ដំណើររឿង​ក្នុង​ព្រះគម្ពីរ
លីអាហូណា និង​ធ្នូ​ដែល​បាក់


« លីអាហូណា និង​ធ្នូ​ដែល​បាក់ » ដំណើររឿង​ព្រះគម្ពីរ​មរមន ( ឆ្នាំ ២០២៣ )

នីហ្វៃ​ទី​១ ១៦

លីអាហូណា និង​ធ្នូ​ដែល​បាក់

ការស្វែងរក​ជំនួយ​របស់​ព្រះអម្ចាស់

រូបភាព
ក្រុមគ្រួសារ​កំពុង​អង្គុយ​ជុំវិញ​ភ្លើង​គប់

ក្រុមគ្រួសារ​របស់​លីហៃ និង​អ៊ីសម៉ាអែល បាន​ធ្វើ​ដំណើរ​នៅក្នុង​ទីរហោស្ថាន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ។ ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកគេ​ឲ្យ​ឆ្លងកាត់​តំបន់​ល្អៗ​ជាច្រើន​នៅក្នុង​ដែនដី​នោះ ។ ពួកគេ​ត្រូវ​ទៅ​បរបាញ់ ហើយ​ប្រមូល​អាហារ​តាម​ផ្លូវ ។ វា​គឺជា​ការធ្វើ​ដំណើរ​ដ៏​លំបាក​មួយ ។

នីហ្វៃ​ទី​១ ១៦:១៤; ១៧:១, ៤

រូបភាព
លីហៃ​សម្លឹង​មើលទៅ​ថ្ងៃ​រះ

ព្រះអម្ចាស់​បាន​សន្យា​ថា​នឹង​ដឹកនាំ​ក្រុមគ្រួសារ​ទាំងនេះ​ទៅកាន់​ដែនដី​ដ៏ល្អ​មួយ ប្រសិនបើ​ពួកគេ​កាន់តាម​បទបញ្ញត្តិ​ទាំងឡាយ ។ ពួកគេ​មិន​បាន​ដឹង​ពី​របៀប​ស្វែងរក​ដែនដី​នោះ​ទេ ប៉ុន្ដែ​ទ្រង់​បាន​ដឹកនាំ​ពួកគេ ។

នីហ្វៃ​ទី​១ ២:២០; ១០:១៣; ១៧:១៣–១៤

រូបភាព
លីហៃ​កំពុង​កាន់​លីអាហូណា

នៅ​ព្រឹក​មួយ លីហៃ​បាន​ភ្ញាក់ផ្អើល​ដែល​បាន​រកឃើញ​បាល់​លង្ហិន​មួយ​នៅក្រៅ​ត្រសាល​របស់​លោក ។ បាល់​នេះ​ត្រូវបាន​ហៅថា លីអាហូណា ។ នៅក្នុង​លីអាហូណា មាន​ព្រួញ​មួយ​បង្ហាញ​ផ្លូវ​ដែល​ក្រុម​នេះ​ត្រូវ​ធ្វើ​ដំណើរ​ទៅ ។ ពេលខ្លះ ពួកគេ​ឃើញ​សារលិខិត​មកពី​ព្រះអម្ចាស់ ដែល​បាន​សរសេរ​នៅលើ​លីអាហូណា​នេះ ។ នេះ​គឺជា​របៀប​ដែល​ព្រះអម្ចាស់​បាន​ដឹកនាំ​ពួកគេ ។

នីហ្វៃ​ទី​១ ១៦:១០, ១៦, ២៦–២៩; អាលម៉ា ៣៧:៣៨

រូបភាព
នីហ្វៃ​ជាមួយ​នឹង​ធ្នូ​ដែល​បាក់ ហើយ​លេមិន និង​លេមយួល កំពុង​រអ៊ូរទាំ

ថ្ងៃមួយ ពេល​នីហ្វៃ​កំពុង​បរបាញ់ នោះ​ធ្នូ​ដែក​របស់​លោក​បាន​បាក់ ។ ក្រុមគ្រួសារ​មិន​អាច​រកបាន​អាហារ​ទេ បើ​គ្មាន​ធ្នូ​នេះ​ទេ ។ បងប្រុស​របស់​នីហ្វៃ​បាន​ខឹង​សម្បារ​នឹង​លោក និង​ព្រះអម្ចាស់ ។

