ទីកន្លែងដែលព្រះយេស៊ូវបានយាងទៅ
សូមប្ដូរវេនគ្នាជ្រើសយកប័ណ្ណមួយដែលមានពាក្យថា « រៀនបន្ថែមទៀត » ។ សូមអានដំណើររឿងពិត ឬស្វែងរក ហើយអានបទគម្ពីរនោះ ។ រួចដាក់ប័ណ្ណនោះឲ្យត្រូវនឹងទីតាំងនៅលើផែនទី ។
បេថ្លេហិម
អេស៊ីព្ទ
ណាសារ៉ែត
យេរូសាទ្បិម
រចនារូបភាពដោយ ស្កត ហ្គ្រា
រៀនបន្ថែមទៀត
ម៉ារា និង យ៉ូសែប បានមកទីនេះដើម្បីត្រូវបានរាប់បញ្ចូលដោយរដ្ឋាភិបាល ។
ស្ដេចហារ៉ូឌ មានចិត្តច្រណែននឹងព្រះយេស៊ូវ ដូច្នេះយ៉ូសែប និង ម៉ារាបាននាំព្រះយេស៊ូវមកទីនេះ ដើម្បីឲ្យមានសុវត្ថិភាព ។
បន្ទាប់ពីព្រះយេស៊ូវបានប្រសូត ពួកអ្នកគង្វាល និង ពួកហោរា បានមកទីនេះថ្វាយបង្គំទ្រង់ ។
យ៉ូសែប និង ម៉ារាបាននាំព្រះយេស៊ូវមកទីនេះកាលពីទ្រង់នៅតូច ហើយបានមកម្ដងទៀតកាលទ្រង់មានវ័យ 12 ឆ្នាំ ។ ទ្រង់បាននៅទីនេះ ហើយបានបង្រៀនដល់មនុស្សជាច្រើននៅក្នុងព្រះវិហារបរិសុទ្ធ ។
ម៉ារាបានរស់នៅទីនេះ កាលទេវតាកាព្រីយ៉ែលបានលេចមកប្រាប់នាងថា ព្រះយេស៊ូវនឹងប្រសូតមក ។
ព្រះវិហារបរិសុទ្ធដែលបានសាងសង់ដោយស្ដេចហារ៉ូឌ មានទីតាំងនៅក្នុងទីក្រុងធំនេះ ដែលមានរបងព័ទ្ធជុំវិញ ។
ប្រទេសនេះនៅក្បែរប្រទេសអ៊ីស្រាអែល ។
កាលព្រះយេស៊ូវនៅក្មេង ទ្រង់បានរស់នៅទីនេះជាមួយម៉ារា និង យ៉ូសែប ។