ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ


« ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

នីហ្វៃ​ទី​៣ ១

ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ

មានជំនឿ​លើការ​បង្រៀន​របស់ព្យាការី

រូបភាព
ម្តាយ និង​ឪពុក​ជាមួយទារក និង​កូនៗ​ដើរ​ក្នុង​ទីក្រុង

វាមាន​រយៈពេល​ប្រហែលប្រាំឆ្នាំ​ហើយ​ចាប់តាំងពី​សាំយូអែល ដែលជាព្យាការី​បានបង្រៀន​អំពី​ទីសម្គាល់​នៃ​ការប្រសូត​របស់​ព្រះយេស៊ូវ ។ មនុស្សជា​ច្រើន​បាន​ជឿ និង​បាន​​ចាំ​មើល​ទីសម្គាល់ ។ មនុស្ស​ផ្សេងទៀត​បាន​និយាយថា​សាំយូអែល​ខុស ហើយ​ពេលវេលា​សម្រាប់​ទីសម្គាល់​បាន​កន្លងផុត​ទៅហើយ ។ ពួក​គេ​សើច​ចំអក​ដាក់​អ្នកជឿ ហើយ​និយាយ​ថា​ព្រះយេស៊ូវ​នឹង​មិន​យាងមកឡើយ ។

ហេលេមិន ១៤:២–៧; នីហ្វៃទី៣ ១:៤–៦

រូបភាព
គ្រួសារ​អង្គុយ​នៅឯផ្ទះ ហើយ​ឪពុក​និយាយ

ពួកអ្នកជឿ​មានការ​ព្រួយបារម្ភ ​ប៉ុន្តែ​ពួកគេ​មានជំនឿ ។ ពួកគេ​បាន​បន្តទន្ទឹង​រង់ចាំ​ទីសម្គាល់ ។ ទីសម្គាល់​មួយគឺ​ពេលយប់​នឹង​មិនងងឹត​ឡើយ ។ វានឹង​ភ្លឺដូចថ្ងៃ សូម្បីតែ​បន្ទាប់ពី​ព្រះអាទិត្យ​លិចក្តី ។ យប់ដែល​គ្មាន​ភាពងងឹត​នឹង​ជាទីសម្គាល់​មួយ ដែល​បញ្ជាក់ថា​ព្រះយេស៊ូវ​នឹង​ប្រសូត​នៅ​ថ្ងៃបន្ទាប់​នៅដែនដី​ផ្សេង ។

ហេលេមិន ១៤:២–៤; នីហ្វៃទី៣ ១:៧-–៨

រូបភាព
គ្រួសារ​មានការ​ភ័យខ្លាច​ពេល​គេស្រែកដាក់

មនុស្ស​ដែល​មិនជឿ​បានរៀបចំ​ផែនការ ។ ពួកគេ​បានជ្រើសរើស​ថ្ងៃមួយ ហើយ​និយាយថា ប្រសិនបើ​ទីសម្គាល់​មិនកើតឡើង​នៅថ្ងៃនោះ ពួកអ្នកជឿ​នឹងត្រូវ​យកទៅ​សម្លាប់​ចោល ។

នីហ្វៃទី៣ ១:៩

រូបភាព
នីហ្វៃ​មើល​ឃើញ​មនុស្ស​ធ្វើអាក្រក់​ដាក់​គ្រួសារ

បុរស​ម្នាក់​ឈ្មោះ​នីហ្វៃ គ្រានោះ​គាត់គឺជា​ព្យាការី ។ លោក​សោកសៅ​យ៉ាងខ្លាំង​ដែល​មនុស្ស​មួយចំនួន​ចង់​សម្លាប់​ពួកអ្នកជឿ ។

នីហ្វៃទី៣ ១:១០

រូបភាព
នីហ្វៃ​លុតជង្គង់​ចុះ​អធិស្ឋាន ។

នីហ្វៃ​បាន​ក្រាបក្បាល​លើដី ហើយ​អធិស្ឋាន​ទូលសូម​ព្រះ​សម្រាប់​ពួកអ្នក​ជឿ​ដែល​ហៀបនឹង​ស្លាប់ ដោយ​សារ​សេចក្ដី​ជំនឿ​របស់​ពួកគេ ។ លោក​បាន​អធិស្ឋាន​ពេញ​មួយថ្ងៃ ។

នីហ្វៃទី៣ ១:១១–១២

រូបភាព
នីហ្វៃ​លើក​ដៃ​ផ្គុំ​ឡើង​ហើយ​អធិស្ឋាន

ក្នុងការ​ឆ្លើយតប​នឹង​ការ​អធិស្ឋាន​របស់​លោក នីហ្វៃ​បាន​ឮ​សំឡេង​របស់​ព្រះយេស៊ូវ ។ ព្រះយេស៊ូវ​បានមាន​បន្ទូលថា ទីសម្គាល់​នឹងកើត​ឡើងយប់​នេះ ហើយ​ទ្រង់នឹង​ប្រសូត​នៅថ្ងៃ​បន្ទាប់ ។

នីហ្វៃទី៣ ១:១២–១៤

រូបភាព
បណ្តាជន​មើលទៅ​លើមេឃ​ដោយភាព​ងឿងឆ្ងល់

នៅយប់នោះ​មិន​មាន​ភាពងងឹត​នោះទេ ទោះជា​ព្រះ​អាទិត្យ​បាន​លិច​ក៏ដោយ ។ មនុស្ស​ដែល​មិន​ជឿ​ពាក្យ​របស់​សាំយូអែល មាន​ការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​រហូត​ដល់ដួល​ទៅដី ។ ពួកគេ​បាន​ភ័យ​ខ្លាច ដោយសារ​ពួកគេ​មិនជឿ ។ មនុស្ស​ដែល​មានជំនឿ​មិន​ត្រូវគេ​សម្លាប់​ទេ ។

នីហ្វៃទី៣ ១:១៥–១៩

រូបភាព
ក្រុមគ្រួសារ​សម្លឹងមើល​ផ្ទៃមេឃ​ពណ៌ខៀវខ្ចី​ដោយភាព​ងឿងឆ្ងល់

នៅថ្ងៃបន្ទាប់ ព្រះអាទិត្យរះ​ម្តងទៀត ហើយ​ផ្ទៃមេឃ​នៅតែភ្លឺ ។ មនុស្ស​ទាំងអស់​បាន​ដឹងថា​នេះជាថ្ងៃ​ដែល​ព្រះយេស៊ូវ​នឹង​ប្រសូតមក ។

នីហ្វៃទី៣ ១:១៩

រូបភាព
បណ្តាជន​មើលទៅ​លើមេឃ ហើយ​ឃើញ​ផ្កាយថ្មី

បណ្តាជន​បានឃើញ​ទីសម្គាល់​មួយទៀត ។ ផ្កាយ​ថ្មី​មួយ​បាន​រះ​ឡើង​នៅលើ​មេឃ ។ ទីសម្គាល់​ទាំងអស់​ដែល​សាំយូអែល បាននិយាយ​បាន​ក្លាយ​ជាការពិត ។ មនុស្ស​ជាច្រើន​បាន​ជឿ​លើ​ព្រះយេស៊ូវ ហើយ​បាន​ទទួលបុណ្យ​ជ្រមុជទឹក ។

ហេលេមិន ១៤:២–៧; នីហ្វៃទី​៣ ១:២០–២៣