២០១៥
រយៈពេល​មួយ​ម៉ោង​ដើម្បី​ចាំយាម​ជាមួយ​នឹង​ទ្រង់
មករា 2015


យើង​និយាយ​អំពី​ព្រះគ្រីស្ទ

រយៈពេល​មួយ​ម៉ោង​ដើម្បី​ចាំ​យាម​ជាមួយ​នឹង​ទ្រង់

អ្នក​និពន្ធ​រស់​នៅ​ទីក្រុង អ៊ីកា ប្រទេស​ប៉េរូ ។

រូបភាព
Priest kneeling in prayer at the sacrament table.

មាន​ថ្ងៃ​មួយ​ខ្ញុំ​កំពុង​តែ​រៀបចំ​ខ្លួន​ឡើង​និយាយ​នៅ​ក្នុង​ការប្រជុំសាក្រាម៉ង់ ។ ខ្ញុំ​បាន​សិក្សា​ពី​អត្ថបទ​មួយ​ដែល​មាន​ចំណង​ជើង​ថា « The Atonement of Jesus Christ » ដោយអែលឌើរ ជែហ្វ្រី អ័រ ហូឡិន ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ក្នុង​លីអាហូណា ខែ មីនា ឆ្នាំ 2008 ។ ក្នុង​អត្ថបទ​របស់​លោក អែលឌើរ ហូឡិន បាន​លើក​ឡើង​ពី​សុបិន​មួយ ដែល​អែលឌើរ អ័រសិន អេហ្វ វីតនី ( 1855–1931 ) មាន ដោយ​លោក​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​គង់​ក្នុង​សួន​ច្បារគេតសេម៉ានី ។ អែលឌើរ វីតនី បាន​រៀបរាប់​ពី​ការឈឺចាប់ និង ការរងទុក្ខ​ដែល​លោក​បាន​ឃើញ​ព្រះអង្គ​សង្គ្រោះ​បាន​ទ្រាំទ្រ ។ រួច​លោក​បាន​សរសេរ​ថា ៖

« មិន​យូរប៉ុន្មាន ទ្រង់​បាន​ក្រោក​ឡើង ហើយ​យាង​ទៅ​កន្លែង​ដែល​ពួក​សាវក​កំពុង — ដេក​លក់​យ៉ាង​ស្កប់ស្កល់ ! ​ទ្រង់​បាន​យក​ព្រះហស្ត​អង្រួន​ពួកគេ​ថ្មមៗ ដាស់​ពួកគេ​ឲ្យ​ភ្ញាក់ ហើយ​នៅ​ក្នុង​ការស្ដីបន្ទោស​ដោយ​ពាក្យ​ស្រទន់ ដោយ​មិន​បង្ហាញ​ពី​ការក្រោធខឹង នោះ​ទ្រង់​បាន​សួរ​ថា តើ​ពួកគេ​នៅ​ចាំយាម​ជាមួយ​នឹង​ទ្រង់​មួយ​ម៉ោង​មិន​បាន​ទេ​ឬ​អី ។ …

« ដោយ​វិល​ត្រឡប់​ទៅ​កន្លែង​ទ្រង់​វិញ ទ្រង់​បាន​អធិស្ឋាន​ម្ដង​ទៀត រួច​បាន​ត្រឡប់​ទៅ​វិញ ហើយ​បាន​ឃើញ​ពួកគេ​ដេក​លក់​ម្ដង​ទៀត ។ ទ្រង់​បាន​ដាស់​ពួកគេ​ឲ្យ​ភ្ញាក់​ម្ដង​ទៀត បាន​ទូន្មាន​ពួកគេ ហើយ​បាន​ត្រឡប់​ទៅ​អធិស្ឋាន​វិញ ។ រឿង​នេះ​បាន​កើតឡើង​បី​ដង » ។1

