ដំណើររឿង​ក្នុង​ព្រះគម្ពីរ
យ៉ាកុប និង សេរេម


« យ៉ាកុប និង សេរេម » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

យ៉ាកុប ៧

យ៉ាកុប និង សេរេម

ទីបន្ទាល់​របស់​ព្យាការី​អំពី​ព្រះយេស៊ូវ​គ្រីស្ទ

រូបភាព
យ៉ាកុប​កំពុង​បង្រៀន​ក្មេងតូចៗ

យ៉ាកុប​គឺជា​ព្យាការី​ម្នាក់ ដែល​បាន​ឃើញ​ព្រះយេស៊ូវ​គ្រីស្ទ ។ លោក​ចង់​ឲ្យ​ប្រជាជន​ជឿ​លើ​ព្រះយេស៊ូវ ។ យ៉ាកុប​បាន​បង្រៀន​ប្រជាជន​ឲ្យ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ​របស់​ព្រះ ។ លោក​ខិតខំ​ធ្វើការ​យ៉ាងខ្លាំង​ដើម្បី​បង្រៀន​ប្រជាជន​អំពី​ព្រះយេស៊ូវ ។

នីហ្វៃ​ទី​២ ១១:២–៣; យ៉ាកុប ១:១–៨, ១៧–១៩

រូបភាព
សេរេម​កំពុង​និយាយ​ជាមួយ​ប្រជាជន

ថ្ងៃមួយ​មាន​បុរស​ម្នាក់​ឈ្មោះ​សេរេម បាន​ចាប់ផ្ដើម​បង្រៀន​ប្រជាជន ។ ប៉ុន្ដែ​សេរេម​បាន​បង្រៀន​ថា ព្រះយេស៊ូវ​ពុំមាន​ពិត​នោះ​ទេ ។ សេរេម​ពូកែ​ខាង​វោហាសាស្ដ្រ​ណាស់ ហើយ​ពួកសាសន៍​នីហ្វៃ​ជាច្រើន​បាន​ជឿ​លើ​អ្វី​ដែល​គាត់​បាន​និយាយ ។ ដោយសារតែ​គាត់ នោះ​មនុស្ស​ជាច្រើន​បាន​ឈប់​ជឿ​លើ​ព្រះយេស៊ូវ ។ សេរេម​ក៏​ចង់​ឲ្យ​យ៉ាកុប​ឈប់​ជឿ​លើ​ព្រះយេស៊ូវ​ដែរ ។

យ៉ាកុប ៧:១–៥

រូបភាព
សេរេម​កំពុង​និយាយ និង​ចង្អុល​ទៅ​យ៉ាកុប

សេរេម​បាន​និយាយ​ថា គ្មាន​នរណា​ម្នាក់​អាច​ដឹង​ពី​អ្វី​ដែល​នឹង​កើតឡើង​នាពេល​អនាគត​បាន​នោះ​ទេ ។ គាត់​បាន​និយាយ​ថា ការណ៍​នេះ​មាន​ន័យ​ថា គ្មាន​នរណាម្នាក់​អាច​ដឹង​ថា តើ​ព្រះយេស៊ូវ​មាន​ពិត​ឬ​អត់​នោះ​ទេ ដោយសារ​ព្រះយេស៊ូវ​មិន​បាន​យាងមក​ផែនដី​នៅឡើយ​ទេ ។ ប៉ុន្តែ​យ៉ាកុប​បាន​និយាយ​ថា ព្រះគម្ពីរ និង​ព្យាការី​ទាំងអស់​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ ។ ព្រះ​បាន​បង្ហាញ​យ៉ាកុប​ថា ព្រះយេស៊ូវ​នឹង​យាង​មកកាន់​ផែនដី ។

យ៉ាកុប ៧:៦–១២

រូបភាព
សេរេម​​កំពុង​និយាយ និង​ញញឹម

សេរេម​នៅតែ​មិន​ជឿ​ដដែល ។ គាត់​ចង់​ឲ្យ​យ៉ាកុប​បង្ហាញ​គាត់​នូវ​ទីសម្គាល់​មួយ​ដែល​ថា មាន​ព្រះយេស៊ូវ​ពិត​មែន ។

យ៉ាកុប ៧:១៣

រូបភាព
យ៉ាកុប​កំពុង​លើក​ដៃ​លោក​ឡើង

យ៉ាកុប​បាន​និយាយ​ថា សេរេម​ដឹង​ថា ព្រះយេស៊ូវ​នឹង​យាង​មក ហើយ​គាត់​មិន​ចាំបាច់​មាន​ទីសម្គាល់​នោះ​ទេ ។ ប៉ុន្តែ​យ៉ាកុប​បាន​និយាយ​ថា ព្រះ​នឹង​ធ្វើឲ្យ​សេរេម​សន្លប់​ដើម្បី​បង្ហាញ​ថា ព្រះ​មាន​ព្រះចេស្ដា ហើយ​ថា​មាន​ព្រះយេស៊ូវ​ពិត​មែន ។

យ៉ាកុប ៧:១៤

រូបភាព
សេរេម​បាន​ដួល​លុត​ជង្គង់​ចុះ​នៅក្បែរ​បណ្ដាជន​ទាំងឡាយ

ភ្លាមៗ​នោះ សេរេម​បាន​ធ្លាក់ខ្លួន​ឈឺ ហើយ​បាន​ដួល​ទៅនឹង​ដី ។ ជាច្រើន​ថ្ងៃ​ក្រោយមក គាត់​បាន​ដឹង​ថា គាត់​នឹង​ស្លាប់ ។ គាត់​បាន​ប្រាប់​ប្រជាជន​ថា គាត់​បាន​ចាញ់បោក​សាតាំង ។ គាត់​បាន​និយាយ​ថា គាត់​បាន​កុហក​ព្រះ ។ គាត់​ដឹង​គ្រប់​ពេលវេលា​ទាំងអស់​ថា មាន​ព្រះយេស៊ូវ​ពិត​មែន ។ ក្រោយមក សេរេម​បាន​ស្លាប់ ។ ប្រជាជន​បាន​អាន​ព្រះគម្ពីរ ហើយ​ជឿ​លើ​ព្រះយេស៊ូវ ។

យ៉ាកុប ៧:១៥–២៣