ជំពូកទី ១២
អេសាយឃើញព្រះវិហារនៃថ្ងៃក្រោយ, ការប្រមូលសាសន៍អ៊ីស្រាអែល, និងសេចក្ដីជំនុំជំរះ និងសេចក្ដីសុខសាន្តនៃរយៈពេលមួយពាន់ឆ្នាំ — ពួកឆ្មើងឆ្មៃ និងពួកទុច្ចរិតនឹងត្រូវបន្ទាបចុះ នៅពេលការយាងមកលើកទីពីរ — ចូរប្រៀបធៀបនឹងគម្ពីរអេសាយ ២។ ប្រមាណជាឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។
១ពាក្យដែលកអេសាយ ជាកូនអ័ម៉ូស ខបានឃើញអំពីដំណើរស្រុកយូដា និងក្រុងយេរូសាឡិម គឺ ៖
២ហើយហេតុការណ៍នឹងកើតឡើងថា នៅគ្រាចុងក្រោយបង្អស់ នោះកភ្នំជាខទីសាងព្រះវិហារនៃព្រះអម្ចាស់នឹងបានតាំងឡើងខ្ពស់លើសអស់ទាំងគភ្នំធំៗ ហើយនឹងបានតម្កើងឡើង ប្រសើរជាងអស់ទាំងភ្នំតូចៗដែរ ហើយអស់ទាំងសាសន៍នឹងចូលហូរហែទៅក្នុងទីនោះ។
៣ឯប្រជាជាតិជាច្រើន គេនឹងទៅដោយពោលថា ចូរមក ហើយចូរយើងឡើងទៅឯភ្នំនៃព្រះអម្ចាស់ដល់ព្រះវិហារនៃព្រះរបស់ពួកយ៉ាកុបចុះ ហើយទ្រង់នឹងបង្រៀនយើងពីផ្លូវទាំងឡាយរបស់ទ្រង់ ហើយយើងនឹងកដើរតាមផ្លូវទាំងឡាយរបស់ទ្រង់ ត្បិតខក្រឹត្យវិន័យនឹងចេញពីក្រុងស៊ីយ៉ូនទៅ ហើយព្រះបន្ទូលនៃព្រះអម្ចាស់ពីក្រុងយេរូសាឡិមដែរ។
៤ហើយទ្រង់នឹងកជំនុំជំរះនៅក្នុងចំណោមសាសន៍ទាំងឡាយ ហើយនឹងសម្រេចរឿងដល់ប្រជាជនជាច្រើន ហើយពួកគេនឹងយកដាវរបស់ខ្លួនដំធ្វើជាផាលនង្គ័ល ហើយលំពែងគេធ្វើជាដង្កាវវិញ — សាសន៍មួយនឹងមិនលើកដាវទាស់នឹងសាសន៍មួយទៀតឡើយ ឬក៏មិនហាត់រៀនធ្វើសឹកសង្គ្រាមទៀតដែរ។
៥ឱពួកវង្សនៃយ៉ាកុបអើយ ចូរមក ចូរយើងដើរក្នុងពន្លឺនៃព្រះអម្ចាស់ចុះ មែនហើយ ចូរមក ត្បិតអស់អ្នករាល់គ្នាកបានវង្វេងទៅតាមផ្លូវទុច្ចរិតរៀងខ្លួន។
៦ឱព្រះអម្ចាស់អើយ ហេតុនេះបានជាទ្រង់បោះបង់ចោលពួកវង្សយ៉ាកុប ជារាស្ត្រទ្រង់ចេញ ពីព្រោះកមានទំនៀមទម្លាប់ពីស្រុកខាងកើតបានចូលមកពេញទី ហើយនឹងស្ដាប់តាមពួកគ្រូទាយ ដូចជាខសាសន៍ភីលីស្ទីន ហើយពួកគេចងគសម្ព័ន្ធមិត្រជាមួយនឹងកូនចៅរបស់ពួកសាសន៍ដទៃ។
៧ស្រុករបស់ពួកគេក៏ពោរពេញទៅដោយមាស និងប្រាក់ ឯទ្រព្យសម្បត្តិរបស់ពួកគេ នោះរាប់មិនអស់ឡើយ ស្រុករបស់ពួកគេក៏ពោរពេញដោយសេះ ហើយរទេះចម្បាំងទាំងឡាយរបស់ពួកគេក៏រាប់មិនអស់ដែរ។
៨ស្រុករបស់ពួកគេក៏ពោរពេញដោយករូបព្រះដែរ ពួកគេថ្វាយបង្គំចំពោះស្នាដៃរបស់ខ្លួន គឺជារបស់ដែលម្រាមដៃគេបានធ្វើឡើង។
៩ហើយមនុស្សធម្មតាកមិនបានឱនចុះ ឯពួកអ្នកធំមិនបានបន្ទាបខ្លួនទេ ដូច្នេះ សូមកុំអត់ទោសដល់គេឡើយ។