នីហ្វៃ​ទី​៣ ១៦:១៨–២១

រូបភាព
នីហ្វៃ​កំពុង​កាន់​ធ្នូ​ដែល​បាក់ និង​លីហៃ​ដែល​ក្រៀមក្រំ

ពួកគេ​ទាំងអស់​គ្នា​នឿយហត់ និង​ស្រេកឃ្លាន​យ៉ាងខ្លាំង ។ ពួកគេ​មួយ​ចំនួន​បាន​សោកសៅ និង​រអ៊ូរទាំ ។ ពួកគេ​ខ្លាច​ថា ពួកគេ​នឹង​ត្រូវ​អត់​ស្លាប់ ។ សូម្បី​តែ​លីហៃ​ក៏បាន​រអ៊ូរទាំ​ដាក់​ព្រះអម្ចាស់​ដែរ ។

នីហ្វៃ​ទី​១ ១៦:១៩–២២, ៣៥

រូបភាព
នីហ្វៃ​កំពុង​កាន់​ញញួរ និង​ពន្លាក

នីហ្វៃ​បាន​ធ្វើ​ធ្នូ​ថ្មី និង​ព្រួញ​ពី​ឈើ ។ លោក​មាន​សេចក្ដី​ជំនឿ​ថា ព្រះអម្ចាស់​នឹង​ជួយ​លោក​ឲ្យ​រក​អាហារ​បាន ។

នីហ្វៃ​ទី​១ ១៦:២៣

រូបភាព
លីហៃ និង​នីហ្វៃ​កំពុង​មើលទៅ​លីអាហូណា

នីហ្វៃ​បាន​សួរ​លីហៃ​ពី​កន្លែង​ដែល​ត្រូវ​ទៅ​បរបាញ់ ។ លីហៃ​បាន​សុំទោស ដែល​លោក​បាន​រអ៊ូរទាំ ។ លោក​បាន​ប្រែចិត្ត ហើយ​បាន​ទូលសូម​ជំនួយ​ពី​ព្រះអម្ចាស់ ។ ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​លីហៃ​ឲ្យ​មើល​ទៅ​លីអាហូណា ។ សារលិខិត​មួយ​បាន​សរសេរ​នៅលើ​លីអាហូណា ។ ក្រុមគ្រួសារ​បាន​ដឹង​ថា លីអាហូណា​ដំណើរការ តែ​នៅពេល​ពួកគេ​មាន​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ និង​គោរព​តាម​បទបញ្ញត្តិ​ទាំងឡាយ​ប៉ុណ្ណោះ ។

នីហ្វៃ​ទី​១ ១៦:២៣–២៩

រូបភាព
គ្រួសារ​របស់លីហៃ​មើលទៅ នីហ្វៃ​លើក​សត្វ​មួយ​ក្បាល​ឡើង​ដែល​លោក​បរបាញ់​បាន

ពេលខ្លះ ព្រះអម្ចាស់​បាន​ផ្លាស់ប្ដូរ​សារលិខិត​នៅលើ​លីអាហូណា ដើម្បី​ជួយ​ដល់​ពួកគេ​នៅពេល​ពួកគេ​ធ្វើ​ដំណើរ ។ លីអាហូណា​បាន​ជួយ​នីហ្វៃ​ឲ្យ​ដឹងពី​កន្លែង​ដែល​ត្រូវ​ទៅ​បរបាញ់ ។ លោក​បាន​នាំយក​អាហារ​មក​បរិភោគ ហើយ​ពួកគេ​ទាំងអស់​គ្នា​សប្បាយ​ចិត្ត ។ ពួកគេ​បាន​ប្រែចិត្ត ហើយ​បាន​អរព្រះគុណ​ដល់​ព្រះអម្ចាស់ ។

នីហ្វៃ​ទី​១ ១៦:២៨–៣២