កាល​ខ្ញុំ​អាន​រឿង​នេះ វិញ្ញាណ​នៃ​វិវរណៈ​បាន​ចូល​មក​ក្នុង​គំនិត​ខ្ញុំ ។ ភ្លាមៗ​នោះ ខ្ញុំ​បាន​ដឹង​ថា វិធី​ដែល​ខ្ញុំ​អាច « ចាំយាម​នឹង​ទ្រង់​មួយ​ម៉ោង » គឺនៅ​ក្នុង​របៀប​ដែល​ខ្ញុំ​ចាប់ផ្ដើម​ចូលរួម​ការប្រជុំសាក្រាម៉ង់​រៀង​រាល់​ថ្ងៃ​អាទិត្យ ។ ចាប់​ពី​ពេល​នោះ​មក ខ្ញុំ​បាន​រៀន​ថា នេះ​គឺជា​រយៈពេល​មួយ​ម៉ោង​ដែល​យើង​អាច​អធិស្ឋាន​ទៅ​ព្រះវរបិតាសួគ៌​យើង​តាម​របៀប​ដ៏​កាន់តែ​មាន​អត្ថន័យ​បន្ថែម​ទៀត ។ ​ការអធិស្ឋាន​គឺ​ជារឿង​ដ៏​សំខាន់​នៅ​គ្រប់​ពេល ប៉ុន្តែ​ព្រះវិញ្ញាណ​ដែល​មាន​វត្តមាន​នៅ​ក្នុង​ម៉ោង​សាក្រាម៉ង់​នោះ គឺជា​ឱកាស​មួយ​ដើម្បី​លើកកម្ពស់ខ្លួនយើង​ឲ្យ​ខិត​ទៅ​ជិត​ព្រះ​វរបិតាសួគ៌ និង ព្រះអង្គ​សង្គ្រោះ​យើង ព្រះយេស៊ូវគ្រីស្ទ ។ កាល​យើង​ផ្ដោតគំនិត​យើង​ទៅ​លើ​ព្រះអម្ចាស់ ដោយ​នៅ​ជាមួយ​ទ្រង់​ក្នុង​គ្រា​នៃ​ការ​ឈឺចាប់​ដែល​ទ្រង់​បាន​ស៊ូទ្រាំ កាល​ទ្រង់លើកដាក់អំពើបាប​យើង​មក​​លើ​អង្គ​ទ្រង់ ។ វា​គឺ​ជា​ពេល​មួយ​ដើម្បី​ទទួល​ស្គាល់​ពី​ការឈឺចាប់​ដែល​ទ្រង់​បាន​រងទុក្ខ​សម្រាប់​យើង ។

ការប្រជុំ​សាក្រាម៉ង់​មាន​ន័យ​ខ្លាំង​ណាស់​ចំពោះ​ខ្ញុំ ។ ចំពោះ​ខ្ញុំ​វា​គឺ​ជា​ពេល​វេលា​មួយ​នៃ​សេចក្តី​សង្គ្រោះ​ដ៏​គ្មាន​ទីបញ្ចប់ ។ វា​បាន​ក្លាយ​ជា​ពេល​វេលា​មួយ​ដ៏​ពិសិដ្ឋ​ដែល​ខ្ញុំ​នឹកចាំ ហើយ​តាំងចិត្ត​ក្នុង​ការអធិស្ឋាន និង ក្នុង​អារម្មណ៍​ដើម្បី​គោរព​ដល់​សេចក្ដីស​ញ្ញាខ្ញុំ ហើយ​ធ្វើតាម​គំរូ​ដ៏​ល្អឥតខ្ចោះ​របស់​ព្រះអង្គ​សង្គ្រោះ ។ ខ្ញុំ​ដឹង​ថា ទ្រង់​មាន​ព្រះជន្មរស់ ហើយ​ទ្រង់​ស្រឡាញ់​ខ្ញុំ ។ ខ្ញុំ​ដឹង​ថា មាន​តែ​តាមរយៈពលិកម្មរបស់​ទ្រង់ និង ព្រះលោហិត​ដ៏​មាន​តម្លៃ​ដែល​ទ្រង់​បង្ហូរប៉ុណ្ណោះ ទើប​យើង​ទាំងអស់​គ្នា​អាច​បាន​សង្គ្រោះ ។ ខ្ញុំ​ដឹង​ថា​រឿង​នេះ​ជា​ការពិត ដោយសារ​កាល​ខ្ញុំខំ​ប្រឹងប្រែង​ក្នុង « ការចាំយាម​ជាមួយ​នឹងទ្រង់ » ការយល់ដឹង​របស់​ខ្ញុំ​ត្រូវបាន​បំភ្លឺ ជីវិត​ខ្ញុំ​ត្រូវបាន​ប្រទានពរ​ឲ្យ ហើយ​ទស្សនៈ​របស់​ខ្ញុំ​ពី​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​ក្នុង​វត្តមាន​របស់​ទ្រង់បាន​ចាក់​ឬស​យ៉ាង​ជ្រៅ ។

កំណត់​ចំណាំ

  1. អ័រសិន អេហ្វ វីតនី បាន​ដកស្រង់​ក្នុង​ ជែហ្វ្រី អ័រ ហូឡិន « The Atonement of Jesus Christ » Liahona ខែ មីនា ឆ្នាំ 2008 ទំព័រ 33 ។

  2. សូមមើល ដុន អ័រ ក្លាក « Blessings of the Sacrament » Liahona ខែ វិច្ឆិកា ឆ្នាំ 2012 ទំព័រ 104–06 ។