយ​ការចែកចាយ​នូវ​គោលដៅ និងតួ​លេខ​ពិត ហើយ​ដោយ​ការថ្លែង​ជា​ពណ៌ « ក្រហម » « លឿង » ឬ « បៃតង » សម្រាប់​កិច្ចខិតខំ​របស់​អ្នក ។ សូម​ចែកចាយ​នូវ​អ្វី​ដែល​បាន​ដំណើរការ​ល្អ និង​របៀប​ដែល​ព្រះវបិតាសួគ៌​បាន​ជួយ​អ្នក ។

ជំហាន​ទី ៣ ៖ ជ្រើសរើស​ដៃ​គូ​សកម្មភាព (២ នាទី)

សូម​ជ្រើសរើស​ដៃ​គូ​សកម្មភាព​ម្នាក់​មក​ពី​ក្រុម​សម្រាប់​សប្តាហ៍​នេះ ។ ជាទូទៅ ដៃគូ​សកម្មភាព​គឺ​មាន​ភេទ​ដូចគ្នា ហើយ​ពុំមែនជា​សមាជិក​គ្រួសារ​ទេ ។

សូម​ចំណាយ​ពេល​ប៉ុន្មាន​នាទី​ឥឡូវ​នេះ​ដើម្បី​ជួប​ជាមួយ​និង​ដៃ​គូ​សកម្មភាព​របស់​អ្នក ។ សូម​ធ្វើ​ការណែនាំ​ខ្លួន ហើយ​ពិភាក្សា​នូវ​របៀប​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​ទៅ​វិញ​ទៅ​មក​ពេញ​មួយ​សប្តាហ៍ ។

ឈ្មោះ​ដៃ​គូ​សកម្មភាព

ព័ត៌មាន​សំរាប់​ទំនាក់ទំនង

សូម​សរសេរ​ពី​របៀប និង​ពេល​វេលា​ដែល​អ្នក​នឹង​ទាក់ទង​គ្នា​សប្តាហ៍​នេះ ។

អាទិត្យ

ចន្ទ

អង្គារ

ពុធ

ព្រហស្បត្តិ៍

សុក្រ

សៅរ៍

សូម​បំពេញ​សកម្មភាព​នៅ​លើ​ទំព័រ​ក្រោយ ។