ដំណើររឿង​ក្នុង​ព្រះគម្ពីរ
ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ


« ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

អាលម៉ា ២៣–២៧

ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ

មនុស្ស​ដែល​ជ្រើសរើស​ស្រឡាញ់​មារសត្រូវ​របស់​ពួកគេ

រូបភាព
អាំម៉ូន​បង្រៀន​ប្រជាជន​នៅក្រោម​ដើម​ឈើ

សាសន៍​លេមិន​ជាច្រើន​បានរៀន​អំពី​ព្រះ មកពី​អាំម៉ូន និង​បងប្អូន​របស់​លោក ។ សាសន៍​លេមិន​ទាំងនេះ​មាន​សេចក្ដី​ជំនឿ​យ៉ាងខ្លាំង​លើ​ព្រះអម្ចាស់ ហើយ​បាន​ធ្វើតាម​ព្រះបញ្ញត្តិ​របស់ព្រះ ។ ពួកគេ​ចង់​បាន​ឈ្មោះ​ថ្មី ដូច្នេះ​ពួកគេ​បានហៅ​ខ្លួន​ឯងថា ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ជំនួស​ឲ្យសាសន៍​លេមិន ។

អាលម៉ា ២៣:៣–៧, ១៦–១៧

រូបភាព
ក្រុមគ្រួសារ​កំពុង​ស្តាប់​អាំម៉ូន​បង្រៀន

ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បាន​ផ្លាស់ប្តូរ​ពីព្រោះ​សេចក្តី​ជំនឿ​របស់ពួកគេ​លើព្រះ ។ ពួកគេបាន​ប្រែចិត្ត​ពីអំពើ​អាក្រក់​ទាំងឡាយ​ដែលពួក​គេធ្លាប់​ធ្វើ ។ ពួកគេ​ដឹងថា​ព្រះ​ស្រឡាញ់​ពួកគេ ហើយ​បានអត់ទោស​ឲ្យ​ពួកគេ ។

អាលម៉ា ២៤:៨–១៤

រូបភាព
ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បោះចោល​អាវុធ​ទៅក្នុង​រណ្តៅ

ពួកសាសន៍​លេមិន​បានខឹងសម្បា ហើយ​កំពុង​ត្រៀមខ្លួន​ដើម្បី​វាយ​ប្រហារ​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ។ ជំនួស​ឲ្យការប្រយុទ្ធ ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បាន​ធ្វើសេចក្តី​សន្យា​ចំពោះព្រះ ។ ពួកគេ​បាននិយាយថា ពួកគេ​នឹង​មិនធ្វើបាប​មនុស្ស​ទៀត​ទេ ។ ដើម្បី​ជាភស្តុតាង ពួកគេ​បានកប់​អាវុធ​របស់​ពួកគេ ។ ពួកគេ​បានជ្រើសរើស​ស្រឡាញ់​ពួក​ខ្មាំងសត្រូវ​របស់​ពួកគេ ជាជាង​ធ្វើបាប ឬ​សម្លាប់​ពួកគេ ។

អាលម៉ា ២៤:១–១៩; ២៦:៣១–៣៤

រូបភាព
សាសន៍​លេមិន​ដែល​មានកំហឹង​កាន់​អាវុធ

ពួក​សាសន៍​លេមិន​ដែល​មិន​ជឿ​លើ​ព្រះ​បាន​វាយ​ប្រហារ​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ។

អាលម៉ា ២៤:២០

រូបភាព
ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ពីរនាក់​លុតជង្គង់ចុះ​អធិស្ឋាន

ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ មាន​ជំនឿ​ថា ប្រសិនបើ​ពួកគេ​ត្រូវគេ​សម្លាប់​នោះ​ពួកគេ​នឹង​រស់នៅ​ជាមួយ​នឹង​ព្រះ ។ ពួកគេ​បាន​គោរព​ការសន្យា​របស់​ពួកគេ​ចំពោះ​ព្រះ ហើយ​មិនបាន​ប្រយុទ្ធ​នឹង​សាសន៍​លេមិន​ទេ ។

អាលម៉ា ២៤:១៦, ២១

រូបភាព
ពួកសាសន៍​លេមិន​បញ្ឈប់​ការវាយ​ប្រហារ

ជំនួស​ឲ្យការប្រយុទ្ធ ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បាន​អធិស្ឋាន ។ នៅពេល​សាសន៍​លេមិន​បាន​ឃើញ​ដូច្នេះ ពួកគេ​ជាច្រើន​បានឈប់​វាយប្រហារ ។ ពួកគេ​មាន​អារម្មណ៍​មិនល្អ​ចំពោះ​ការសម្លាប់​មនុស្ស ។ ពួកសាសន៍​លេមិន​​ទាំងនោះ​​​ក៏​បាន​ជ្រើសរើស​នឹង​មិនធ្វើបាប​មនុស្ស​ផ្សេងទៀត​ម្ដងទៀត​ឡើយ ។ ពួកគេ​បានចូលរួម​ជាមួយ​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ ។

អាលម៉ា ២៤:២១–២៧; ២៥:១៣–១៦

រូបភាព
អាំម៉ូន និង​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បាន​ធ្វើដំណើរ

កាល​ដែល​ពេលវេលា​កន្លងទៅ ​មនុស្ស​កាន់តែ​ច្រើន​បាន​វាយប្រហារ ។ អាំម៉ូន និង​បង​ប្អូន​របស់​គាត់​សោក​ស្តាយ​ដែល​ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បាន​រងទុក្ខ ។ ពួកគេ​បាន​ទូល​សុំ​ស្ដេច​ឲ្យ​នាំ​ប្រជាជន​របស់​ទ្រង់​ទៅ​រស់នៅ​ជាមួយ​នឹង​ពួកសាសន៍​នីហ្វៃ ។ ស្តេច​បានមាន​បន្ទូលថា ពួកគេ​នឹងទៅ​បើ​ព្រះអម្ចាស់​សព្វ​ព្រះទ័យ​ឲ្យគេទៅ ។ អាំម៉ូន​បាន​អធិស្ឋាន ។ ព្រះអម្ចាស់​មាន​ព្រះបន្ទូល​ថា ពួកគេ​គួរតែទៅ​ហើយ​ថា​ទ្រង់នឹង​ការពារ​ពួកគេ ។

អាលម៉ា ២៧:២–១៥

រូបភាព
សាសន៍​នីហ្វៃ ស្វាគមន៍​ប្រជាជន​អាន់តៃ‑នីហ្វៃ‑លីហៃ

សាសន៍នីហ្វៃ​បាន​ប្រគល់​ដែនដី​ទៅ​ឲ្យ​ពួកអាន់តៃ-នីហ្វៃ-លីហៃ រស់នៅ ហើយ​ការពារ​ពួកគេ ។ ជាការតបស្នង ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ បាន​ជូន​ស្បៀង​អាហារ​ដល់​សាសន៍​នីហ្វៃ ។ ពួកសាសន៍​អាន់តៃ‑នីហ្វៃ‑លីហៃ មានសេចក្តី​ជំនឿ និង​សេចក្តី​ស្រឡាញ់​លើព្រះ​យ៉ាងខ្លាំង ។ ពួកគេ​ស្មោះត្រង់​នឹង​មនុស្ស​គ្រប់គ្នា ហើយ​បាន​រក្សាការ​សន្យាថា​នឹង​មិន​ច្បាំង​ទៀតឡើយ ។ ពួកគេ​ទាំងអស់​គ្នា​ស្មោះត្រង់​ពេញមួយ​ជីវិត​ពួកគេ ។

អាលម៉ា ២៧:២០–៣០