២០១៥
ខ្ញុំ​ធ្លាប់​ជា​មនុស្ស​កាច ប៉ុន្តែ​ខ្ញុំ​បាន​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​ចង់​ចែកចាយ​ដំណឹងល្អ ។ តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​និស្ស័យ​របស់​ខ្ញុំ​បាន​ដោយ​របៀប​ណា ?
មករា 2015


ខ្ញុំធ្លាប់​ជា​មនុស្ស​កាច ប៉ុន្តែ​ខ្ញុំបាន​ផ្លាស់ប្ដូរ ហើយ​ខ្ញុំ​ចង់​ចែកចាយ​ដំណឹងល្អ ។តើ​ខ្ញុំ​អាច​យក​ឈ្នះ​លើ​និស្ស័យ​របស់​ខ្ញុំ​បាន​ដោយ​របៀបណា ?

រូបភាព
A young woman with a bright red shirt is smiling and happy. White background.

ដំបូង សូម​កុំ​ឲ្យ​ភាពភ័យខ្លាច​បញ្ឈប់​អ្នក​ឡើយ ។ ប្រសិនបើ​អ្នក​ត្រូវបាន​ប៉ះ​ដោយ​ព្រះវិញ្ញាណ ហើយ​កំពុង​ព្យាយាម​ប្រែចិត្ត ហើយ​ផ្លាស់ប្ដូរ នោះ​គឺ​ជា​រឿង​មួយ​ដ៏​អស្ចារ្យ ។ ចូរចងចាំ​ថា ការផ្លាស់ប្ដូរ​នេះ​កើតឡើង​តាមរយៈ​ព្រះចេស្ដា​គាំទ្រ​នៃ​ព្រះគុណ​របស់​ព្រះយេស៊ូវ​គ្រីស្ទ ។ ដោយ​មាន​ជំនួយ​របស់​ទ្រង់ អ្នក​អាច​ក្លាយ​ជា​មនុស្ស​ថ្មី​ម្នាក់ ហើយ​ចាប់ផ្ដើម​ផ្លាស់ប្ដូរ​និស្ស័យ​របស់​អ្នក ។ ទ្រង់​ក៏​នឹង​ជួយ​អ្នក​ឲ្យ​ចែកចាយ​ដំណឹងល្អ​ផងដែរ ។​ ទោះជា​ការ​ផ្លាស់ប្ដូរ​និស្ស័យ​របស់​អ្នកតម្រូវនូវ​ពេលវេលាជាច្រើន​ក្ដី វា​នឹង​ក្លាយ​ជា​រឿង​ល្អ ។ ទាំង​នេះ​ជា​រឿង​មួយ​ចំនួន​ដែល​អ្នក​អាច​ធ្វើ​នៅ​ក្នុង​ដំណើរការ​នោះ ៖

  • សុំទោស​មនុស្ស​ដែល​អ្នក​ដឹង​ថា អ្នក​បានធ្វើ​ឲ្យ​អាក់អន់ចិត្ត ។

  • សូមបង្ហាញ​សេចក្ដី​សប្បុរស ដល់នរណា​ដែល​អ្នក​មិន​បាន​បង្ហាញ​សេចក្ដី​សប្បុរស​ពី​មុន​មក ។

  • ចូរ​មានចិត្ត​ស្មោះត្រង់ ហើយ​ទៀងត្រង់​ជានិច្ច ។

  • ប្រសិនបើ​មនុស្ស​ដែល​អ្នក​សេពគប់​ធ្វើ​រឿង​មិន​ល្អ​ដាក់​មនុស្ស​ដទៃ​ទៀត អ្នក​អាច​ប្រាប់​ឲ្យ​គេ​បញ្ឈប់​វា ឬ​ឈប់​សេពគប់​នឹង​ពួកគេ ។ បើ​មិន​ដូច្នេះទេ មនុស្ស​ទូទៅ​នឹង​រាប់បញ្ចូល​អ្នក​ជាមួយ​នឹង​ពួកគេ​ដែរ ។

  • ពិចារណា​សិក្សា មរ៉ូណៃ 7 ហើយ​អធិស្ឋាន​ទូល​សូម​ឲ្យ​មាន​សេចក្ដី​សប្បុរស ។