១០ឱពួកទុច្ចរិតអើយ ចូរឲ្យចូលទៅក្នុងរូងថ្ម ហើយកពួនខ្លួនទៅក្នុងធូលីដីចុះ ព្រោះសេចក្ដីកោតខ្លាចដល់ព្រះអម្ចាស់ ហើយសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់នឹងវាយអ្នក។
១១ហើយហេតុការណ៍នឹងកើតឡើងថា ឫកខ្ពស់របស់មនុស្សនឹងត្រូវបន្ទាបចុះ ហើយចិត្តឆ្មើងឆ្មៃរបស់មនុស្សនឹងត្រូវបង្អោនទាបវិញ នៅគ្រានោះមានតែព្រះអម្ចាស់មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
១២ត្បិតកថ្ងៃនៃព្រះអម្ចាស់នៃពួកពលបរិវារ នឹងមកលើគ្រប់ទាំងសាសន៍ មែនហើយ មកលើគ្រប់រូប មែនហើយ មកលើគ្រប់ទាំងខឫកខ្ពស់ និងចិត្តឆ្មើងឆ្មៃ ព្រមទាំងលើគ្រប់អ្វីទាំងអស់ ដែលបានលើកឡើងផង ហើយនោះនឹងត្រូវទ្រង់បន្ទាបចុះវិញ។
១៣មែនហើយ ហើយថ្ងៃនៃព្រះអម្ចាស់នឹងមកលើអស់ទាំងដើមតាត្រៅ នៅភ្នំល្បាណូន ព្រោះជាភ្នំខ្ពស់ ហើយតម្កើងឡើង និងលើគ្រប់ទាំងដើមម៉ៃសាក់ នៅស្រុកបាសានដែរ។
១៤ហើយមកលើអស់ទាំងភ្នំខ្ពស់ និងភ្នំតូចៗ និងលើគ្រប់សាសន៍ដែលបានតម្កើងឡើង និងលើគ្រប់ទាំងប្រជាជន
១៥ហើយមកលើអស់ទាំងប៉មយ៉ាងខ្ពស់ និងលើកំផែងមានគ្រឿងចម្បាំង
១៦ហើយមកលើអស់ទាំងនាវានៅក្នុងកសមុទ្រ និងលើអស់ទាំងនាវាស្រុកតើស៊ីស ហើយលើអ្វីៗទាំងអស់ដែលគាប់ដល់ភ្នែកដែរ។
១៧ហើយសណ្ឋានខ្ពស់របស់មនុស្សនឹងត្រូវបង្អោនទាប ឯសេចក្ដីឆ្មើងឆ្មៃរបស់មនុស្ស ក៏នឹងត្រូវបន្ទាបចុះ កនៅគ្រានោះនឹងមានតែព្រះអម្ចាស់មួយអង្គប៉ុណ្ណោះទេ ដែលនឹងបានតម្កើងឡើង។
១៨ហើយរូបព្រះទាំងឡាយនឹងសាបសូន្យបាត់ទៅអស់រលីង។
១៩ឯមនុស្ស គេនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងរូងដី ត្បិតសេចក្ដីស្ញែងខ្លាចនៃព្រះអម្ចាស់នឹងមកលើគេ ហើយសិរីល្អនៃឫទ្ធានុភាពរបស់ទ្រង់នឹងវាយគេក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដីដោយឫទ្ធិយ៉ាងអស្ចារ្យ។
២០នៅគ្រានោះ មនុស្សនឹងកបោះចោលរូបព្រះទាំងឡាយរបស់ខ្លួនដែលធ្វើពីមាស និងរូបព្រះទាំងឡាយដែលធ្វើពីប្រាក់ ជារបស់ដែលគេបានធ្វើសម្រាប់នឹងថ្វាយបង្គំទៅឲ្យកណ្ដុរ ហើយនឹងប្រចៀវ។
២១ដើម្បីនឹងចូលទៅក្នុងរអាងថ្ម ហើយក្នុងក្រហែងថ្មរខិញរខុញ ឲ្យបានរួចពីសេចក្ដីស្ញែងខ្លាចនៃព្រះអម្ចាស់ដែលនឹងមកលើគេ ហើយឫទ្ធានុភាពនៃសិរីល្អរបស់ទ្រង់ដែលនឹងវាយគេ ក្នុងកាលដែលទ្រង់ក្រោកឡើង ដើម្បីនឹងអង្រួនផែនដីដោយឫទ្ធិយ៉ាងអស្ចារ្យ។
២២ចូរលែងទុកចិត្តដល់កមនុស្ស ដែលមានតែដង្ហើមចេញចូលតាមរន្ធច្រមុះទៅ ត្បិតតើនឹងពឹងដល់គេឯណាបាន?